អង្គការ​ក្រុម​យុវនារី​អបអរ​ខួបលើក​ទី ១៥០ ឆ្នាំ​ក្នុង​ឆ្នាំ​២០២០

អង្គការយុវនារី នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ កំពុងតែ​ប្រារព្ធ​លើកទី​មួយរយហាសិប​ឆ្នាំ​របស់ខ្លួន​នៅឆ្នាំ​នេះ ។ ពី​ដំបូងឡើយវា​ត្រូវបាន​គេ​ស្គាល់​ថាជា នាយកដ្ឋាន​សុភាពនារី​វ័យក្មេង​ដំបូងគេ​នៃ​សមាគមន៍​សហករណ៍​ស្រ្តី នោះ​អង្គការ​យុវនារី​ត្រូវបាន​បង្កើតឡើង​នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៧០ ។

ប្រធាន ប៊ូនី អេច ខ័រឌុន, ស៊ីស្ទើរ មីឈែល ក្រេហ្គ និង​ស៊ិស្ទើរ បែកឃី ក្រាវីន ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​កំពុង​អញ្ជើញ​យុវនារី ជុំវិញ​ពិភពលោក​ដើម្បី​ចូល​រួម​នឹង​ពួក​លោក​ស្រី​នៅ​ក្នុង​ព្រឹត្តិការណ៍​ជួប​សំណេះ​សំណាល​មួយ​នៅ​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ១៥០ ឆ្នាំ ។

 

យុវនារី​ទូទាំង​ពិភពលោក​គឺជា​ផ្នែក​មួយ​នៃ​អង្គការ​យុវនារី​របស់​សាសនាចក្រ​ចាប់​តាំង​ពី​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​បាន​ឈាន​ចូល​អាយុ ១២ ឆ្នាំ​រហូត​ដល់ ១៨ ឆ្នាំ ។

 

ស៊ិស្ទើរ​ខ័រឌុន ដែល​ជា​ប្រធាន​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សង្ឃឹម​ថា ក្មួយៗ​នឹង​ចូល​រួម​ជាមួយ​យើង ពេល​យើង​អបអរ​ខួប​លើក​ទី ​១៥០ ឆ្នាំ​របស់​ក្រុម​យុវនារី ពេល​យើង​បន្ថែម​ឈ្មោះ​យើង​ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ដ៏​វែង ហើយ​រុង​រឿង​នៃ​ក្រុម​យុវនារី​ដែល​បាន​តាំង​ចិត្ត​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺព្រះយេស៊ូវ​គ្រីស្ទ » ។ « ពិធី​អបអរ​សាទរ​របស់​ក្រុម​យុវនារី​នឹង​ក្លាយ​ជា​ការ​រម្លឹក​ដ៏​មាន​អត្ថន័យ​មួយ​អំពី​អ្វី​ដែល​កើត​ឡើង និង​ការ​រីករាយ​ដ៏​ពិសិដ្ឋ​មួយ​នាពេល​អនាគត » ។

 

ស៊ិស្ទើរ ក្រេហ្គ ដែល​បាន​ផ្ដល់​យោបល់​ខ្លះៗ​អំពី​សំណូម​ពរ​នោះ បាន​មាន​ប្រសាសន៍​ថា« ពិធី​អបអរ​សាទរ​របស់​ក្រុម​យុវនារី​អបអរ​ចំពោះ​រយៈពេល ១៥០ ឆ្នាំ​នៃ​ការ​រីកចម្រើន​នៅ​ក្នុង​ក្រុម​យុវនារី​ដែល​ខិតខំ​កែលម្អ​ខ្លួន​ឯង អភិវឌ្ឍ​ទេពកោសល្យ​របស់​ពួកគេ បម្រើ​មនុស្ស​ដទៃ ហើយ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ។

 

សំណូមពរ​នោះ​គឺ​ហៅថា « ១៥០ របស់​ខ្ញុំ » ថ្នាក់​ដឹកនាំ​កំពុង​លើក​ទឹក​ចិត្ត​ក្រុម​យុវនារី​ទូទាំង​ពិភពលោក​ឲ្យ​គិត​ពី​សកម្មភាព​មួយ​ដែល​ពួកគេ​អាច​ធ្វើ ដែល​ទាក់​ទង​នឹង​លេខ ១៥០ ដើម្បី​រំម្លឹក​ចាំ​ដល់​ខួប​អនុស្សាវរិយ៍​នេះ ។ 

 

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា « ប្រហែល​ជា​ក្មួយៗ​នឹង​ជ្រើស​រើស​អាន​ព្រះគម្ពីរ​ចំនួន ១៥០ ទំព័រ ឬ​ធ្វើ​លិបិក្រម ​[ពង្សប្រវត្តិ]​ ១៥០ ឈ្មោះ » ។ « ក្មួយៗ​អាច​សម្រេច​ចិត្ត​ចែកចាយ​ស្នាម​ញញឹម ​១៥០ ដង ឬ​សារ ឬ​ការ​ចុះ​ផ្សាយ​លើ​ប្រព័ន្ធ​សង្គម​ដែល​លើក​ទឹក​ចិត្ត​ចំនួន ១៥០ សារ​ជាមួយ​នឹង​មិត្ត​ដែល​ត្រូវការ​ការ​លើក​ស្ទួយ ឬ​ជំរុញ​ចិត្ត​មួយ ។ ឬ​ប្រហែល​ជា​ក្មួយៗ​នឹង​ចូល​រួម​ជាមួយ​យុវវ័យ​ផ្សេង​ទៀត​នៅ​ក្នុង​វួដ​របស់​ក្មួយ ហើយ​យក​ឈ្មោះ​ចំនួន ១៥០ ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ [ជំនួស]​ ដរាប​ណា​យើង​អាច​ត្រឡប់​ទៅ​កាន់​កន្លែង​ពិសិដ្ឋ​ទាំង​នោះ​វិញ » ។

អង្គការក្រុមយុវនារីអបអរខួបលើកទី ១៥០ ឆ្នាំក្នុងឆ្នាំ២០២០

'' new='' style='margin: 0cm 0cm 0.0001pt; font-size: medium; font-family:' times='' vertical-align:=''>ស៊ិស្ទើរ​ក្រាវីន​បាន​បន្ថែម​ថា​« ពេល​យើង​ក្រឡេក​មើល​ទៅ​ក្រោយ​វិញ​កាល​ពី ១៥០ ឆ្នាំ​មុន​តាំង​ពី​កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម ខ្ញុំ​គិត​ពី​ក្រុម​យុវនារី​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អង្គការ​ដ៏​បំផុស​គំនិត​នេះ » ។ « យុវនារី​ម្នាក់ៗ​មាន​លក្ខណៈ​ពិសេស​ខុសៗ​គ្នា ហើយ​ពួកគេ​ម្នាក់ៗ​គឺជា​ផ្នែក​ដ៏​មាន​តម្លៃ​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​របស់​យើង​និង​កេរមរតក​របស់​ក្រុម​យុវនារី » ។

'' new='' style='margin: 0cm 0cm 0.0001pt; font-size: medium; font-family:' times='' vertical-align:=''> 

'' new='' style='margin: 0cm 0cm 0.0001pt; font-size: medium; font-family:' times='' vertical-align:=''>ស៊ីស្ទើរ​បាន​បន្ត​ថា « ជា​ផ្នែក​មួយ​នៃ​ការ​រៀប​ចំ​ខ្លួន​របស់​យើង យើង​នឹង​អញ្ជើញ​យុវនារី​ឲ្យ​គិត​ពី​ថ្នាក់​ដឹក​នាំ​របស់​ពួកគេ និង​របៀប​ដែល​ពួកគាត់​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ក្នុង​នាម​ជា​យុវនារី​កាល​ពី​អតីត បច្ចុប្បន្ន និង​អនាគត នោះ​យើង​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក » ។

'' new='' style='margin: 0cm 0cm 0.0001pt; font-size: medium; font-family:' times='' vertical-align:=''> 

'' new='' style='margin: 0cm 0cm 0.0001pt; font-size: medium; font-family:' times='' vertical-align:=''>ក្រុមយុវនារី​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​សន្ទនា​នៅ​ក្នុង​ពិធី​អបអរ​សាទរ​នេះ​ដោយ​ប្រើពាក្យ​ #strivetobe ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

'' new='' style='margin: 0cm 0cm 0.0001pt; font-size: medium; font-family:' times='' vertical-align:=''> 

'' new='' style='margin: 0cm 0cm 0.0001pt; font-size: medium; font-family:' times='' vertical-align:=''>យុវនារី​គ្រប់​រូប ឪពុក​ម្ដាយ​របស់​ពួកគេ ថ្នាក់​ដឹកនាំ​យុវនារី និង​ស្ត្រី​ទាំងអស់​ដែល​ធ្លាប់​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ក្រុម​យុវនារី​របស់​សាសនាចក្រ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម ។ អ្នក​ចូល​រួម​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ផ្ញើ​សំណួរ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​តាម​គេហទំព័រFace2Face.ChurchofJesusChrist.org ។

'' new='' style='margin: 0cm 0cm 0.0001pt; font-size: medium; font-family:' times='' vertical-align:=''> 

'' new='' style='margin: 0cm 0cm 0.0001pt; font-size: medium; font-family:' times='' vertical-align:=''>ព្រឹត្តិការណ៍​ជួប​សំណេះ​សំណាល​នេះ​នឹង​ចាក់​ផ្សាយ​ជា​ ១៦ ភាសា​ចេញ​ពី​រោង​ឧបោសថ​ជា​ប្រវត្តិសាស្ត្រ​នៃ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ទី​ក្រុង​សលត៍ លេក ដោយ​ចាប់​ផ្ដើម​នៅ​ម៉ោង ៤:០០ រសៀល ម៉ោង​បទដ្ឋាន​តំបន់​ភ្នំ ។ ការ​ផ្សាយ​ផ្ទាល់​នៃ​ព្រឹត្តិការណ៍​នេះ​នឹង​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ប្រព័ន្ធ​ផ្កាយ​រណប​សាសនាចក្រ BYUtv និង​ប៉ុស្ដ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម រួម​មាន YouTube និង Facebook ។