មាន​ពេល​សម្រាប់​ការផ្ទៀងផ្ទាត់ដង្វាយ​មួយភាគ​ក្នុង​ដប់

Make Time for Tithing Settlement

ការអញ្ជើញ​មកពីគណៈប្រធាន​តំបន់​អាស៊ី

យើង​សូម​លើក​ទឹកចិត្ត​សមាជិក​គ្រប់រូប​ឲ្យ​ជួប​តាម​អ៊ីនធឺណិត ឬ​ជួប​ដោយ​ផ្ទាល់ជាមួយ​នឹងប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ខ្លួន ដើម្បី​ធ្វើ​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

ពរជ័យ​ដែលបានសន្យាមកពី​ព្យាការី

Russell M Nelson

« ការបង្កើត​ឲ្យមាន​សេចក្ដី​ជំនឿ​ដ៏រឹងមាំ ការតាំងចិត្ត​ដ៏ស្វិតស្វាញ​ដើម្បី​ធ្វើជា​អ្នកថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ដ៏ពេញលេញ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។​ ជាដំបូង វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់។ បន្ទាប់មក អ្នកថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​អភិវឌ្ឍ​សេចក្ដី​ជំនឿ​បន្ថែម​ទៀតឲ្យ​ដល់កម្រិត​មួយ​ដែល​ថា ដង្វាយមួយ​ភាគ​ក្នុង​ដប់​ក្លាយជា​ឯកសិទ្ធិ​ដ៏មាន​តម្លៃ​មួយ ។  … ទ្រង់​បាន​សន្យា​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ថា ទ្រង់​នឹង​បើក​ ‹ ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ  … ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ › » ។

ប្រធាន រ័សុល អិម ណិលសុន

សំណួរ និងចម្លើយ

សំណួរ ៖ តើ​អ្វី​ជាការផ្ទៀងផ្ទាត់ដង្វាយ​មួយភាគ​ក្នុង​ដប់ ?

ចម្លើយ ៖ ការផ្ទៀងផ្ទាត់ដង្វាយ​មួយភាគ​ក្នុង​ដប់​គឺជា​ឱកាស​ប្រចាំ​ឆ្នាំ​មួយ ដើម្បី​ឲ្យ​សមាជិក​ម្នាក់ៗ​ក្នុង​សាសនាចក្រ​ជួប​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​សាខា ។

សំណួរ ៖ តើ​យើង​ពិភាក្សា​អំពី​អ្វីខ្លះ​នៅក្នុងការផ្ទៀងផ្ទាត់ដង្វាយ​មួយភាគ​ក្នុង​ដប់ ?

ចម្លើយ ៖ សមាជិក​សាសនាចក្រ​អាច​ពិនិត្យមើល​ថា តើ​ការកត់ត្រា​ប្រាក់​ដង្វាយ​របស់​ពួកគាត់​ត្រឹមត្រូវ​ដែរ​ឬទេ ហើយ​ប្រកាស​ប្រាប់​ប៊ីស្សព​អំពី​ស្ថានភាព​ថ្វាយ​ដង្វាយ​មួយ​ភាគក្នុង​ដប់​របស់​ខ្លួន ។ វា​ផ្ដល់​ឱកាស​ឲ្យ​ប៊ីស្សព​ពិភាក្សា​ជាមួយ​នឹង​ពួកគាត់​អំពី​គោលការណ៍​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ លើក​ទឹកចិត្ត​ឲ្យ​ធ្វើការ​បង់​ដង្វាយ​តម​អាហារ​ដោយ​សេចក្ដី​សប្បុរ និង​ផ្ដល់​ការប្រឹក្សា​ស្ដីពី​បញ្ហា​ហិរញ្ញវត្ថុ និងបញ្ហា​ខាង​វិញ្ញាណ​ផ្សេងៗ​ទៀត ។

សំណួរ ៖ តើ​យើង​អញ្ជើញ​នរណា​ខ្លះ ?

ចម្លើយ ៖ សមាជិក​គ្រប់គ្នា ។ មិន​ថា​អ្នកបាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ឬអត់​នោះទេ យើង​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ចូលរួម​ធ្វើការ​ផ្ទៀងផ្ទាត់ដង្វាយ​មួយភាគ​ក្នុង​ដប់​មុន​ដំណាច់​ឆ្នាំ ។ ប្រសិនបើ​អាច​ធ្វើ​​បាន សមាជិក​គ្រប់រូប​ក្នុង​គ្រួសារគួរតែ​ចូលរួមម្ដងទាំងអស់​គ្នា ។