ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ហុងកុង​បាន​បង្វែរ​វិបត្តិ​វីរុស​កូរ៉ូណា​ទៅ​ជា​ឱកាស​សម្រាប់​ភាពខ្លួនទីពឹងខ្លួន​ខាងវិញ្ញាណ​និង​ការងារបម្រើ

ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅហុងកុងបានបង្វែរវិបត្តិវីរុសកូរ៉ូណាទៅជាឱកាសសម្រាប់ភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណនិងការងារបម្រើ

ការរីករាលដាល​នៃ​មេរោគ​ឆ្លង​វីរុស​កូរ៉ូណា​កំពុង តែ ជះ ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ លើ គ្រប់​រូបភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​នៅ​ហុងកុង។ នៅ​ដើម​ខែ​កុម្ភៈ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធថ្ងៃចុងក្រោយ​នៅ​ហុងកុង​បាន​សម្រេចចិត្ត​លុបចោល​រាល់​ការប្រជុំ​របស់​ខ្លួន​រហូត​ដល់​មាន​ការជូនដំណឹង​បន្ថែម​ទៀត​ដែល​ជា​ការប្រុងប្រយ័ត្ន​ដើម្បី​ជួយ​ដល់​សមាជិក​ឲ្យ​ជៀសវាង​ពី​ការឆ្លង។ ខណៈពេល ការរំខាន របស់ វីរុស គឺ​ធំធេងណាស់ សម្រាប់ អស់អ្នក ដែល​រស់​នៅ ក្នុង ទីក្រុង នោះ ពួកបរិសុទ្ធ ថ្ងៃ ចុង ក្រោយ ជា ច្រើន មើល ឃើញ ថា នេះ ជា ឱកាស មួយ ដើម្បី អភិវឌ្ឍ ភាពខ្លួន​ទី​ពឹង​ខ្លួន​ខាង​វិញ្ញាណ​កាន់​តែ​ខ្លាំង។ 

 

កូរ៉ា ជា​គ្រូ​សាលា​ថ្ងៃអាទិត្យ​នៅ​វួដ ហ្គាសវេ ប៊េ​បាន​និយាយ​ថា « កាល​ពី​ឆ្នាំ​មុន​សាសនាចក្រ​បាន​ចាប់ផ្តើម​អនុវត្ត​ការសិក្សាដំណឹងល្អ​នៅ​តាម​ផ្ទះ​ដែល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​ចំណាយពេល​វេលា​ក្នុង​ការរៀន​ការបង្រៀន​ដំណឹងល្អ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ជា​មួយ​ក្រុមគ្រួសារ - នោះ​គឺ​ជា​អ្វី​ដែល​បាន​រៀបចំ​ដ៏​ល្អ​សម្រាប់​គ្រា​លំបាក​ដូច​បែប​នេះ » ។

នាង​បាន​បន្ត​ថា​« ទោះបី​យើង​មិន​អាច​ចូលរួម​ក្នុង​សាសនាចក្រ​បាន​ដោយ​ផ្ទាល់​ក្តី​ក៏​ព្រះវរបិតាសួគ៌​ផ្តល់​ផ្លូវ​សម្រាប់​យើង​ដើម្បី​ស្វែងរក​ចំណេះដឹង​ខាង​វិញ្ញាណ​តាម​មធ្យោបាយ​ផ្សេង​ទៀត។ វួដ​របស់​យើង​ធ្វើ​ការជួប​គ្នា​បាន​តាមរយៈ​កម្មវិធី Zoom និង​មាន​ការពិភាក្សា​អំពី​ដំណឹងល្អ​នៅ​លើ WhatsApp ។ គ្មាន​អ្វី​អាច​បញ្ឈប់​យើង​បាន​ទេ​ប្រសិន​បើ​យើង​ពិត​ជា​ចង់​រៀន » ។

ទោះ​បី​ថ្នាក់​សិក្ខាសាលា​ត្រូវ​បាន​លុប​ចោល​ក៏​ដោយ ក៏​គណៈប្រធានស្តេក​កោះហុងកុង​នៃ​សាសនាចក្រ​លោក​វែនី ស្សាគ​បាន​នាំ​គ្រួសារ​របស់​គាត់​ឡើងភ្នំ​ហើយ​បង្កើត​« បទ​ទេសនកថា​នៅ​លើ​ភ្នំ ! » ដោយ​ខ្លួន​ឯង ។ 

ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅហុងកុងបានបង្វែរវិបត្តិវីរុសកូរ៉ូណាទៅជាឱកាសសម្រាប់ភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណនិងការងារបម្រើ

ភរិយា​របស់​គាត់​ឈ្មោះ សាលីនណា បាន​និយាយ​ថា « ការរៀន​មេរៀន​ខាង​ព្រលឹងវិញ្ញាណ​មួយ នៅ​ពេល​ដែល​បាន​ចូល​ទៅ​ជិត​ធម្មជាតិ​គឺ​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ​សម្រាប់​គ្រួសារ​របស់​យើង » ។ « យើង​ទៅ​ធ្វើការ​នៅ​ពេល​ព្រលឹម​ស្រាងៗ​ដោយ​មាន​មនុស្ស​តិចតួច​នៅ​ជុំវិញ ។ វា​ពិត​ជា​ល្អ​ណាស់​ក្នុង​ការចេញ​ទៅ​ក្រៅ ... កាល​ពី​មុន​យើង​មមាញឹក​នឹង​កាតព្វកិច្ច​ផ្ទាល់ខ្លួន​ដែល​យើង​មិន​អាច​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​បាន​ច្រើន​ជាមួយ​ក្រុមគ្រួសារ​នៅ​ក្នុង​ថ្ងៃ​ធ្វើការ / ថ្ងៃ​រៀន​ធម្មតា ។ ការផ្ទុយ​គ្នា​នៃ​វីរុស កូរ៉ូណា​គឺ​វា​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​និង​ពេលវេលា​ដើម្បី​នៅ​ជិត​គ្នា​ដែល​យើង​មិន​មាន​ពី​មុន​មក » ។

ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅហុងកុងបានបង្វែរវិបត្តិវីរុសកូរ៉ូណាទៅជាឱកាសសម្រាប់ភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណនិងការងារបម្រើ

មែនឡៃ ហួយ ជា សមាជិក​ក្នុង​វួដ មេអំបៅ និង​ស្វាមី​របស់​នាង​រួម​ទាំង​អ្នក​កំដរ​កូនកំលោះ​និង​អ្នក​កំដរ​កូនក្រមុំ​ពួកគេ​ត្រូវ​ពាក់​ម៉ាស់​នៅ​ក្នុង​ថ្ងៃ​ដែល​ពួកគេ​រៀបការ ។ នាង​បាន​និយាយ​ថា​វា​ពិត​ជា​ស្ត្រេស​ណាស់​ក្នុង​ការរៀបចំ​ពិធីមង្គលការ​អំឡុងពេល​មាន​វិបត្តិ​នៃ​ជម្ងឺ​កូរ៉ូណា ប៉ុន្តែ​នាង មាន​អារម្មណ៍​មួយ​នៅ​ពេល​នាង​បាន​សិក្សា​មកពី​« ចូរ មក​តាម​ខ្ញុំ » ។

នាង​និយាយ​ថា « វា​ងាយស្រួល​ណាស់​ក្នុង​ការត្អូញត្អែរ​និង​ពិបាកចិត្ត​នៅ​ពេល​មាន​បញ្ហា ប៉ុន្តែ​បទគម្ពីរ​បាន​បង្រៀន​យើង​ថា ជំនួស​ឲ្យ​ការសួរ​ថា​ហេតុអ្វី​រឿង​អាក្រក់​កើត​ឡើង​ចំពោះ​មនុស្ស​ល្អ ប្រហែល​ជា​វា​សំខាន់​ជាង​ក្នុង​ការរៀន​ពី​អ្វី​ដែល​មនុស្សល្អ​ធ្វើ​នៅ​ពេល​មាន​រឿង​អាក្រក់​កើតឡើង » ។ « គោលដៅ​របស់​ខ្ញុំ​គឺ​ដាក់​ព្រះ​ជា​ទីមួយ​និង​ធ្វើ​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ ឲ្យ ខ្ញុំ​ធ្វើ » ។

ដូច​ហួយ​ដែរ សមាជិកសាសនាចក្រ​ជា​ច្រើន​ប្រាថ្នា​ចង់​ទៅ​ស្វែងរក​ការរីកចម្រើន​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​ក្នុង​គ្រា​លំបាក​នេះ ។ ពួកគេ​បាន​បោះ​ជំហាន​ទៅ​មុខ​ទៀត​ដោយ​ចាប់​យក​ឱកាស​សម្រាប់​ការងារបម្រើ​ដើម្បី​ស្រឡាញ់​និង​យក​ចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ខ្វះខាត ។ 

ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅហុងកុងបានបង្វែរវិបត្តិវីរុសកូរ៉ូណាទៅជាឱកាសសម្រាប់ភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណនិងការងារបម្រើ
ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅហុងកុងបានបង្វែរវិបត្តិវីរុសកូរ៉ូណាទៅជាឱកាសសម្រាប់ភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណនិងការងារបម្រើ

ដេរ៉េក អូ ជា​គណៈប្រធាន​ស្តេក​កៅឡុន ខាងលិច​នៃ​សាសនាចក្រ បាន​មាន​និយាយ​ថា« យើង​បាន​ផ្តល់​ម៉ាស់ និង​ទឹកអាល់កុលលាងដៃ​ដល់​សមាជិក​វ័យចំណាស់​មួយ​ចំនួន​ក៏​ដូច​ជា​សមាជិក​ដែល​អសកម្មផងដែរ» ។ « ពួកគេ​មាន​អារម្មណ៍​កក់ក្តៅ​នៅ​ពេល​យើង​ផ្តល់​ជំនួយ​ជា​សម្ភារៈ​ទាន់ពេល​ហើយ​បាន​កោតសរសើរ​ដែល​ពួកយើង​ដែល​នៅ​តែ​ចងចាំ​ពួកគេ​និង​ថែរក្សាពួកគេ ។ វីរុស​នេះ​អាច​ញែក​យើង​ដាច់​ដោយ​ឡែក​ពី​គ្នា ប៉ុន្តែ​តាម​របៀប​ខ្លះ​វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​ជិតស្និទ្ធ​នឹង​គ្នា​ទៅ​វិញ » ។ 


ដោយសារ​ឥទ្ធិពល​នៃ​វីរ៉ុស​កូរ៉ូណា​បន្ត​រីករាលដាល​ដល់​ប្រទេស​ផ្សេងៗ​ទៀត អែលឌើរ​អាឡិន​ជេន​ដែល​ជា​ក្រុម​ចិតសិប​នាក់​ប្រចាំ​តំបន់​របស់​សាសនាចក្រ​នៅ​ហុងកុង​បាន​ផ្តល់​ជា​ផ្តល់យោបល់ ដូចខាងក្រោម​ដើម្បី​រក្សា​សេចក្តីជំនឿ​និង​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ 

ការងារបម្រើ

  • សូម​ផ្ញើសារ​ដែល​លើកស្ទួយ​តាមរយៈ WhatsApp ឬ​កម្មវិធី​ផ្សេង​ទៀត​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​គ្រួសារ​ដទៃទៀត ។ ការហៅទូរសព្ទ​នឹង​មាន​ប្រយោជន៍ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​ចេះ​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ច្រើន ។
  • យកចិត្តទុកដាក់​ជា​ពិសេស​ចំពោះ​សមាជិក​វ័យចំណាស់​ស្ត្រីមេម៉ាយ​និង​សមាជិក​ដែល​អាច​បាត់បង់​ការងារ​ដោយ​សារ​ការផ្ទុះវីរុស​នេះ ។   
  • សូម​ស្វែងរក​អ្នក​ដែល​ត្រូវការ​ជំនួយ​បន្ថែម​ទាំង​នោះ​និង​ផ្តល់​ការងារបម្រើ​តាម​សមស្រប ។
  • សូម​រៀបចំ​ការប្រជុំ​ក្រុមប្រឹក្សា​តាម​អ៊ិនធើរណែត​ជាទៀងទាត់​ដើម្បី​ពិភាក្សា​និង​ជួយ​ដល់​ក្រុមគ្រួសារ​ដែល​ខ្វះខាត ។

សិក្សាព្រះគម្ពីរ​នៅ​គេហដ្ឋាន

  • សូម​កំណត់​ពេលវេលា​ទៀងទាត់​ដើម្បី​សិក្សា « ចូរ​មក​តាម​ខ្ញុំ »​ហើយ​ធ្វើ​សកម្មភាព​ក្នុង​ថ្ងៃ​ឈប់​សម្រាក​សមស្រប​ផ្សេងទៀត​នៅ​ថ្ងៃអាទិត្យ ។   
  • សូម​ភ្ជាប់​ទំនាក់ទំនង​រវាង​យុវជន​និង​យុវនារី​ក្នុង​ការសិក្សា​ដំណឹងល្អ​នៅ​ថ្ងៃអាទិត្យ​តាមរយៈ​កម្មវិធី​តាម​អ៊ីនធើរណែត​និង​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ប្រើ​កម្មវិធី​សាសនាចក្រ​ថ្មី​« Living » ។
  • សូម​រៀបចំ​ការពិភាក្សា​ដំណឹងល្អ​ជា​ក្រុមតូចៗ​តាមរយៈ​ការធ្វើសន្និសីទ​វីដេអូ​និង​អញ្ជើញ​ពួក​មជ្ឈិមវ័យ​នៅ​លីវ​ឬ​គ្រួសារ​ដែល​មាន​សមាជិក​ខ្លះៗ​ចូលរួម ។ 
  • សូម​ផ្ញើរសារ​ដោយ​ប្រើ​គេហទំព័រ​Facebook​សាខា / វួដ​ដើម្បី​ផ្សាយ​នូវ​គំនិតខាងវិញ្ញាណ​ការលើកស្ទួយ ។
  • សូម​ប្រើ​ឲ្យ​បាន​ល្អ​នូវ​កម្មវិធី​បច្ចេកវិទ្យា​ផ្សេងៗ​ដើម្បី​ចូលរួម​ជា​មួយ​សមាជិក​ក្នុង​ការពិភាក្សា​មេរៀន​ថ្ងៃអាទិត្យ​និង​ចែករំលែក​យោបល់​និង​គំនិត​របស់ពួកគេ ។