គណៈ​ប្រធាន​ទី​១ ប្រកាស​អំពី​ប្រព័ន្ធ​ថ្មី​តាម​អ៊ិនធើណែត​សម្រាប់​បញ្ជី​ឈ្មោះ​សម្រាប់​ការអធិស្ឋាន​ក្នុង​ព្រះវិហារបរិសុទ្ធ

គណៈប្រធានទី១ ប្រកាសអំពីប្រព័ន្ធថ្មីតាមអ៊ិនធើណែតសម្រាប់បញ្ជីឈ្មោះសម្រាប់ការអធិស្ឋានក្នុងព្រះវិហារបរិសុទ្ធ

​គឺ​ជា​ទម្លាប់​ធម្មតា​មួយ​នៅ​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​ដែល​មាន​ជំនឿ​ដើម្បី​អធិស្ឋាន​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​ នៅ​ពេល​ពួក​គេ​ប្រឈម​មុខ​នឹង​ជំងឺ ការរងទុក្ខ​ ឬ​ឧបសគ្គ​ផ្សេងៗ​ទៀត ។ នៅ​ក្នុង​ប្រពៃណី​ជំនឿ​ជាច្រើន នេះ​រួម​បញ្ចូល​ទាំង​ការអធិស្ឋាន​រួមគ្នា​សម្រាប់​អ្នក​ដែល​មាន​តម្រូវ​ការជាក់លាក់ ។ បទគម្ពីរ​កត់ត្រា​ឧទាហរណ៍​ជាច្រើន​នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន​ជា​ក្រុម ​ហើយ​បាន​ដាស់​តឿន​អ្នក​ដែល​មាន​វត្តមាន​ឲ្យ​អធិស្ឋាន​ផង​ដែរ ។

 

នៅ​ក្នុងសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ការអនុវត្ត​នេះ​ត្រូវ​បាន​គោរពតាម ។ សមាជិក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដាក់​ឈ្មោះ​នៃ​អ្នក​ទាំងឡាយ​ដែល​មាន​តម្រូវ​ការ​នៅ​ក្នុង​ប្រអប់​ដែល​យើង​ស្គាល់​ថា « បញ្ជី​ឈ្មោះ​សម្រាប់​ការអធិស្ឋាន » នៃ​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​មក សមាជិក​បាន​សាមគ្គី​សេចក្តី​ជំនឿ​របស់​ពួក​គេ​ក្នុង​ការសុំ​ឲ្យ​ព្រះវបិតាសួគ៌​ប្រទាន​ពរ​ដល់​មនុស្ស​ទាំងនោះ​ដែល​មាន​ឈ្មោះ​នៅ​លើ​បញ្ជី​សម្រាប់​ការអធិស្ឋាន ។

 

គណៈប្រធាន​ទី​១ បាន​ប្រកាស​ថា មានប្រព័ន្ធនៅ​តាម​អ៊ិនធើណែត​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​សមាជិក​បញ្ចូល​ឈ្មោះ​នៃ​គ្រួសារ ឬ​មិត្តភក្តិ​មកកាន់​ព្រះវិហារបរិសុទ្ធ ជា​ទី​ដែល​ឈ្មោះ​ទាំងនោះ​នឹង​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​សម្រាប់ការ​អធិស្ឋាន ។ ឥឡូវ​នេះ ការស្នើ​ដើម្បី​ដាក់​ឈ្មោះ​មួយ​នៅ​លើ​បញ្ជី​សម្រាប់​អធិស្ឋាន​អាច​ធ្វើ​បាន​ដោយ​ការចូល​ទៅ​កាន់ temple’s information page ណា​មួយ ហើយចុច​លើ​តំណភ្ជាប់ បញ្ជី​សម្រាប់​អធិស្ឋាន ។ ការស្នើ​អាច​ធ្វើ​បាន​ផង​ដែរ​តាម​រយៈ​វគ្គ « ព្រះវិហារ​បរិសុទ្ធ » នៃ​កម្មវិធី​តាម​ទូរសព្ទ Member Tools ( ចាប់​ផ្តើម ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២០ សម្រាប់ Android និង ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២០ សម្រាប់ iOS ) ។ នៅ​ពេល​ដែល​ឈ្មោះ​ត្រូវ​បាន​បញ្ចូល​រួច​ហើយ វា​នឹង​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ​នោះ ( ឬ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ​ដែល​ជិត​បំផុត ប្រសិន​បើ​ព្រះវិហារ​បរិសុទ្ធ​នោះ​បិទ​ដំណើរការ ) ។