សាសនាចក្រ​ប្រកាស​ផ្លាស់ប្ដូរ​កម្មវិធី​ថ្នាក់​សិក្ខាសាលានៅក្នុង​ឆ្នាំ ២០២១

សាសនាចក្រប្រកាសផ្លាស់ប្ដូរកម្មវិធីថ្នាក់សិក្ខាសាលានៅក្នុងឆ្នាំ ២០២១

ថ្នាក់សិក្ខាសាលា និងថ្នាក់​វិទ្យាស្ថាន​សាសនានៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ប្រកាស​ពី​ការផ្លាស់ប្តូរ​របស់​ថ្នាក់​សិក្ខា​សាលា​ក្នុង​ឆ្នាំ ២០២១ រួម​ទាំង​ការ​បញ្ចូល​ជាមួយ​កម្ម​វិធី​«​ចូរ​មកតាម​ខ្ញុំ​» បន្ថែម​ទៀត និង លក្ខខណ្ឌ​ថ្មី​ក្នុង​ការអាន​ដើម្បី​ទទួល​បាន​ក្រេឌីត​សម្រាប់​វគ្គសិក្សា ។

បញ្ចូល​កម្មវិធី ‹​ចូរ​មកតាម​ខ្ញុំ​› បន្ថែម

 សេចក្តី​ជូន​ដំណឹង ចុះថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០២០ ថ្លែង​ថា​ចាប់ពី​ថ្ងៃ​ទី ០១​ខែ មករា​ឆ្នាំ ២០២១ តទៅ​ជា​ជាង​ការ​ធ្វើតាម​កម្មវិធី​សិក្សា​រយៈ​ពេល​៩​ខែ​តាម​កាលវិភាគ​សិក្សា​សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា នីមួយៗ សិស្ស​នឹង​សិក្សា​វគ្គសិក្សា​ដូច​គ្នា នឹង​កម្មវិធី « ចូរ​មក​តាម​ខ្ញុំ​» សម្រាប់​រយៈ​ពេល​ពេញ​មួយឆ្នាំ ។ នៅក្នុង​ឆ្នាំ​២០២១ សិស្ស​ថ្នាក់​សិក្ខាសាលា​និង​សិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ជាមួយ​នឹង​សាសនាចក្រ​ទាំងមូល ។

គ្រូ​នឹង​ប្រើ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ គោលលទ្ធិ និង សេចក្ដី​សញ្ញា និង ប្រវត្តិ​សាសនាចក្រ ដែល​មាន​សម្រាប់​ជា​ឯកសារ​មេរៀន ។ សិស្ស​នឹង​មិនទទួល​គ្រប់​មេរៀន​ពី​សៀវភៅ សិក្សា​សម្រាប់​គ្រូបង្រៀន​នៅក្នុង​ថ្នាក់ទេ ជាពិសេស​គឺមេរៀន​ទាំងឡាយ នៅ ពេល​សាលា​ឈប់​វិស្សមកាល ។

លក្ខខណ្ឌ​ក្នុង​ការអាន​ផ្លាស់​ប្តូរ

ចាប់ផ្តើម​នៅថ្ងៃ​ទី ០១​ខែ​មករា​ឆ្នាំ ២០២១​ផងដែរ ដើម្បី​ទទួល​បាន​ក្រេឌីត​សម្រាប់​វគ្គ​សិក្សា​ថ្នាក់​សិក្ខាសាលា​សិស្ស​ត្រូវ​អាន​ព្រះគម្ពីរ​ដែលត្រូវ​សិក្សា​ក្នុង​ឆ្នាំ​នេះ​យ៉ាង​តិច ៧៥% នៃ​ថ្ងៃ​ក្នុង​ប្រតិទិន​ប្រចាំ​ឆមាស ។

សេចក្តី​ជូន​ដំណឹង​ថ្លែងថា «​ការផ្លាស់​ប្តូរ​នេះ​សង្កត់ធ្ងន់​ទៅលើ ចំនុច​សំខាន់​សម្រាប់​សិស្ស​ដើម្បី​អភិវឌ្ឍន៍​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ដើម្បី​ជួយ​ឲ្យ​មាន​ការ​យល់ដឹង​និង ការទុកចិត្ត​លើ​ព្រះយេស៊ូវ គ្រីស្ទ ការបង្រៀន និង​ដង្វាយ​ធួន​របស់​ទ្រង់​កាន់តែ​ខ្លាំង » ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន « នៅ​ពេល​យើង​ព្យាយាម​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ការខិតខំ​ស្ដាប់​ទ្រង់​របស់​យើង​គឺ​ចាំ​បាច់​ត្រូវ​មាន​ដោយ​បំណង​ពិត​កាន់តែ​ខ្លាំង​ឡើង ។ វា​ត្រូវការ​ការ​ខិតខំ​ដោយ​មនសិកា និង​ខ្ជាប់ខ្ជួន​ដើម្បី​បំពេញ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ដោយ​ព្រះបន្ទូល​របស់​ទ្រង់ ការ​បង្រៀន​របស់ទ្រង់ និង​សេចក្ដីពិត​របស់​ទ្រង់ ។ …​ការ​ជ្រមុជ​ទៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ​ជាប្រចាំ​ថ្ងៃ គឺ​សំខាន់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ ជាពិសេស​នៅ​ក្នុង​គ្រា​ដែល​មានចលាចល​កាន់តែ​ខ្លាំងនេះ ។ នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ជា​ប្រចាំ​ថ្ងៃ ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​យើង​អំពី​របៀប​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​លំបាក ដែល​យើង​ពុំ​ធ្លាប់គិត​ថា​យើង​នឹង​ជួប​នោះ » ។ («ចូរ​ស្តាប់​តាម​ទ្រង់​ចុះ»​សន្នីសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០២០​) ។

តើ​ឳពុក​ម្តាយ​អាច​ជួយ​របៀបណា

ឪពុក​ម្តាយ​អាច​ជួយ​គាំទ្រ​កូនៗ​របស់​ពួកគេ​ដែល​កំពុង​សិក្សា​ថ្នាក់​សិក្ខា​សាលា​តាមរយៈ ៖

  • ការជួយ​ពួក គេ​រៀបចំ និង​រក្សា​គោលដៅ​ការសិក្សា​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​សមរម្យ​និង​មាន​អត្ថន័យ ដែល​សមស្រប​ទៅតាម​សេចក្តីត្រូវ​ការ​និង​សមត្ថភាព​របស់​ពួកគេ ។
  • ត្រូវ​សួរ​ពីបទ​ពិសោធន៍ របស់​ពួកគេ​អំពី​ការសិក្សា​ព្រះគម្ពីរ​ឲ្យ​បាន​ទៀង​ទាត់ ។
  • សូម​ផ្ដល់​ឱកាស​ឲ្យ​អ្នក កូនរបស់​អ្នក​និង​សមាជិក​គ្រួសារ​ដទៃ​ទៀត​អាច​ថ្លែង ទីបន្ទាល់​ពីអ្វី​ដែល​អ្នក​កំពុង​រៀន​និង​មាន​អារម្មណ៍​អំពី​ព្រះយេស៊ូវ គ្រីស្ទ​និង​ដំណឹងល្អ​របស់​ទ្រង់ ។
  • ការលើក​ទឹកចិត្ត​ឲ្យ​ពួកគេ​មាន​ទំនួល​ខុស​ត្រូវ​តាម​រយៈ​ការ​តាមដាន​លើ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ក្នុង​កម្មវិធី ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន (Google ឬ iOS)​ឬ​វិធីសាស្ត្រ​ថតចម្លង​ផ្សេងទៀត ។