ភ្ញៀវសិល្បៈករអបអរសាទរសម្តែងប្រារព្ធខួបកំណើតគម្រប់ ៩៥ ឆ្នាំរបស់ប្រធានណិលសុន

ភ្ញៀវ​សិល្បៈករ​សម្រាប់​ការប្រារព្ធ​ខួប​កំណើត​គម្រប់ ៩៥ ឆ្នាំ​របស់​ប្រធាន រ័សុល អិម ណិលសុន ត្រូវបាន​ប្រកាស ។ សិល្បៈករ​​សម្តែង​ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឈ្មោះ ជេននី អូក បាកគឺ និង ហ្វាមីលី ហ្វរ, ក្រុម​ចម្រៀង ជែនទ្រី, គ្រួសារ ប៊ូនើរ, ណាថាន ប៉ាឆេកូ និង ដុននី អូសម៉ុន និង​ចូលរួម​ជាមួយ ក្រុម​ចម្រៀង​រោងឧបោសថ និង​ក្រុម​ភ្លេង​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ សម្រាប់​ពិធី​សាទរ​​នៅ​ល្ងាច​ថ្ងៃ សុក្រ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១៩ ។ 

របស់ប្រធាន រ័សុល អិម ណិលសុន

ពិធី​ស្រមោល​សរ​ដែល​ប្រារព្ធ​អំពី​ឥទ្ធិពល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់​ប្រធាន​ណិលសុន និង​ការបម្រើ​ដ៏​យូរ​អង្វែង​របស់​លោក​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ចាប់ផ្តើម​នៅ​ម៉ោង ៨:០០ នាទី​ល្ងាច ម៉ោង​​ពេល​ថ្ងៃ​តំបន់​ភ្នំ នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ក្នុង​ទីក្រុង សលត៍ លេក ។ ការ​សម្ដែង​នឹង​ត្រូវ​ចាក់​ផ្សាយ​ផ្ទាល់នៅ ChurchofJesusChrist.org និង Facebook page និង YouTube channel របស់ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ម៉ោង​ប៉ុស្ដិ៍​បន្ថែមទៀត និង​ការ​ចាក់​ផ្សាយ និង​ការ​ចាក់​ផ្សាយ​ឡើង​វិញ​ត្រូវ​បាន​ផ្អាក ។

ជេននី អូក បាកគឺ និង ហ្វាមីលី ហ្វរ

អ្នក​លេង​វីយូឡុង ជែននី អូក បាកគឺ ដែល​ជាបេក្ខជន​​ជម្រើស​ក្នុង​​ពានរង្វាន់ ហ្គ្រាមមី និង​កូន​បួន​នាក់​របស់​គាត់—បី​នាក់​លេង​ឧបករណ៍​ខ្សែ និង​ម្នាក់​លេង​ព្យាណូ—បង្កើត​ជា​ ហ្វាមីលី ហ្វ័រ ដែល​បាន​សម្តែង​នៅ​ទូទាំង​ពិភពលោក​ដោយសារ​កេរ្ដិ៍ឈ្មោះ​របស់​ពួកគេ ។

គ្រួសារ ប៊ូនើរ

គ្រួសារ បូនី មាន​បងប្អូន​បង្កើត​ប្រាំបី​នាក់ និង​ឪពុក​ម្តាយ​របស់​ពួកគេ ពួកគេ​ទាំងអស់​គ្នា​គឺ​ជា​អ្នក​ចម្រៀង​ដ៏​មាន​ទេពកោសល្យ ដែល​សម្តែង និង​ថត​សំឡេង​រួម​គ្នា ។ 

ក្រុមចម្រៀង ជែនទ្រី

ក្រុម​ចម្រៀង ហ្គែនទ្រី មាន​សុភាពបុរស​បី​នាក់ ជា​អ្នក​ចម្រៀង​មាន​សំឡេង​ខ្ពស់ ៖ ប្រាត រ៉ូប៊ីន, ខាស៊ី អ៊ីលីត និង ប្រាតលី ឃ្វីន លីវើរ ។ ការច្រៀង​ហាម៉ូនី​បី​ផ្នែក​របស់​ពួកគេ​ដែល​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ពេញ​ចិត្ត​តាំង​ពី​ឆ្នាំ ២០១៤ ។ 

ណាថាន ប៉ាឆេកូ

ណាថាន ប៉ាឆេកូ គឺ​ជា​អ្នក​ចម្រៀង​សំឡេង​ខ្ពស់​បែប​បុរាណ​ដែល​បាន​ហ្វឹកហ្វាត់ ដែល​បាន​បង្កើត​ឈ្មោះ​សិល្បៈ crossover សម្រាប់​ខ្លួន​គាត់ ដោយ​បាន​សម្តែង​ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​ក្រៅ​ប្រទេស ។

ដុននី អូសម៉ុន

ដុននី អូសម៉ុន គឺជាសិល្បៈករចម្រុះដូចជា ជាអ្នកចម្រៀង អ្នករាំ តារាភាពយន្ត ផលិតករថតសំឡេង និងតារាតាមទូរទស្សន៍ ។ គាត់កំពុងធ្វើការសម្តែងបញ្ចប់មួយដែលមានរយៈពេល ១១ ឆ្នាំជាមួយនឹងប្អូនស្រីរបស់គាត់គឺ ម៉ារី ។ 

ក្រុមចម្រៀងរោងឧបោសថ

ក្រុម​ចម្រៀង​រោងឧបោសថ និង​ក្រុម​ភ្លេង​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ក្រុម​តន្ត្រី​ឯកអគ្គរាជទូត​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ការ​ប្រារព្ធ​ពិធី​ខួប​កំណើត​នឹង​ចែកចាយ​ពី​ការយល់​ដឹង​នៅក្នុង​ជីវិត និង​ការងារ​បម្រើ និង​ការបម្រើ​របស់​ប្រធាន​ណិលសុន ។ វីដេអូ​នឹង​ផ្តោត​លើ​របៀប​ដែល​មុខរបរ គ្រួសារ និង​ការងារ​បម្រើ​របស់​លោក​បាន​សម្រិត​សម្រាំង​លោក​ឲ្យ​ក្លាយ​ជា​សាក្សី​ពិសេស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ អេស ហ្គីហ្វត និលសិន នៃ ពួកចិត​សិប​នាក់អតីត​អ្នក​ប្រកាស​កម្មវិធី​កីឡា និង​ជា​អ្នក​ជំនាញ​កីឡា​បាល់​ឱប រួម​ជាមួយ រស់ ថត ជា​អតីត​អ្នក​ផ្សាយ​ព័ត៌មាន​កីឡា​តាម​ទូរទស្សន៍​នឹង​ធ្វើ​ជា​ពិធីករ​ក្នុង​ការប្រគំ​តន្ត្រី​អបអរសាទរ​នោះ ។

ប្រធាន​ណិលសុន​បាន​កើត​នៅ​ថ្ងៃ ៩ ខែ កញ្ញា ឆ្នាំ ១៩២៤ នៅ​ទីក្រុង​សលត៍ លេក ។ លោក​ជា​អតីត​វេជ្ជបណ្ឌិត​វះកាត់​បេះដូង​ដែល​ត្រូវបាន​ហៅ​ឲ្យ​​បម្រើ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅ​ខែ មេសា ឆ្នាំ ១៩៨៤ ។ លោក​ក៏​បាន​បម្រើ​ជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ​ផងដែរ ។ប្រធាន​ណិលសុន​បាន​ក្លាយ​ជា​ប្រធាន​ទី ១៧ នៃ​សាសនាចក្រ​នៅ​ខែ មករា ឆ្នាំ ២០១៨ ។ 

ក្រៅពី​ការផ្សាយ​ផ្ទាល់​អំពី​ការប្រារព្ធ​នេះ​នៅ​មជ្ឈមណ្ឌល​សន្និសីទ កម្មវិធី​នេះ​នឹង​ចាក់ផ្សាយ​ឡើង​វិញ​ជា​ភាសា​ដូច​តទៅ​នេះ–អង់គ្លេស, អេស្ប៉ាញ, ព័រទុយហ្គាល់, បារាំង, អាល្លឺម៉ង់, ចិន​កាតាំង និង ភាសា​គ​អាមេរិក ព័ត៌មាន​លម្អិត​នឹង​មាន​បន្ទាប់​ទៀត ។  

សំបុត្រ​នឹង​​ចាប់​ផ្តល់ជូន​នៅ​គេហទំព័រ ChurchofJesusChrist.org/events នៅ​ថ្ងៃ​អង្គារ ទី ៣០ ខែ កក្កដា នៅ​ម៉ោង ៩:០០ ព្រឹក ហើយ​ត្រូវបាន​កំណត់​ថា បុគ្គល​ម្នាក់​​អាច​ទទួលបាន​​សំបុត្រ​ចំនួន​ពីរ​ប៉ុណ្ណោះ ។