សន្និសីទទូទៅ​ខែ​តុលា ឆ្នាំ ២០២០ នឹង​ធ្វើនិមិ្មត​តែប៉ុណ្ណោះ

សន្និសីទទូទៅខែតុលា ឆ្នាំ ២០២០ នឹងធ្វើនិមិ្មតតែប៉ុណ្ណោះ

គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ បាន​ចែកចាយ​សារលិខិត​ដូច​ខាង​ក្រោម​អំពី​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០២០ ជាមួយ​នឹង​សមាជិក​សាសនាចក្រ​គ្រប់ទីកន្លែង 

 

បងប្អូនប្រុសស្រីជាទីស្រឡាញ់ ៖

 

ខណៈដែលតំបន់មួយចំនួនក្នុងពិភពលោកបន្តរងផលប៉ះពាល់នៃជំងឺរាតត្បាតធ្ងន់ធ្ងរ នោះតំបន់ផ្សេងទៀតអាចពុំមានបញ្ហានេះទេ ។ក្នុងនាមជាអង្គការមួយនៅទូទាំងពិភពលោក យើងមានកាតព្វកិច្ចមួយដើម្បីធ្វើជាពលរដ្ឋល្អ ហើយត្រូវតែមានការប្រុងប្រយ័ត្នចំពោះព្រឹត្តិការណ៍ដ៏វិសេសវិសាលមួយដូចជាសន្និសីទទូទៅនេះ ដែលជាទំនៀមទម្លាប់បាននាំភ្ញៀវរាប់ពាន់នាក់មកពីជុំវិញសាកលលោកទៅកាន់ទីក្រុងសលត៍ លេក ។

 

ដោយសារយើងខ្វល់ខ្វាយពីសុខភាព និងសុវត្ថិភាពរបស់មនុស្សដទៃផ្សេងទៀត យើងបានសម្រេចចិត្តថា សន្និសីទទូទៅខែ តុលា ឆ្នាំ២០២០ នឹងធ្វើតាមលំនាំដូចគ្នានឹងសន្និសីទដែលបានធ្វើឡើងនៅខែមេសាឆ្នាំនេះ ។ សម័យប្រជុំទូទៅនានានឹងត្រូវបានចាក់ផ្សាយតាមធម្មតា ។ ទោះជាយ៉ាងក្ដី សម័យប្រជុំទូទៅនានានឹងពុំបើកជូនសាធារណជនឡើយ ។

 

ព័ត៌មានលម្អិតបន្ថែមទៀតស្ដីពីសន្និសីទទូទៅ ដែលបានកំណត់កាលបរិច្ឆេទសម្រាប់ថ្ងៃទី ៣ និងទី៤ ខែតុលា ឆ្នាំ២០២០ នឹងត្រូវបានចែកជូន នៅពេលណាដែលវាបានវាត្រូវរៀបចំចប់សព្វគ្រប់ ។

 

យើងសូមអធិស្ឋានថា ពរជ័យដ៏ល្អបំផុតរបស់ព្រះអម្ចាស់នឹងកើតមានដល់បងប្អូន ។

 

ដោយសេចក្ដីស្មោះស្ម័គ្រ

 

គណៈប្រធានទីមួយ