ថាត អរ ខាលីស្ទើរ ៖ ‹ តើ​យើង​អាចមាន​សុទិដ្ឋិនិយម​​នៅក្នុង​គ្រាដ៏​ច្របូកច្របល់​នេះដែរឬទេ ? ›

ថាត អរ ខាលីស្ទើរ ៖ ‹ តើយើងអាចមានសុទិដ្ឋិនិយមនៅក្នុងគ្រាដ៏ច្របូកច្របល់នេះដែរឬទេ ? ›
Jesus Christ meets with Pilate in private after being condemned in this scene from the Bible videos.

រឿង​ដែល​បង្ហាញ​នៅ​ទីនេះ​បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ពី TheChurchNews.com ។វា​ពុំត្រូវ​ប្រើប្រាស់​ដោយ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀតឡើយ ។

ដោយ​អែលឌើរ ថាត អរ ខាលីស្ទើរ Church News

 

ទាំងនេះ​ពិតជា​គ្រាលំបាក​ណាស់ — ការរាតត្បាត​ទូទាំង​ពិភពលោក ការតវ៉ា និង កុបកម្ម ការអត់​ការងារ​ធ្វើ ការកើន​ឡើង​នៃ​ឧក្រិដ្ឋកម្ម និង​ការព្រួយ​បារម្ភ​ផ្សេងៗ​អំពី​ការបោះឆ្នោត ។ តើ​វា​អាច​ទៅ​រួច​ទេ​ដែល​មាន​សុទិដ្ឋិនិយម​នៅក្នុង​កាលៈទេសៈ​បែបនេះ ឬ​ផ្ទុយ​មកវិញ តើ​វា​ដល់​ពេល​ដែលត្រូវ​បណ្តោយ​ទៅតាម​ភាពអវិជ្ជមាន និង​ទុទិដ្ឋិនិយម​មែនទេ ? ឬ​និយាយ​ម៉្យាង​ទៀតថា តើ​មនុស្ស​ម្នាក់​អាច​មាន​ភាពប្រាកដនិយម និង​សុទិដ្ឋិនិយម​ក្នុង​ពេល​តែមួយ​បាន​ដែរឬទេ ? សំណាងល្អ​ដែល​​ព្រះអង្គសង្គ្រោះ​ជា​គំរូ​ដ៏អស្ចារ្យរបស់យើង​​បាន​ផ្តល់​ចម្លើយ​ដល់យើង ។

 

វា​គឺជា​សប្តាហ៍​ចុងក្រោយ​នៃ​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ។ ទ្រង់​ជ្រាប​ថា​យូដាស​នឹង​ក្បត់ទ្រង់ ។ ពេត្រុស​ដែលជា​ប្រធាន​ក្រុម​សាវក​របស់​ទ្រង់ នឹង​បដិសេធ​ថា​មិនស្គាល់​ទ្រង់​ចំនួន​បីដង ឯអ្នកខ្លះ​ទៀតដែល​ទ្រង់​បានមក​​ជួយ គេ​នឹង​ចំអក​ដាក់​ទ្រង់ ស្តោះ​​ដាក់​ទ្រង់ ហើយ​វាយ​ទ្រង់ ។ វា​នឹង​មាន​ការចាប់ខ្លួន និង​ការជំនុំ​ជម្រះ​​ក្លែងក្លាយ​មួយ ។ ប៉ុន្ដែ​ទោះបីជាមាន​ការព្យាយាម​ច្រើន​ជាងនេះ​ទៅទៀតក្ដី ក៏នេះគឺជា​គ្រា​របស់​ទ្រង់​នៅក្នុង​សួនច្បារ និង​នៅលើ​ឈើឆ្កាង​ដែលជា​កន្លែង​​ទ្រង់​នឹងយាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ ( សូមមើល​ គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៦ ) ។ ទ្រង់​បាន​ពិពណ៌នា​បទពិសោធន៍​នេះ​ដោយបន្ទូល​របស់​ទ្រង់​ផ្ទាល់​ថា វា​គឺជា​សេចក្ដី​រង​ទុក្ខ​វេទនា​ដែល ​« បណ្តាល​ឲ្យ​យើង គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ »​ ( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៨ ) ។ តើ​ការឈឺចាប់​អ្វីខ្លះ​ដែល​បណ្តាល​​ឲ្យ​ព្រះ​ក៏​​ត្រូវ​ញាប់ញ័រនោះ ?

ថាត អរ ខាលីស្ទើរ ៖ ‹ តើយើងអាចមានសុទិដ្ឋិនិយមនៅក្នុងគ្រាដ៏ច្របូកច្របល់នេះដែរឬទេ ? ›
This depiction of the risen Savior by LDS artist Grant Romney Clawson is titled, “Jesus Appearing to the Five Hundred.” Artwork courtesy of LDS Visual Resources.

ទោះជាយ៉ាង​ណា ដោយដឹងថា​អ្វីៗ​ទាំងអស់​នេះនឹង​កើត​ឡើង​ចំពោះ​ទ្រង់​នៅ​សប្តាហ៍​ខាងមុខ នោះ​ទ្រង់​បាន​ព្រមាន និង​បាន​លួងលោម​ដល់​យើងថា ៖ « ដោយសារ​ខ្ញុំ​នៅ​លោកីយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ » ​( យ៉ូហាន ១៦:៣៣ ) ។ ឬនិយាយ​ម៉្យាង​ទៀតថា « ខ្ញុំ​ប្រាកដ​នៅក្នុង​ចិត្ត​ដោយ​ដឹងថា​អ្នក​នឹង​មាន​ការសាកល្បង និង​ទុក្ខវេទនា​ក្នុង​ជីវិត ប៉ុន្តែ​ខ្ញុំ​អាច​សន្យា​នឹងអ្នក​ថា​នៅទីបំផុត​នៃ​អ្វីៗ​ទាំងអស់​នោះ​អ្នក​អាច​មាន​សេចក្តីរីករាយ ។ ហេតុអ្វី ? ពីព្រោះ​នៅពេល​ដែល​យើង​បំពេញ​ដង្វាយ​ធួន​ចប់ នោះវានឹង​គ្មាន​កម្លាំង​ខាងក្រៅណា - ទាំងគ្មាន​ការបាត់បង់​អាយុ​ជីវិត ឬ​ជំងឺ ឬ​គ្រោះ​មហន្តរាយ​ខាងសេដ្ឋកិច្ច ឬ​ការលែងលះ ឬ​ការសាកល្បង​ខាងក្រៅ​ណាផ្សេងទៀត​ដែល​អាច​រារាំង​អ្នក​ពី​ភាពតម្កើងឡើង​ដែល​បាន​ផ្តល់​ឲ្យ​ដល់អ្នកដែល​មាន​ការស្តាប់​បង្គាប់ និង​ស៊ូទ្រាំ​រហូតដល់​ទីបញ្ចប់​ឡើយ » ។

 

ខ្លឹមសារ​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ​ផ្តល់​ឲ្យ​យើង​នូវ​ក្តីសង្ឃឹម និង​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​ដែល​ជាជម្រើស​ខាងក្នុងខ្លួន​របស់​យើង — ពុំ​មែនជា​កម្លាំង​​​មកពី​ខាងក្រៅ​ទេ — ដែល​កំណត់​ជោគវាសនា​ដ៏​ទេវភាព​របស់​យើងនោះ ។ ហើយ​ជាមួយ​នឹង​ក្តីសង្ឃឹម និង​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ​យើង​អាច និង​គួរតែ​មាន​សង្ឃឹម​ឡើង ។

 

យ៉ូសែប​ស៊្មីធ​ក៏មាន​ករណី​ដូច្នោះដែរ ។ គាត់​ត្រូវបាន​គេ​ឃុំ​នៅ​កន្លែង​​ចង្អៀតក្នុង​​ពន្ធនាគារ​ខុសច្បាប់​មួយ​នៅ​គុក​លីប៊ើ​ទី​អស់រយៈពេល​ជាងពីរខែ ។ នៅទីបំផុត គាត់​បាន​ស្រែកឡើងទាំងអស់សង្ឃឹម​ថា « ឱ​ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់នៅ​ទីណា ? … តើ​ព្រះ​ហស្ត​ទ្រង់​នឹង​ទប់​ទុក​ដល់​ណា​ទៅ ? » ( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១២១:១-២ ) ។ បន្ទាប់​មក​ព្រះអម្ចាស់​បាន​ប្រទាន​​ទស្សនៈ​មួយដល់​យ៉ូសែប​ ​ដែល​បាន​ជួយ​គាត់​យល់ដឹង​ពី​ការសាកល្បង​នៃ​គ្រានោះ ​​ដោយ​ប្រៀបធៀបវា​ទៅនឹង​រង្វាន់​ដ៏អស់កល្ប​នាពេល​អនាគត ៖ « បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ​ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់​ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់​ អ្នក​នឹង​បាន​ជ័យ​ជម្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ទាំង​អស់ » ​( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៧-៨ ) ។

ថាត អរ ខាលីស្ទើរ ៖ ‹ តើយើងអាចមានសុទិដ្ឋិនិយមនៅក្នុងគ្រាដ៏ច្របូកច្របល់នេះដែរឬទេ ? ›
A cut-away reconstruction of Liberty Jail is the centerpiece in rotunda of the historic Liberty Jail Visitor Center, which was dedicated 50 years ago by Elder Joseph Fielding Smith. His father, Joseph F. Smith, was likely blessed as a baby in the jail by Hyrum Smith. Photo courtesy of Val Anderson, courtesy of Church News.

បន្ទាប់​មក​ព្រះអម្ចាស់​បាន​គូរ​រូបភាព​នៃ​ជីវិត​រមែងស្លាប់​របស់​យ៉ូសែប​នាពេល​អនាគត វា​មិន​សូវ​ល្អ​នោះទេ — គាត់​ត្រូវ​បានគេ​ពង្រាត់​ចេញពី​ប្រពន្ធ និង​កូន, គាត់ត្រូវ​គេ​បោះ​ចូល​ទៅ​កណ្តាប់ដៃ​របស់​ឃាតករ និង​ក្នុង​មាត់​នៃ​នរក​ដែល​ហាត្របាក់​​គាត់ ។ ប៉ុន្តែ​ឥឡូវនេះ​យ៉ូសែប​​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ ។ គាត់​បាន​ដឹងថា​គ្មានអ្វី ឬ​មនុស្ស​ផ្សេងទៀត​ អាច​​ប្លន់​យក​ភាពរុងរឿង​របស់​គាត់​បានទេ។ គាត់​ជា​មនុស្ស​តែម្នាក់​គត់ ​ដែល​គ្រប់គ្រង​ជោគវាសនា​របស់ខ្លួន​ទាំងស្រុង ​បើ​គាត់​សម្រេ​ចចិត្ត​ស្វែងរក​ការលូតលាស់​នៅក្នុង​ទុក្ខវេទនា​ទាំងនេះ​ជាជាង​ភាពអស់សង្ឃឹម ។

 

នៅក្នុង​បន្ទប់​ពន្ធនាគារ​នោះ ដោយមានការ​យល់ដឹង​ដ៏​ទេវភាព​នេះ គាត់​បាន​សរសេរ​ទៅកាន់​ពួកបរិសុទ្ធ​ថា​ « បង​ប្អូន​ដ៏​ស្ងួនភ្ងា​អើយ ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​អំណាច​យើង​ដោយ​មាន​ ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់​ថា​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ » ​( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១២៣:១៧ ) ។ គាត់​បាន​ដឹង​ពី​ការសន្យា និង​លទ្ធភាព​នៃ​ភាពលើកតម្កើង​ថាវា​គឺជា​គ្រឹះ​នៃ​ជីវិត​ដ៏​រីករាយ និង​សុទិដ្ឋិនិយម​មួយ ។

 

សុទិដ្ឋិនិយម​ប្រហែលជា​មិន​ស្មើនឹង​ជំនឿ​នោះទេ ប៉ុន្តែ​វា​ពិតជា​ជំហាន​មួយ​ដែល​ឆ្ពោះ​ទៅរក​ទិសដៅ​ដ៏​ត្រឹមត្រូវ​មួយ ។ តាម​ពិត វាជា​សមាសធាតុ​ដ៏​ចាំបាច់​នៃ​សេចក្តីជំនឿ និង​ជា​ផលផ្លែ​នៃ​សេចក្តីជំនឿ ។ វា​គឺជា​ភស្ដុតាង​ដ៏មាន​ឥទ្ធិពល​នៃ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ព្យាបាល និង​សង្គ្រោះ​យើង សូម្បី​តែ​នៅពេល​ដែល​ការសាកល្បង​របស់​យើង​ហាក់​ដូចជា​មិន​អាច​ទ្រាំទ្រ​បាន​ក៏ដោយ ។

 

សុទិដ្ឋិនិយម​បន្ថែម​ប្រេង​ទៅក្នុង​ភ្លើង​នៃ​សេចក្ដីជំនឿ ម៉្យាង​វិញទៀត​ការធ្វេសប្រហែស​ប្រៀប​បាន​ទៅនឹង​ការបាចទឹក​ទៅលើ​អណ្តាតភ្លើង​នោះដែរ ។ គំនិត​អវិជ្ជមាន និង​ទុទ្ទិដ្ឋិនិយម​គឺជា​កម្មសិទ្ធិ​របស់​សាតាំង​ ចំណែក​ឯគំនិត​វិជ្ជមាន និង​សុទិដ្ឋិនិយម​គឺជា​របស់​ព្រះ ។

ថាត អរ ខាលីស្ទើរ ៖ ‹ តើយើងអាចមានសុទិដ្ឋិនិយមនៅក្នុងគ្រាដ៏ច្របូកច្របល់នេះដែរឬទេ ? ›
Elder Tad R. Callister of the General Authority Seventy.

សុទិដ្ឋិនិយម​គឺជា​កាំរស្មី​ពន្លឺ ​បើមិន​ដូច្នោះទេវាគឺជា​ពិភព​ងងឹត​មួយ ។ វា​គឺជា​ការឆ្លុះបញ្ចាំង​ពី​ការប្រកាស​របស់​ព្រះអង្គសង្គ្រោះ​ថា « ខ្ញុំ​ជា​ពន្លឺ​លោកីយ »​ ( យ៉ូហាន ៨:១២ ) ។ លោកតា​របស់​ខ្ញុំ អែលឌើរ​ឡេហ្គ្រាដ រីឆាត គឺជា​ពន្លឺ​ដែល​ចែងចាំង ។ គាត់​តែងតែ​មាន​ស្នាម​ញញឹម និង​ទស្សនៈ​វិជ្ជមាន​ចំពោះ​ជីវិត ។ គាត់​ធ្លាប់​និយាយថា « ខ្ញុំ​គ្រាន់តែ​ខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ហើយ​ទុក​កង្វល់​ថ្វាយ​ព្រះអម្ចាស់ » ។ ខ្ញុំ​ចូលចិត្ត​ការនិយាយ​នេះ​ណាស់ ។ វា​បាន​រំឭក​ខ្ញុំ​ថា​ព្រះអង្គសង្គ្រោះ​បាន​លើកដាក់​លើ​ព្រះអង្គ​ទ្រង់​នូវ​ទម្ងន់​ដ៏​ធ្ងន់ ។ ទ្រង់​បាន​ទុក​ឱ្យ​យើង​នូវ​បន្ទុក​មួយ ប៉ុន្តែ​វា​ជា​បន្ទុក​ដែលអាច​គ្រប់គ្រង​បាន ។

 

ការដឹង​ថា​ព្រះអម្ចាស់​ជា​អង្គ​ទទួល​ខុសត្រូវ ហើយ​ថា​ភាពលើកតម្កើង​ត្រូវ​បាន​ធានា​យ៉ាង​ពិតប្រាកដ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ នោះ​វាគឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​អាច​ញញឹម និង​មាន​សេចក្តីសង្ឃឹម ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ពី​ការសាកល្បង​មួយ​ទៅ​ការសាកល្បង​មួយ ។ ចំណេះដឹង​នេះ​ហើយ​ដែល​ជម្រុញ​ឲ្យ​សាវក​ប៉ុល​និយាយថា « ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង » ​( ភីលីព ៤:១១ ) ។

 

យើង​មាន​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង​សេចក្តីសង្ឃឹម និង​លទ្ធភាព​ដ៏​អស់កល្ប​​ទាំងឡាយ​ដែល​អាច​ទទួល​បាន ។ ដោយសារ​តែ​ដូច្នោះហើយ យើង​អាច​មាន​សុទិដ្ឋិនិយម ​ទោះបី​ជា​នៅក្នុង​គ្រាដ៏​ច្របូកច្របល់​ក្ដី ទាំងដឹងថា យើងបាន និង​កំពុង​នៅក្នុង​ការសាកល្បង តែវាមិន​អាច​ដកហូត​ជោគវាសនា​ដ៏អស់កល្ប​របស់​យើង​បានឡើយ ។

 

— ថាត អរ ខាលីស្ទើរ គឺជា​ពួកចិតសិបនាក់​នៃ​ពួកអ្នក​មាន​សិទ្ធិអំណាច​ទូទៅ និង​ជា​អតីត​ប្រធានទូទៅ​សាលា​ថ្ងៃអាទិត្យ ។

 

រក្សា​សិទ្ធិ​ឆ្នាំ ២០២០ ក្រុមហ៊ុន​បោះពុម្ភផ្សាយ​ព័ត៌មាន ​Deseret