ប្រធានណិលសុន​ថ្លែង​អំណរគុណ​ចំពោះ​អស់​អ្នក​ទាំងឡាយ​ដែល​បាន​ឆ្លើយ​តប​ចំពោះ​សំណូមពរ​ឲ្យ​បង្ហាញការ​ដឹង​គុណ

ប្រធាន រ័សុល អិម ណិលសុន​ បង្ហាញ​ការ​ថ្លែង​អំណរគុណ​ចំពោះ​អស់អ្នក​ទាំងឡាយ​ដែល​បាន​ចូលរួម​នៅក្នុង​ការ​អញ្ជើញ​របស់​លោក​ឲ្យ​បង្ហាញការ #ដឹងគុណ រយៈពេល​មួយ​សប្ដាហ៍​នៅក្នុង ការបង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​សារ​អ៊ីម៉ែល​ដែលបាន​ផ្ញើរ​ចេញ​នៅ​ថ្ងៃ​អាទិត្យ ទី ២៩ ខែ​វិច្ឆិកា ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ដឹងគុណ និង​មាន​ចិត្ត​រាបសារ​ដែល​បងប្អូន​ចូលរួម​នៅក្នុង​ការ​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ​សម្រាប់​ពរជ័យ​ដែល​ពុំអាច​រៀបរាប់​អស់ ដែល​ទ្រង់​បាន​ប្រទានពរ​ដល់​យើង​ម្នាក់ៗ » ។

 

របៀប​មួយ​ដើម្បី​បន្ដ​បង្ហាញ​នូវ​ការ​ដឹងគុណ​នៅក្នុង​អំឡុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ គឺ​តាមរយៈ​ការ​បម្រើ​ដូចជា​ព្រះគ្រីស្ទ លោក​បាន​បន្ថែម​ជាមួយ​នឹង​ការ​អញ្ជើញ​មួយ​ដើម្បី #បំភ្លឺ​ពិភពលោក « ដោយ​ការ​ស្រឡាញ់ និង​ការ​បម្រើ​អ្នកដទៃ ម្ដង​ម្នាក់ៗ » ។ 

 

សារលិខិត​ជា​វីដេអូ​របស់​ប្រធាន រ័សុល អិម ណិលសុន​ និង​ការ​អធិស្ឋាន​អំពី​ការ​ដឹងគុណ​នៅ​ថ្ងៃ​សុក្រ ទី ២០ ខែ​វិច្ឆិកា បាន​ផ្សាយចេញ​ទៅកាន់​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក ចាប់តាំង​ពី​ពេល​ដែល​វា​ត្រូវ​បាន​ចេញ​ផ្សាយ​នៅលើ YouTubeFacebook និង ChurchofJesusChrist.org ។ វីដេអូ​អាចរក​បាន​នៅក្នុង Gospel Media និង បណ្ណាល័យ​ដំណឹង​ល្អ ក្រោម​ចំណងជើង « ព្រះ​យេស៊ូវ គ្រីស្ទ » ។ មាន​មនុស្ស​រាប់​រយពាន់​នាក់​បាន​ធ្វើ​តាម​ការ​អញ្ជើញ​របស់​លោក​ដើម្បី​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ប្រើ#ដឹងគុណ ។

 

 

(តាម Instagram)

 

សេចក្ដីសង្ឃឹម​នៅតែ​បញ្ចាំង​ពន្លឺ #បំភ្លឺពិភពលោក

 

នៅ​ថ្ងៃទី ២០ ខែ​វិច្ឆិកា ខ្ញុំ​បាន​ផ្ដល់សារ និង​ការ​អធិស្ឋាន​នៃ​ការដឹងគុណ​សម្រាប់​ពិភពលោក និង​មនុស្ស​គ្រប់រូប ។ ខ្ញុំ​ដឹងគុណ និង​មាន​ចិត្ត​រាបសារ​ដែល​បងប្អូន​ចូលរួម​នៅក្នុង​ការ​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ​សម្រាប់​ពរជ័យ​ដែល​ពុំអាច​រៀបរាប់​អស់ ដែល​ទ្រង់​បាន​ប្រទានពរ​ដល់​យើង​ម្នាក់ៗ ។

ខ្ញុំ​លើក​ទឹកចិត្ត​ឲ្យ​បងប្អូន​សម្ដែង​ការ​ដឹងគុណ​ចំពោះ​ព្រះ​ដែលទ្រង់​មាន​ចំណែក​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បងប្អូន ។ អាកប្បកិរិយា​នៃ​ការ​ដឹងគុណ​ផ្ដល់​នូវ​ទស្សនវិស័យ​ល្អប្រសើរ និង​កាន់តែ​មាន​ភាពសុខសាន្ដ​នៅក្នុង​ចិត្ត និង​​បេះដូង​របស់​យើង ។

ខ្ញុំ​ក៏សង្ឃឹម​ថា​បងប្អូន​នឹង​បន្ដ​អធិស្ឋាន​ប្រចាំ​ថ្ងៃ​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​យើង​ផងដែរ ។ យើង​គឺជា​កូនចៅ​របស់ទ្រង់ ហើយ​ទ្រង់​ស្រឡាញ់​យើង​ដោយ​ការ​មើលថែ​ដ៏​ទន់ភ្លន់​របស់​ឪពុកម្ដាយ ។

ឥឡូវ នៅពេល​យើង​ឈាន​ចូល​ដល់​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​អបអរ​ដល់​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ នោះ​របៀប​ដ៏​មាន​អានុភាព​បំផុត​មួយ គឺ​យើង​អាច​បង្ហាញ​ការ​ដឹងគុណ​របស់យើង​តាមរយៈ​ការ​បម្រើ​ដល់​កូនចៅ​របស់ទ្រង់ ។ ចូរ​យើង​ធ្វើតាម​គំរូ​របស់ទ្រង់​ដើម្បី « បំភ្លឺ​ពិភពលោក » តាមរយៈ​ការស្រឡាញ់ និង​ការ​បម្រើ​ដល់​អ្នកដទៃ ម្ដង​ម្នាក់ៗ ។ #ដឹងគុណ #បំភ្លឺ​ពិភពលោក