គណៈប្រធាន​ទីមួយ និង​សាវក​ដែល​មាន​ជន្មាយុ​លើស​ពី ៧០ ឆ្នាំ បាន​ទទួល​ការចាក់​វ៉ាក់​សាំង​ជំងឺ​កូវីដ-១៩

គណៈប្រធានទីមួយ និងសាវកដែលមានជន្មាយុលើសពី ៧០ ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ចំនួន​ប្រាំបី​រូប​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បាន​ទទួល​ដូស​ដំបូង​គេ​​នៃ​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩ នាព្រឹក​ថ្ងៃ​អង្គារ នៅ​ទីក្រុង​សលត៍ លេក ។ ថ្នាក់​ដឹកនាំ​ទាំងនេះ​ មាន​លក្ខណៈ​សម្បត្តិ​សមស្រប​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​នេះ នៅ​រដ្ឋ​យូថាហ៍ ពីព្រោះ​ពួកលោក​មាន​ជន្មាយុ​លើសពី ៧០ ឆ្នាំ ។ បុគ្គលិក​សុខាភិបាល អ្នក​ជួយ​សង្គ្រោះ​ជួរ​មុខ និង​អ្នក​ដែល​ធ្វើការ​នៅកន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់ បាន​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ។

 

សមាជិក​នៃ​គណៈប្រធាន​ទាំងបី​រូប និង​សមាជិក​ប្រាំរូប​ទៀត​នៃ​កូរ៉ុម​នៃ​សាវកដប់​ពីរនាក់ ព្រមទាំង​ភរិយា​របស់​លោក ភាគច្រើនក៏​បាន​ទទួល​វ៉ាក់សាំង​នេះផងដែរ ៖ ប្រធាន រ័សុល អិម ណិលសុន និង​ភរិយា​របស់​លោក ស៊ីស្ទើរ វិនឌី; ប្រធាន ដាល្លិន អេក អូក និង​ភរិយា​របស់​លោក ស៊ីស្ទើរ គ្រីស្ទិន; ប្រធាន ហិនរី ប៊ី អាវរិងប្រធាន អិម រ័សុល បាឡឺដអែលឌើរ ជេហ្វ្រី អ័រ ហូឡិន និង​ភរិយា​របស់​លោក ស៊ីស្ទើរ ប៉ាទ្រីស្យ៉ា ; អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង​ភរិយា​របស់​លោក ស៊ីស្ទើរ ហារីត; អែលឌើរ ឃ្វីនថិន អិល ឃុក និង​ភរិយា​របស់​លោក ស៊ីស្ទើរ ម៉ារី ហើយនិង អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន និង​ភរិយា​របស់​លោក ស៊ីស្ទើរ ខាធី ។

ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួនប្រាំបីរូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានទទួលដូសដំបូងគេនៃវ៉ាក់សាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃអង្គារ នៅទីក្រុងសលត៍ លេក ។ ថ្នាក់ដឹកនាំទាំងនេះមានគុណសម្បត្តិសមស្រប ដើម្បីទទួលការចាក់វ៉ាក់សាំងនេះ នៅរដ្ឋយូថាហ៍ ពីព្រោះពួកលោកមានជន្មាយុលើសពី ៧០ ឆ្នាំ ។ បុគ្គលិកសុខាភិបាល អ្នកជួយសង្គ្រោះជួរមុខ និងអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ បានទទួលការចាក់វ៉ាក់សាំងនៅប៉ុន្មានសប្តាហ៍មុននេះ ។ រូបភាពនេះគឺប្រធាន រ័សុល អិម ណិលសុន និងភរិយារបស់លោក ស៊ីស្ទើរ វិនឌី និងប្រធាន ដាល្លិន អេក អូក និងភរិយារបស់លោក ស៊ីស្ទើរ គ្រីស្ទិន ឆ្នាំ ២០២១ by Intellectual Reserve, Inc. All rights reserved ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួនប្រាំបីរូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានទទួលដូសដំបូងគេនៃវ៉ាក់សាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃអង្គារ នៅទីក្រុងសលត៍ លេក ។ ថ្នាក់ដឹកនាំទាំងនេះមានគុណសម្បត្តិសមស្រប ដើម្បីទទួលការចាក់វ៉ាក់សាំងនេះ នៅរដ្ឋយូថាហ៍ ពីព្រោះពួកលោកមានជន្មាយុលើសពី ៧០ ឆ្នាំ ។ បុគ្គលិកសុខាភិបាល អ្នកជួយសង្គ្រោះជួរមុខ និងអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ បានទទួលការចាក់វ៉ាក់សាំងនៅប៉ុន្មានសប្តាហ៍មុននេះ ។ រូបភាពនេះគឺប្រធាន រ័សុល អិម ណិលសុន និងភរិយារបស់លោក ស៊ីស្ទើរ វិនឌី និងប្រធាន ដាល្លិន អេក អូក និងភរិយារបស់លោក ស៊ីស្ទើរ គ្រីស្ទិន ឆ្នាំ ២០២១ by Intellectual Reserve, Inc. All rights reserved ។

សេចក្តី​ថ្លែងការណ៍​របស់​គណៈប្រធាន​ទីមួយ​ស្តីពី​ការចាក់​វ៉ាក់សាំង

នា​ថ្ងៃ​អង្គារ​នេះ គណៈប្រធាន​ទីមួយ​បាន​ចេញ​សេចក្តី​ប្រកាស​ដូច​ខាងក្រោម អំពី​សារៈសំខាន់​នៃ​ការ​ចាក់​វ៉ាក់សាំង និង​ថ្នាំបង្ការ​ប្រឆាំង​នឹង​មេរោគ​ដែល​អាច​ការពារ​បាន ៖

ទាំង​ទ្រឹស្តី និង​ទាំង​ទង្វើ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បាន​ជួយ​ឧបត្ថម្ភ​ការចាក់​ថ្នាំ​បង្ការ​​អស់ជាច្រើន​ជំនាន់​មក​ហើយ ។ ជា​សកម្មភាព​លេចធ្លោ​នៃ​ការខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​របស់​យើង សាសនាចក្រ​បាន​ជួយ​ឧបត្ថម្ភ ដោយ​បាន​ចែកចាយ និង​គ្រប់គ្រង​ការចាក់វ៉ាក់សាំង​សង្រ្គោះជីវិត​នៅ​ទូទាំង​ពិភពលោក ។ ការចាក់​វ៉ាក់សាំង​បាន​ជួយ​ទប់ស្កាត់ ឬ ព្យាបាល​ជំងឺ​ដែល​អាច​ឆ្លងបាន ដូចជា ជំងឺ​គ្រុន​ស្វិតដៃជើង ជំងឺ​ខាន់ស្លាក់ ជំងឺ​តេតាណូស ជំងឺ​អុតស្វាយ និង​ជំងឺ​កញ្ជ្រិល ។ ការចាក់​វ៉ាក់សាំងនេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្រ្ត​ដែល​មាន​សមត្ថភាព​ការពារ​សុខភាព និង​ជីវិត ។

កាល​ដែល​ជំងឺ​រាតត្បាត​នេះ​រាលដាល​ពេញ​ពិភពលោក សាសនាចក្រ​បាន​រំសាយ​ការប្រជុំ ​បិទ​ព្រះវិហារ​បរិសុទ្ធ និង​ដាក់​កំហិត​ចំពោះ​សកម្មភាព​ដទៃ​ទៀត​ភ្លាមៗ ពីព្រោះ​យើង​ចង់​ធ្វើ​ជាពលរដ្ឋ​ល្អ​នៅ​ទូទាំង​ពិភពលោក ហើយ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​យើង ។

វ៉ាក់សាំង​ជំងឺ​កូវីដ-១៩ ដែល​មនុស្ស​ជាច្រើន​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ បាន​អធិស្ឋាន និង​បាន​តមអាហារ​ឲ្យ ឥឡូវនេះ ប្រទេស​ខ្លះ​កំពុង​បង្កើត​ ហើយ​ប្រទេស​ខ្លះទៀត បាន​កំពុង​តែ​ផ្គត់ផ្គង់​ទៅ​ហើយ ។ តាម​គោលការណ៍​ណែនាំ​ដែល​បាន​ចេញ​ដោយ​មន្រ្តី​សុខាភិបាល​ក្នុង​មូលដ្ឋាន ជាដំបូង ការចាក់​វ៉ាក់សាំង​នេះ ​ត្រូវបាន​ផ្តល់​ឲ្យ​ចំពោះ​បុគ្គលិក​សុខាភិបាល អ្នក​ជួយ​សង្គ្រោះ​ជួរ​មុខ និង​អ្នក​ដែល​ធ្វើការ​នៅកន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់ ។ ដោយសារ​តែ​ពួកលោក​មាន​អាយុ​ច្រើន នោះ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនាចក្រ​ដែល​មាន​ជន្មាយុលើស ៧០ ឆ្នាំ ឥឡូវនេះ​មាន​ឱកាស​ទទួល​បាន​ការចាក់​វ៉ាក់សាំងនេះ​ហើយ ។

នៅពេល​ដែល​កាលៈទេសៈ​សមស្រប សាសនាចក្រសូម​ជំរុញ​ដល់សមាជិក និយោជិត និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ឲ្យ​ធ្វើ​ជាពលរដ្ឋ​ល្អ​នៅ​ទូទាំង​ពិភពលោក ហើយ​ជួយ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ ដោយ​ការ​ការពារ​ខ្លួន​របស់​អ្នក និង​អ្នក​ដទៃទៀត តាមរយៈ​ការ​ចាក់​ថ្នាំ​បង្ការ ។ បុគ្គល​គ្រប់រូប​មាន​ទំនួលខុសត្រូវ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ផ្ទាល់​ ថាតើ​ត្រូវ​ទទួល​ការ​ចាក់វ៉ាក់​សាំង​នេះឬ​អត់ ។ ដើម្បី​ធ្វើការ​ប្តេជ្ញាចិត្ត​នោះ​បាន យើង​សូម​ណែនាំ​ថា បើ​អាច​ធ្វើ​បាន ពួកគេ​គួរ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ អំពី​ស្ថានភាព និង​តម្រូវការ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

 

ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដ៏​យូរអង្វែង​របស់​សាសនាចក្រ​ស្តីពី​ការចាក់​ថ្នាំបង្ការ

សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ បាន​ដឹង​យ៉ាងច្បាស់​ពី​សារៈសំខាន់​នៃ​ការចាក់​វ៉ាក់សាំង និង​ការ​ចាក់​ថ្នាំ​បង្ការ​អស់​រាប់​ទសវត្ស​មកហើយ ។ គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឆ្នាំ ១៩៧៨ ថា « យើង​សូម​ជំរុញ​ដល់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ឲ្យ​ការពារ​កូនចៅ​របស់​ពួកគេ​ផ្ទាល់ តាមរយៈ​ការ​ចាក់​ថ្នាំ​បង្ការ » ។

 

ចាប់តាំង​ពី​ឆ្នាំ ២០០២ មក តាមរយៈ​អង្គការ​សប្បុរសធម៌​របស់​សាសនាចក្រ​ដែល​ហៅថា សប្បុរសធម៌​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ បាន​ផ្តល់​មូលនិធិ​លើ​គម្រោង​ចំនួន ១៦៨ គម្រោង ដល់​ប្រទេស​ចំនួន ៤៦ ប្រទេស ដែល​ផ្តល់​ពរជ័យ​ដល់​ប្រជាជន​ចំនួន ១១៦,៨១៩,៨៧០ នាក់ ។ សប្បុរសធម៌​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផ្តល់​ជំនួយ​ជា​ថវិកា​ដល់​ដៃគូ​សហការ​ចាក់​ថ្នាំ​បង្ការ​នៅ​ទូទាំង​ពិភពលោក ដើម្បី​ផ្គត់ផ្គង់ និង​ចែកចាយ​ថ្នាំ​បង្ការ តាមដាន​ជំងឺ​ឆ្លង​ផ្សេងៗ ឆ្លើយ​តប​នឹង​ការផ្ទុះ​ឡើង​នូវ​ជំងឺ​ថ្មីៗ បណ្តុះបណ្តាល​បុគ្គលិក​សុខាភិបាល និង​បង្កើត​កម្មវិធី​ទប់ស្កាត់ និង​ការលុបបំបាត់ ។ ជា​លទ្ធផល​ដែល​ទទួល​បាន យើង​មាន​កុមារ​ដែល​ទទួល​បាន​ការចាក់​ថ្នាំ​បង្ការ​កាន់​តែ​ច្រើន​ឡើង ហើយ​មាន​ការ​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កញ្ជ្រិល ជំងឺ​ស្អូច ជំងឺ​តេតាណូសមាតា និង​ទារក​ក្នុងផ្ទៃ ជំងឺ​គ្រុន​ស្វិតដៃជើង ជំងឺ​រាគ​រូស ជំងឺ​រលាកសួត និង​គ្រុន​លឿង បន្តិចបន្តួច​ប៉ុណ្ណោះ ។

 

ដំណើររឿង​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នាពេល​ថ្មីៗ​នេះ គឺការទប់ស្កាត់​ជំងឺ​ឆ្លង​នៅ​ទូទាំង​ទ្វីប​អាហ្រ្វិក ។ នៅឆ្នាំ ២០១៩ សប្បុរសធម៌​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ដៃគូ​សហការ ដូចជា UNICEF USA និង Kiwanis International បាន​ជួយ​បង្ការ​ជំងឺ​តេតាណូ​មាតា និង​ទារក នៅ​ប្រទេស ឆាដ និង សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ ។ នៅ​ចុង​ឆ្នាំ​មុន សូម​ថ្លែង​អំណរគុណ​ដល់​អង្គការ UNICEF និង​ដៃគូសហការ ដូចជា សប្បុរសធម៌ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ​ដែល​ជួយ​ឲ្យទ្វីប​អាហ្វ្រិក បាន​ទប់ស្កាត់​ជំងឺ​គ្រុន​ស្វិត​ដៃជើង​បាន ។ យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​កញ្ជ្រិល​នៅ​ប្រទេស ឆាដ ក្នុង​ឆ្នាំ ២០១៩ អង្គការ UNICEF និង​ដៃគូ​សហការ​របស់​អង្គការ​នេះ បាន​ជួយ​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ​ចំនួន ៦៥៣,៥៣៥ នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​ប្រាំមួយខែ ដល់​ប្រាំបួន​ឆ្នាំ ក្នុង​រយៈពេល​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ។

 

ប្រធាន អូក បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា « ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​ឥឡូវ​នេះ​ដល់​វេន​របស់​យើង​ដើម្បី​ទទួល​ការ​ចាក់​វ៉ាក់​សាំង​នេះ ។ យើង​ពិត​ជា​សង្ឃឹមថា ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ដល់ប្រជាជន​ទូទៅ​បានច្រើន​​នឹង​ជួយ​ឲ្យ​យើង​យកឈ្នះ​លើ​ជំងឺ​រាតត្បាត​ដ៏​ឃោរឃៅ​នេះបាន ។ វា​ជា​ក្តី​សង្ឃឹម​ដូច​ជា​ថ្ងៃ​ថ្មី​បាន​រះ​ឡើងដូច្នោះ ។ វា​មាន​ទាំង​អារម្មណ៍​ធូរ​ស្រាល និង​ការ​កោត​សរសើរ ចំពោះ​អ្នក​ដែល​បាន​បង្កើត​វ៉ាក់សាំង​នេះ និង​ចំពោះ​អ្នក​ដែល​បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​វ៉ាក់សាំង​នេះ​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​អាទិភាព​ដ៏​សមហេតុ​សមផលមួយ ។