សម័យប្រជុំថ្នាក់ដឹកនាំសន្និសីទទូទៅខែមេសា ឆ្នាំ ២០២០ ត្រូវបានផ្អាក

សម័យប្រជុំថ្នាក់ដឹកនាំសន្និសីទទូទៅខែមេសា ឆ្នាំ ២០២០ ត្រូវបានផ្អាក

គណៈប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រកាសនៅថ្ងៃនេះថា សម័យប្រជុំថ្នាក់ដឹកនាំសម្រាប់ពួកអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងអ្នកកាន់តំណែងទូទៅដែលបច្ចុប្បន្ននេះ បានដាក់កាលវិភាគធ្វើឡើងនៅថ្ងៃទី ២-៣ ខែមេសា ឆ្នាំ ២០២០ ដែលកើតឡើងដំណាលគ្នានឹងសន្និសីទទូទៅខែមេសា ត្រូវបានផ្អាកសម្រាប់រយៈពេលប្រាំមួយខែ រហូតដល់ថ្ងៃទី ១-២ ខែតុលា ក្នុងឆ្នាំនេះ ។ ហេតុដូច្នេះហើយ អ្នកមានសិទ្ធិអំណាចទូទៅដែលកំពុងបម្រើនៅក្រៅសហរដ្ឋអាមេរិក និងពួកចិតសិបនាក់ប្រចាំតំបន់ទាំងអស់ ពុំចូលរួមក្នុងសន្និសីទទូទៅនៅទីក្រុងសលត៍លេកទេ ។


បន្ថែមពីលើនោះ តាមសេចក្ដីថ្លែងការណ៍ដែលបានចេញដោយរដ្ឋាភិបាល និងអង្គការសុខភាព សមាជិកទាំងឡាយរបស់សាសនាចក្រដែលរស់នៅក្រៅសហរដ្ឋអាមេរិក ពុំត្រូវបានលើកទឹកចិត្តឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមសម័យប្រជុំសន្និសីទទូទៅនោះទេ ។


គណៈប្រធានទីមួយមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា « ក្រៅពីការប្រុងប្រយ័ត្ន និងកង្វល់ជាខ្លាំងទាក់ទិនទៅនឹងសុខភាពជាសាកល និងក្ដីអាណិតអាសូរចំពោះអស់អ្នកដែលបានរងគ្រោះ ឬអាចនឹងរងគ្រោះដោយវីរុសខូវីត-១៩ នោះយើងផ្អាកការប្រជុំថ្នាក់ដឹកនាំដែលទាក់ទងនឹងសន្និសីទទូទៅនៅពេលខាងមុខនេះ » ។ « យើងចង់ធ្វើជាពលរដ្ឋល្អជាសាកល ហើយធ្វើអ្វីៗដែលយើងអាចធ្វើបានដើម្បីទប់កម្រិតរាលដាលនៃជំងឺនេះ ។ យើងក៏ចង់រំសាយកង្វល់ថ្នាក់ដឹកនាំ សមាជិក និងក្រុមគ្រួសាររបស់ពួកគេ ទាក់ទងទៅនឹងការធ្វើដំណើរក្នុងគ្រា ដែលមានភាពមិនប្រាកដប្រជានេះផងដែរ » ។


ការផ្អាកនេះ អនុវត្តចំពោះតែការប្រជុំថ្នាក់ដឹកនាំពីមុនសន្និសីទតែប៉ុណ្ណោះ ។ ផែនការបច្ចុប្បន្នគឺចាំបាច់ត្រូវមានសម័យប្រជុំទូទៅនៃសន្និសីទខែមេសា ឆ្នាំ ២០២០ ធ្វើឡើងដូចដែលបានប្រកាសពីមុនមក ។


គណៈប្រធានទីមួយបានថ្លែងថា « យើងមានអំណរគុណចំំពោះសមាជិកទាំងអស់ដែលពុំធ្វើដំណើរមកកាន់ទីក្រុងសលត៍ លេក អាចមើលការចាក់ផ្សាយសន្និសីទទូទៅតាមប្រព័ន្ធបច្ចេកវិទ្យា » ។ « យើងសូមអធិស្ឋានដោយក្ដីមេត្តាអាណិតជាខ្លាំងចំពោះអស់អ្នកដែលបានរងគ្រោះដោយសារជំងឺនេះ» ។