ប្រធាន រ័សុល អិម ណិលសុន ផ្ដល់​ការ​អញ្ជើញ​ឲ្យ​តមអាហារ​ទូទាំង​ពិភពលោក

ក្នុងនាមជាគ្រូពេទ្យ និងវេជ្ជបណ្ឌិតផ្នែកវះកាត់ ខ្ញុំសូមកោតសរសើរជាអនេកចំពោះអ្នកជំនាញខាងវេជ្ជសាស្ត្រ អ្នកវិទ្យាសាស្ត្រ និងមនុស្សទាំងអស់ដែលកំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ កូវីត-១៩ ។ ខ្ញុំក៏ជាអ្នកមានជំនឿផងដែរ ហើយខ្ញុំដឹងថា អំឡុងពេលដែលមានឧសគ្គទាំងនេះ យើងអាចត្រូវបានពង្រឹង និងលើកឡើង នៅពេលយើងទូលទៅរកព្រះ និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ- ជាអង្គព្យាបាលដ៏កំពូល ។

ខ្ញុំសូមអញ្ជើញបងប្អូនឲ្យចូលរួមជាមួយខ្ញុំធ្វើការតមអាហារទូទាំងពិភពលោកមួយ អស់អ្នកដែលមានសុខភាពល្អ សូមអធិស្ឋានដើម្បីឲ្យមានភាពធូរស្រាលពីការជះឥទ្ធិពលខាងសាច់ឈាម ខាងវិញ្ញាណ និងខាងសេដ្ឋកិច្ច ពីការរាតត្បាតជាសាកលនេះ ។ ខ្ញុំសូមអញ្ជើញសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅគ្រប់ទីកន្លែង ព្រមទាំងមិត្តភក្ដិរបស់យើងជាច្រើននាក់ទៀត ឲ្យតមអាហារ និងអធិស្ឋាននៅថ្ងៃអាទិត្យនេះ ត្រូវជាថ្ងៃទី ២៩ ខែមីនា ។ ចូរយើងរួបរួមគ្នានៅក្នុងសេចក្ដីជំនឿដើម្បីទូលអង្វរសូមការព្យាបាលខាងរូបកាយ និងខាងវិញ្ញាណ និងការព្យាបាលដទៃទៀតនៅទូទាំងពិភពលោកទាំងមូល ។

ព្រះអម្ចាស់យល់ពីអារម្មណ៍ទាំងឡាយ ដែលបងប្អូនកំពុងជួបប្រទះ ។ ទ្រង់ស្រឡាញ់ និងខ្វល់ខ្វាយពីបងប្អូន ក៏ដូចជាខ្ញុំផងដែរ ។