ប្រធាន ប៊ីងហាំ អញ្ជើញ​ពួក​អ្នក​ដឹកនាំ​ការទូត និង​ផ្នែកពាណិជ្ជកម្ម ឲ្យ ‹ បើក​ទ្វារ​ការអប់រំ​ដល់​ស្ត្រី និង​ក្មេងស្រី ›

ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ថ្លែង​សុន្ទរកថា​នៅ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ

ថ្នាក់ដឹកនាំ​ស្ត្រី​ជាសកល​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​មាន​ប្រសាសន៍​ថា ការអប់រំ​គឺ​ជា​កូនសោ​សម្រាប់​ភាពជោគជ័យ​របស់​ស្រ្តី និង​ក្មេងស្រី​នៅ​ទូទាំង​ពិភពលោក ។

ប្រធាន ប៊ីងហាំ អញ្ជើញពួកអ្នកដឹកនាំការទូត និងផ្នែកពាណិជ្ជកម្ម ឲ្យ ‹ បើកទ្វារការអប់រំដល់ស្ត្រី និងក្មេងស្រី › 2021 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។
ប្រធានសមាគមសង្គ្រោះទូទៅ ជីន ប៊ី ប៊ីងហាំ អញ្ជើញចូលរួមការប្រជុំប្រចាំឆ្នាំលើកទីប្រាំស្តីពីស្រ្តីក្នុងកិច្ចការទូតអន្តរជាតិ សន្និបាតនេះបានប្រារព្ធឡើងនៅថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ ។ ព្រឹត្តិការណ៍តាមប្រព័ន្ធអនឡាញនេះត្រូវបានធ្វើឡើងនៅទិវាសិទ្ធិនារីអន្តរជាតិ ។

ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ដែល​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​របស់​សាសនាចក្រ​គឺ​ជា​វាគ្មិន​កិត្តិយស​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​ប្រាំ​ស្តី​ពី​ស្រ្តី​ក្នុង​កិច្ចការទូត​អន្តរជាតិ ។ ព្រឹត្តិការណ៍​នេះ​ផ្សាយ​ចេញពី​ទីក្រុង ឡូស អាន់ជើឡែស ហើយ​បាន​ប្រារព្ធ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​ដោយ​សារ​តែ​ជំងឺរាតត្បាត​សកល ។ ព្រឹត្តិការណ៍នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយអគ្គ​កុងស៊ុល​កិត្តិយស​នៃ​សាធារណរដ្ឋ​សេណេហ្គាល់ ។

ស៊ីស្ទើរ ប៊ីងហាំ បាន​ប្រាប់​អ្នក​ដឹកនាំ និង​ការទូត​ផ្នែកពាណិជ្ជកម្ម​អន្តរជាតិ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ថា « ក្នុង​នាម​ជា​ស្ត្រី​ម្នាក់​ដូចជា​ស្ត្រី​ផ្សេង​ទៀត​ដែរ ខ្ញុំ​រីករាយ​នៅ​ក្នុង​ចក្ខុវិស័យ​រួម​គ្នា​របស់​យើង​ស្តី​ពី​ការជួយ​ធ្វើ​ឲ្យ​ជីវិត​បងប្អូន​ស្ត្រី​បាន​ល្អ​ប្រសើរ​ឡើង​មិន​ថា​យើង​រស់​នៅ​ទី​ណា​នោះ​ទេ » ។

ស៊ីស្ទើរ ប៊ីងហាំ គឺ​ជា​ប្រធាន​ទូទៅ​នៃ​​សមាគម​សង្គ្រោះ​របស់​សាសនាចក្រ ដែល​តំណាង​ឲ្យ​ស្ត្រី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាង ៧.៥ លាន​នាក់​នៅក្នុង ២២០ ប្រទេស ។

ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ជាទីប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​សមាគមសង្គ្រោះ​ទូទៅ​គឺ​ជា​វាគ្មិន​កិត្តិយស​កាលពី ឆ្នាំ​មុន ។

Today on #InternationalWomensDay, we celebrate and honor women all over the world. Thank you, dear sisters, for everything you do to unify, strengthen, and uplift those around you. You are a remarkable force for good, wherever you live. We love you!

ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​ចែកចាយ​វីដេអូ​មួយ​ដែល​រម្លឹក​ដល់​ទិវា​សិទ្ធិនារី​អន្តរជាតិ​ក្នុង​សុន្ទរកថា​របស់​គាត់ ដែល​គាត់​ក៏បាន​ចែកចាយ​វីដេអូ​នេះ​នៅ​លើ​ប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គម​ផង​ដែរ ។ 

ដោយ​យោង​ទៅ​លើ​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ជំងឺរាតត្បាត​សកល​ទៅ​លើ​ស្ត្រី​ទូទាំង​ពិភព​លោក​ទាំង​ក្នុង​ក្រុម​គ្រួសារ ផ្ទាល់ខ្លួន និង​ទាំង​ទិដ្ឋភាព​វិជ្ជាជីវៈ​នៃ​ជីវិត​របស់​ពួកគេ​ផងដែរ ស៊ីស្ទើរ ប៊ីងហាំ បាន​បន្ត​សុន្ទរកថា​របស់​គាត់​ដោយ​ការចែកចាយ​ការកោតសរសើរ​ចំពោះ​បងប្អូន​ស្ត្រី​ពេល​ប្រឈម​នឹង​ភាព​លំបាក ។

ស៊ីស្ទើរ ប៊ីងហាំ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​ឱនក្បាល​គោរព​ចំពោះ​បងប្អូន​នូវអ្វី​ទាំង​អស់​ដែល​បងប្អូន​សម្រេច​បាន​នៅ​ក្នុង​ពេល​ដ៏​លំបាក​ទាំង​នេះ »

ស៊ីស្ទើរ ប៊ីងហាំ បាន​ចែកចាយ​នៅ​ក្នុង​សុន្ទរកថា​របស់​គាត់​ថា ​ទោះជា​គាត់ជឿ​លើ​​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​​​ថា « បងប្អូន​ស្រ្តី និង​ក្មេងស្រី​គ្រប់រូប​នៅ​លើ​ផែនដី​នេះ​គឺ​ជា​បុត្រី​សំណប់​របស់​ព្រះ » និង​ផ្តល់​ឲ្យ​គាត់​នូវ « សេចក្តី​សង្ឃឹម​ថា កាលៈទេសៈ​នានា​ដែល​គាប​សង្កត់​មនុស្ស​ជាច្រើន​នោះ​អាច​ត្រូវ​បាន​យក​ឈ្នះ » ក្តី ​ក៏គាត់ « ពុំមែន​គ្មាន​ចំណេះដឹង » នោះដែរ ហើយ​គាត់​ដឹង​ថា « ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​រារាំង​ភាពជោគជ័យ និង​សុភមង្គល [ របស់​ស្រ្តី និង​ក្មេង​ស្រី​ទាំងនោះ ] គឺ​កង្វះ​ការអប់រំ » ។

សន្និបាត​ដែល​បាន​រៀបចំ​នៅ​ទីក្រុង ឡូស អាន់ជើឡែស​នេះ ​មាន​ក្រុម​វាគ្មិន​និង​អ្នក​ចូលរួម​មក​ពី​ទូទាំង​ប្រទេស បាន​ចែកចាយ​នូវ​សារលិខិត​ដែល​ផ្តោត​លើ​ការអប់រំ​ចំពោះ​ភាពអត់ធន់​របស់​ស្ត្រី និង​ការពិភាក្សា​លើ​របៀប​ផ្តល់​អំណាច​ដល់​ស្ត្រី និង​ក្មេង​ស្រី​តាម​រយៈ​ការអភិវឌ្ឍ​ភាព​ជា​សហគ្រិន និង​​សេដ្ឋកិច្ច ។

ស៊ីស្ទើរ ប៊ីងហាំ បាន​មាន​ប្រសាសន៍​ថា « ការអប់រំ​លើក​កម្ពស់​ចក្ខុវិស័យ​របស់​មនុស្ស​ម្នាក់ បើក​ឱកាស​របស់​ពួកគេ និង​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ក្លាយ​ជា​មនុស្ស​ខ្លួន​ទី​ពឹង​ខ្លួន » ។ គាត់​បាន​យោង​ទៅ​លើ​ការសិក្សា​មួយ​របស់ Citi Global Perspectives & Solutions ដោយ​សហការ​ជាមួយ Plan International ដែល​ឆ្លុះ​បញ្ចាំង​នូវ​របៀប​ដែល​ការអប់រំ​ដល់​ស្ត្រី​អាច​ផ្តល់​ដល់​ក្រុមគ្រួសារ និង​សហគមន៍​របស់​ពួកគេ​នូវ​សុវត្ថិភាព​សេដ្ឋកិច្ច​យូរ​អង្វែង ។

គាត់​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ស្គាល់​កម្លាំង​នៅ​ក្នុង​សហគមន៍​មួយ​ដែល​ដោះស្រាយ​ដើម្បី​ការពារ ហើយ​បន្ទាប់​មក​ផ្តល់​អំណាច​ដល់​ធនធាន​ដ៏​ងាយ​រងគ្រោះ​បំផុត និង​មាន​តម្លៃ​បំផុត—នោះ​គឺ​មនុស្ស​ជំនាន់​ក្រោយ » ។

ប្រធាន ប៊ីងហាំ អញ្ជើញពួកអ្នកដឹកនាំការទូត និងផ្នែកពាណិជ្ជកម្ម ឲ្យ ‹ បើកទ្វារការអប់រំដល់ស្ត្រី និងក្មេងស្រី › 2019 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។
ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅ សិក្សាឯកសារកម្មវិធី អក្ខរកម្មដំណឹងល្អ ( Gospel Literacy ) ជាមួយនឹងស្រ្តីមួយក្រុមនៅប្រទេស សៀរ៉ា លូយ៉ូន នាខែមិថុនា ឆ្នាំ២០១៩ ដោយ

សុន្ទរកថា​របស់​ស៊ីស្ទើរ ប៊ីងហាំ ក៏​បាន​លើក​ឡើង​ពី​ការខិតខំ​របស់​សាសនាចក្រ​ដើម្បី​ជួយ​ផ្តល់​ការអប់រំ​បន្ថែម​ដល់​ស្រ្តី​ទូទាំង​ពិភពលោក និង​បាន​និយាយ​ផង​ដែរ​អំពី កម្មវិធី អក្ខរកម្ម​ដំណឹងល្អ ( Gospel Literacy ) ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​កំពុង​ជួយ​ដល់​ស្រ្តី​នៅ​ក្រុម​ប្រទេស​អាហ្រ្វិក​ភាគ​ខាងលិច ដើម្បី​ទទួល​បាន​នូវ​ជំនាញ​អក្ខរកម្ម​គ្រប់គ្រាន់ ដើម្បី​ជួយ​ដល់​កូនៗ​របស់​ពួកគេ​ទាក់ទង​នឹង​កិច្ចការ​សាលា និង​ជួយ​ដល់​បងប្អូន​ស្រ្តី​ឲ្យ​មាន​ការអប់រំ​គ្រប់គ្រាន់ ដើម្បី​បម្រើ​ជា​គ្រូ​បង្រៀន ឬ ជា​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ ។

ថ្នាក់ដឹកនាំ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ចែកចាយ​នូវ​បទ​ពិសោធន៍​របស់​បងប្អូន​ស្រី្ត​ដែល​បាន​ប្រើ​ការអប់រំ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាពជោគជ័យ នេះ​រួម​បញ្ចូល​ទាំង ម៉ាថា លូសឺនី កុងហ្គោលី ជា​ស្ត្រី​ម្នាក់​មក​ពី អាហ្វ្រិក​ភាគ​ខាង​លិច ដែល​បាន​ឈប់​រៀន​តាំង​ពី​មុន​រៀន​អាន ឬ សរសេរ​ទៅ​ទៀត​ពីព្រោះ​នាង​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សាលា ។

ប្រធាន ប៊ីងហាំ អញ្ជើញពួកអ្នកដឹកនាំការទូត និងផ្នែកពាណិជ្ជកម្ម ឲ្យ ‹ បើកទ្វារការអប់រំដល់ស្ត្រី និងក្មេងស្រី › 2019 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។
ម៉ាថា រស់នៅប្រទេស សៀរ៉ា លូយ៉ូន តាំងបង្ហាញសៀវភៅ អក្ខរកម្មដំណឹងល្អ ( Gospel Literacy ) ឆ្នាំ២០១៩

ស៊ីស្ទើរ ប៊ីងហាំ បាន​មាន​ប្រសាសន៍​ថា « ក្នុង​នាម​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់ នាង​បាន​ប្រឈម​នឹង​ការពិត​ថា​នាង​ត្រូវ​តែ​រក​ប្រាក់​ដើម្បី​ទិញ​អាហារ​សម្រាប់​កូនៗ​របស់​នាង » ។ « តាមរយៈ​ការចុះ​ឈ្មោះ​ក្នុង​កម្មវិធី​អក្ខរកម្ម​ដំណឹងល្អ ( Gospel Literacy ) ម៉ាថា​បាន​ទទួល​ជំនាញ និង​ទំនុកចិត្ត​ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម​តូច​មួយ » ។

ស៊ីស្ទើរ ប៊ីងហាំ បាន​មាន​ប្រសាសន៍​ថា ការទទួល​បាន​ការអប់រំ​ថ្មីៗ​របស់ កុងហ្គោលី បាន​ផ្តល់​ឲ្យ​គាត់​នូវ​ប្រាក់​ចំណូល​មួយ​ដែល​ថេរ និង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​ប្រឹក្សា​ដល់​ក្មេងស្រី​វ័យជំទង់​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​នាង ។

ស៊ីស្ទើរ ប៊ីងហាំ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ពេញ​ដោយ​អំណរ​គុណ​ចំពោះ​តួនាទី​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​មនុស្ស​ដទៃ​ជា​ច្រើន​ទៀត​កំពុង​តែ​ដើរ​តួ​ដើម្បី​កែលម្អ​ជីវិត និង​បង្កើត​ឱកាស​សម្រាប់​បងប្អូន​ស្ត្រី​ជុំ​វិញ​ពិភព​លោក » ។ « ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ យើង​គឺ​ស្ថិត​នៅ​លើ​ជំហរ​មួយ​គត់​ដើម្បី​ជះ​ឥទ្ធិពល​ដល់​អ្នក​ទាំង​ឡាយ​ដែល​បង្កើត​គោលនយោបាយ​ដែល​នឹង​បើក​ទ្វារ​ការអប់រំ​សម្រាប់​ស្ត្រី និង​ក្មេងស្រី ។ ខ្ញុំ​សូម​អញ្ជើញ​ដល់​យើង​ម្នាក់ៗ​ឲ្យ​ទាញ​យក​គុណ​ប្រយោជន៍​ដែល​យើង​រីករាយ​ក្នុង​ការបង្កើត​នូវ​ឱកាស​ច្រើន​ថែម​ទៀត​សម្រាប់​បងប្អូន​ស្ត្រី​របស់​យើង​នៅ​ជុំវិញ​ពិភព​លោក » ។