ការសម្ដែង​សិល្បៈ​តន្ដ្រី និង​របាំ​តាម​អ៊ីនធឺណិត​ទូទាំង​ពិភពលោក​របស់ ប៊ី.វ៉ាយ.យូ. ឆ្នាំ ២០២១

ឆ្នាំ ២០២១ គឺជាខួបលើកទី ៥០ នៃ ការគ្រប់គ្រងការសម្ដែងសិល្បៈ នៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ( ប៊ី.វ៉ាយ.យូ. ) ជាសាកលវិទ្យាល័យមួយដែលត្រូវបានគេទទួលស្គាល់ជាផ្លូវការនៅសហរដ្ឋអាមេរិក ដែលទទួលបានការឧបត្ថម្ភដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ 

ឆ្នាំ ២០២១ គឺជា​ខួប​លើកទី ៥០ នៃ ការគ្រប់គ្រង​ការសម្ដែង​សិល្បៈ នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ( ប៊ី.វ៉ាយ.យូ. ) ជា​សាកលវិទ្យាល័យ​មួយ​ដែល​ត្រូវបាន​គេ​ទទួលស្គាល់​ជាផ្លូវការ​នៅ​សហរដ្ឋ​អាមេរិក ដែល​ទទួល​បាន​ការឧបត្ថម្ភ​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ក្រុម​សម្ដែង ប៊ី.វ៉ាយ.យូ. ជាច្រើន​នាក់​រីករាយ​នឹង​ការទទួលស្គាល់​ជា​លក្ខណៈ​អន្ដរជាតិ ដែល​ទទួល​បាន​តាមរយៈ​ការតាំងចិត្ត​របស់​សិស្ស​សម្ដែង​ជាច្រើន ដើម្បី​ឈាន​ទៅរក​ភាពល្អបំផុត និង​ការផលិត​ដែល​មាន​គុណភាព​ដ៏​មាន​វិជ្ជាជីវៈ ។ 

 

ទោះបីជា​ជំងឺ​រាតត្បាត​នេះ​បាន​រារាំង​សិស្ស​សម្ដែង ប៊ី.វ៉ាយ.យូ. ទាំងនេះ​ពី​ការធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ធ្វើការ​ប្រគំ​តន្ដ្រី​បន្ដ​ផ្ទាល់​ក្ដី ក៏​វា​មិនបាន​បញ្ឈប់​ពួកគេ​ពី​ការចែកចាយ​ទេពកោសល្យ​របស់​ពួកគេ និង​ការនាំ​សេចក្ដី​អំណរ​ដល់​ទស្សនិកជន​ជាលក្ខណៈ​អន្ដរជាតិ​តាម​អ៊ីនធឺណិត​នោះ​ដែរ ។

ចាប់ពី​ថ្ងៃទី ២៨ ខែ មេសា ដល់​ថ្ងៃទី ៤ ខែ ឧសភា ក្រុម​សម្ដែង​សិល្បៈ​ទាំងនេះ – ក្រុម​របាំ Ballroom Dance Companyក្រុម Young Ambassadorsក្រុម International Folkdanceក្រុម Living Legends និង ក្រុម​ចម្រៀង Vocal Point – នឹង​ចាក់ផ្សាយ​បន្ដផ្ទាល់​តាម​អ៊ីនធឺណិត​រយៈពេល​មួយ​សប្ដាហ៍​នូវ​ការប្រគំ​តន្ដ្រី ការប្រជុំ​ធម្មនិដ្ឋាន និង​វគ្គ​សិក្ខាសាលា​ជា​បន្ដ​បន្ទាប់​សម្រាប់​ទស្សនិកជន​គ្រប់វ័យ ។ ការសម្ដែង​ដោយ​ឥត​គិតថ្លៃ​ទាំងនេះ​នឹង​មាន​នៅ​គ្រប់​ទ្វីប ហើយ​បង្ហាញ​ជូន​នូវ​តន្ដ្រី របាំ និង​វប្បធម៌​ជាច្រើន​មកពី​ទូទាំង​ពិភពលោក​នេះ ។

 

សូម​ចុង ត្រង់នេះ ដើម្បី​មើល​បញ្ជី​នៃ​ការសម្ដែង និង​ការប្រជុំ​ធម្មនិដ្ឋាន​ទាំងឡាយ ។ ( សូម​កត់ចំណាំ ៖ មិន​ថា​អ្នក​នៅ​ទីណា​ក្នុង​ពិភពលោក​នេះ​ទេ ដោយ​អាស្រ័យលើ​ឧបករណ៍​ដែល​អ្នក​ភ្ជាប់ នោះ​ទំព័រ​នេះ​នឹង​បង្ហាញ​ពេលវេលា​កាលវិភាគ​នៃ​ការសម្ដែង​តាម​អ៊ីនធឺណិត ទៅតាម​តំបន់​ពេលវេលា​នៅក្នុង​មូលដ្ឋាន​របស់​អ្នក ) ។ យើង​មាន​ព្រឹត្តិការណ៍​បីបួន​ជារៀង​រាល់ថ្ងៃ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​មកពី​តំបន់ ដែល​មាន​ពេលវេលា​ខុសគ្នា​រីករាយ​នឹង​ការសម្ដែង ។ ដើម្បី​ចូលរួម​នៅក្នុង​វគ្គ​សិក្ខាសាលា សូម​ភ្ជាប់​តាមរយៈ​ការប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​ចុច​លើ​តំណភ្ជាប់​របស់​ក្រុម​នៅ​ខាងលើ​នេះ ។

 

ទស្សនិកជន​ទាំងឡាយ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​ការចុះផ្សាយ​ជា​មតិ រូបថត ឬ​វីដេអូ ដែល​សរសេរ​អក្សរ​ថា #BYUtours បន្ទាប់ពី​ការមើល​ការប្រគំ​តន្ដ្រី ការប្រជុំ​ធម្មនិដ្ឋាន ឬ​វគ្គ​សិក្ខាសាលា​រួចហើយ ។

 

សូមមើល​វា​ជាមួយ​មិត្តភក្ដិ និង​គ្រួសារ​នៅ​ទីនេះ ៖ byu.edu/live

 

ព័ត៌មាន​ស្ដីពី​ការចាក់ផ្សាយ​បន្ដផ្ទាល់​ដ៏​សំខាន់​មកពី​នាយកដ្ឋាន​របាំ ប៊ី.វ៉ាយ.យូ

ការគ្រប់គ្រង​ការសម្ដែង​សិល្បៈ ប៊ី.វ៉ាយ.យូ. សូម​ធ្វើការ​អភ័យទោស​ទុកជា​មុន​ចំពោះ​ការរអាក់រអួល ឬ​បញ្ហា​ខាង​បច្ចេកទេស​ដែល​អាច​កើតមាន​ជាយថាហេតុ​ក្នុង​អំឡុង​ការសម្ដែង​នេះ ។ សូម​កត់ចំណាំ​ថា ការរអាក់រអួល​ផ្នែក​សំឡេង ឬ​រូបភាព​គឺ​អាស្រ័យ​ទៅលើ​ប្រភព​នានា ដែល​ហួសពី​ការគ្រប់គ្រង​របស់​ពួកគេ​បាន ។ ចំពោះ​បញ្ហា​ណាមួយ​ក្នុង​ការមើល​ការចាក់ផ្សាយ​បន្ដផ្ទាល់ ឬ​សំណួរ​អំពី​ការមើល​ការប្រគំ​តន្ដ្រី​បន្ដផ្ទាល់ សូម​ចូល​ទៅកាន់ ទំព័រ ស.ស.ញ. របស់​ពួកគេ ។

ប្រសិនបើ​ការចាក់ផ្សាយ​បាន​ឈប់ ឬ​មិន​បាន​ផ្ទុក​ទេ សូម​រំឭក​ទំព័រ​ឡើងវិញ ហើយ​ចុច​លើ​ប៊ូតុង​ចាក់ ដើម្បី​ផ្ទុក​វា​ម្ដងទៀត ។

សូម​កត់ចំណាំ ៖ ដោយសារតែ​មាន​ការដាក់​កម្រិត​នៃ​អាជ្ញាប័ណ្ណ​ក្នុង​ការសម្ដែង​បន្ដផ្ទាល់​របស់ ប៊ី.វ៉ាយ.យូ. នោះ​ការប្រគំ​តន្ដ្រី​ទាំងឡាយ​អាច​បាន​តែ​ចាក់ផ្សាយ​បន្ដផ្ទាល់​ប៉ុណ្ណោះ ហើយ​មិន​អាច​មើល​ការសម្ដែង​នៅពេល​ក្រោយ​តាម​ទម្រង់​ណាមួយ​ឡើយ ។