សាសនាចក្រ​បញ្ជូន​សម្ភារបរិក្ខារ​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ជួយ​ជាមួយ​នឹង​វីរុសកូរូណា

សាសនាចក្របញ្ជូនសម្ភារបរិក្ខារទៅកាន់ប្រទេសចិនដើម្បីជួយជាមួយនឹងវីរុសកូរូណា

ដោយ​សារ​កង្វល់​ជាច្រើន​ទាក់ទង​ទៅនឹង​ជំងឺ​ផ្លូវ​ដង្ហើម​វីរុស​កូរូណា​បន្ដ​កើន​ឡើង ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ប្រធានណិលសុន បាន​សួរ​ទៅកាន់​មិត្ត​យូរអង្វែង​របស់​លោក​នៅ​ប្រទេស​ចិន​ថា​មានត្រូវ​ការ​អ្វីខ្លះ ។

តាមរយៈ​កិច្ចខិតខំ​ទាំងនេះ សាសនាចក្រ​បាន​ដឹង​ពី​តម្រូវការឧបករណ៍​ដើម្បី​ការ​ពារ​នៅ​មន្ទីរពេទ្យ​កុមារ​ទីក្រុង​សៀងហៃ ដែលគ្រឿង​បរិក្ខារ​ត្រូវ​បាន​អស់​ដោយ​សារ​តែ​ផ្ទុះរាតត្បាត​នៅ​ក្នុង​ទីក្រុង​វូហាន ។ ដោយ​មាន​ការ​ចាប់​ដៃគូ​ជាមួយ​នឹង​គម្រោង ក្ដី​សង្ឃឹម នោះ​មាន​ផែនការ​ជាច្រើន​ត្រូវ​បាន​ធ្វើ​ឡើងដើម្បី​ចែកចាយ​សម្ភារ​បរិក្ខារ​ដែល​ត្រូវ​ការ​ចាំបាច់​ទាំងឡាយ ។

ដេអូ​អាច​ទាញ​យក​បាន ៖ SOTs / Broll

ដោយ​ធ្វើការ​ជាមួយ​គម្រោង​ក្ដីសង្ឃឹម យន្ដហោះ​មួយគ្រឿង​មកពី​ទីក្រុង​សលត៍ លេក គឺត្រូវ​បាន​ជួល​ឲ្យ​ដឹកជញ្ជូន​សម្ភារ​បរិក្ខារ​មកពី​ឃ្លាំងធំ​របស់​ប៊ីស្សព​ក្នុង​សាសនាចក្រ​នៅ​ក្នុង​ទីក្រុង​សលត៍ លេក ។ ការ​ដឹកជញ្ជូន​ទីពីរ​នឹង​ត្រូវ​បាន​បញ្ជូន​មកពី​ឃ្លាំង​របស់​សាសនាចក្រ​នៅ​ក្នុង​ប្រទេស​​អាត្លង់តា ។ សរុបទាំងអស់​នឹង​មាន​​ម៉ាស់​ចំនួន ២២០,០០០ និង​មានវ៉ែនតា​ពាក់​ការពារ​ភ្នែក​ចំនួន ៨៧០ គូ និងសម្លៀកបំពាក់ការពារ​មួយតួខ្លួន​ចំនួនច្រើនជាង ៦៥០០ សម្រាប់ ត្រូវ​បាន​ដាក់បញ្ជូន​នៅក្នុងបារ៉ែល​ចំនួន ៧៩ បារ៉ែល​នូវ​ឧបករណ៍​ការពារខាងវេជ្ជសាស្ត្រ​ ។

នៅក្នុង​ទីក្រុងសៀងហៃ អ្នកស្ម័គ្រចិត្ត​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​សង្ឃឹម​ថា​នឹង​ជួយ​ទទួល ហើយ​ចែកចាយ​សម្ភារបរិក្ខារទាំងឡាយ​ទៅ​ដល់​អស់​អ្នកដែល​កំពុង​ត្រូវការ ។

ប្រធាន ណិលសុន ជា​វេជ្ជបណ្ឌិត​វះកាត់បេះដូង​ដ៏ល្បីឈ្មោះ​ទូទាំង​ពិភពលោក​មួយរូប​ស្ទើរពេញ​មួយជីវិត​លោក រហូត​ដល់​លោក​ត្រូវ​បាន​ហៅ​ជា​សាវក​នៃ​សាសនាចក្រ​នៅ​ក្នុង​ឆ្នាំ ១៩៨៤ គឺ​ត្រូវ​បាន​គេស្គាល់​​ពេល​ធ្វើ​ការ​វះកាត់បេះដូង រួមទាំង​នៅ​ក្នុង​ប្រទេស​ចិន ជាកន្លែង​ដែល​ការវះកាត់ចុង​ក្រោយ​របស់​លោក​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ ១៩៨៥ ។ តាមរយៈ​អាជីព​វិជ្ជាជីវៈ​របស់​លោក និង​ការ​បម្រើ​ដល់​សាសនាចក្រ លោក​បានបង្កើត​មិត្តភាព​យូរអង្វែង ។ ប្រធាន ណិលសុន បានមានប្រសាសន៍​ថា « ខ្ញុំ​មាន​ទំនាក់ទំនង​នឹង​ប្រជាជន​ចិនដ៏ល្អ​អស់រយៈពេល​ជាច្រើនទស្សវត្សរ៍​ហើយ ។ ទាំងនេះ​គឺជា​បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​យើង ហើយ​យើង​មានអារម្មណ៍ថាជាឯកសិទ្ធិ​ដែលអាច​ផ្ដល់​ជំនួយ​ក្នុង​ចំនួន​ដ៏​តិចតួច​នេះ ។ ពួក​យើង​អធិស្ឋាន​ឲ្យ​ពួកគេ ហើយ​ដឹងថា​ព្រះ​នឹង​ប្រទានពរ​ដល់​ពួកគេ » ។

វីរុស​កូរូណា​ត្រូវ​បាន​រកឃើញ​ជាដំបូង​នៅ​ក្នុង​ខេត្ត​ហូបៃ​នៃ​ប្រទេស​ចិន ជាកន្លែង​ដែល​មាន​ចំនួន​នៃ​ការ​ឆ្លង​បាន​កើន​ជិត​ដល់ ៦០០០ នាក់ ព្រមទាំង​មានករណី​​ជាច្រើន​ទៀត​ត្រូវ​បាន​បញ្ជាក់​ថា​មាន​​នៅ​ក្រៅ​ប្រទេស​ចិន ។ រដ្ឋាភិបាល និង​ពលរដ្ឋ​នានា​នៅ​ជុំវិញ​ពិភពលោកបាន​ធ្វើ​ការ​ប្រុងប្រយ័ត្នជាមុន​កុំ​ឲ្យ​មាន​ផ្ទុក​វីរុស​ដែល​បាន​រីករាលដាល​នេះ ។


មានទំនាក់ទំនងនឹងប្រជាជនចិនដ៏ល្អអស់រយៈពេលជាច្រើនទស្សវត្សរ៍ហើយ ។ ទាំងនេះគឺជាបងប្អូនប្រុសស្រីជាទីស្រឡាញ់របស់យើង ហើយយើងមានអារម្មណ៍ថាជាឯកសិទ្ធិដែលអាចផ្ដល់ជំនួយក្នុងចំនួនដ៏តិចតួចនេះ ។ ពួកយើងអធិស្ឋានឲ្យពួកគេ ហើយដឹងថាព្រះនឹងប្រទានពរដល់ពួកគេ ។ —ប្រធាន ណិលសុន

Tweet