សេចក្ដី​សង្ខេប​ស្ដីពី​សម័យ​ប្រជុំ​នៃ​សន្និសីទ​ទូទៅ​ខែមេសា ឆ្នាំ ២០២១

សេចក្ដីសង្ខេបស្ដីពីសម័យប្រជុំនៃសន្និសីទទូទៅខែមេសា ឆ្នាំ ២០២១

សន្និសីទទូទៅ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺជា​ព្រឹត្តិការណ៍​ពាក់​កណ្ដាល​ឆ្នាំ​ដែល​ព្យាការី សាវក និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​ចែកចាយ​សារលិខិត​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ​ស្ដីពី​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សង្ឃឹម ។ សន្និសីទ​លើក​ទី​១៩១ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤-៥ ខែ​មេសា ឆ្នាំ​២០២១ គឺ​មាន​តែ​ឌីជីថល​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ចាក់​ផ្សាយ​ចេញ​ពី​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុង​សលត៍ លេក ។ ទំព័រ​នេះ​រំលេច​នូវ​ការ​បង្រៀន​ក្នុង​សន្និសីទ​នេះ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

សម័យ​ប្រជុំ​បព្វជិតភាព​ថ្ងៃ​សៅរ៍

ដើម្បី​ទស្សនា​សម័យ​ប្រជុំ​ថ្ងៃ​សៅរ៍​ទាំង​ស្រុង សូម​ចុច​នៅ​ត្រង់​នេះ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ប្រធាន រ័សុល អិម ណិលសុន ជា​ប្រធាន​សាសនាចក្រ​បាន​ធ្វើ​សុន្ទរកថា​បើកកម្មវិធី​ដោយ​គូស​បញ្ជាក់​ពី​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់​ចំពោះ​សាសនាចក្រ — ទោះ​ជា​នៅ​អំឡុង​ការរាតត្បាត​ជំងឺ​កូវីដ-១៩​ ទូទាំងពិភពលោក​ក្តី ។

មេរៀន​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ដឹង​ពី​មុន បាន​ចារទុក​ក្នុង​ដួងចិត្ត​ខ្ញុំ​តាម​របៀប​ណែនាំ​ថ្មី ។ លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះអម្ចាស់​ដឹកនាំ​កិច្ចការ​ក្នុង​សាសនាចក្រ​របស់ទ្រង់​—​ទោះជាក្នុង​ពេលមាន​ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោកក្ដី » ។

លោក​បាន​បន្ត​ថា « បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ កម្លាំងនៃ​សាសនាចក្រនេះ​ស្ថិត​លើ​ការប្រឹងប្រែង និង​ទីបន្ទាល់​ដែល​រីកចម្រើន​ឥតឈប់ឈរ​របស់​សមាជិក​ទាំងឡាយ » ។ « ទីបន្ទាល់​ទាំងឡាយ​ដុះដាល​បានល្អបំផុត​នៅក្នុង​គេហដ្ឋាន » ។

អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ​បាន​បង្រៀន​ថា « ព្រះនៅ​ក្នុងចំណោម​ពួកយើង » ហើយ​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​នៅ​ក្នុង​ជីវិត​របស់​កូនចៅ​របស់​ទ្រង់ ដោយ​ការដឹកនាំ​ពួកគេ​យ៉ាង​សកម្ម ។ លោក​បាន​មាន​ប្រសាសន៍​ថា ​« សូម​បើក​ចិត្ត​បងប្អូន​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង មិន​ថា​បងប្អូន​ស្ថិតក្នុង​កាលៈទេសៈ​ណាទេ មិន​ថា​ការសាក​ល្បង ការរងទុក្ខ ឬ​កំហុស​អ្វីឡើយ ។ បងប្អូន​អាច​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​ដោយសារតែ​ទ្រង់ នោះ​បងប្អូន​នឹង​មិន​ឯកោ​សោះ ឡើយ » ។

ប្រធាន ចយ ឌី ចូនស៍ បាន​គូស​បញ្ជាក់​ពី​ការ​សន្ទនា​ចាំបាច់​ដ៏​សាមញ្ញ​អំពី​ដំណឹងល្អ​អាច​ដឹកនាំ​កុមារ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ពួកគេ​ជឿ និង​ពី​ហេតុផល​ដែល​ពួកគេ​ជឿ​វា ។ គាត់​បាន​មាន​ប្រសាសន៍​ថា ​« សូម​កុំ​ឲ្យ​ភាព​ងាយស្រួល​នៃ​ឧបករណ៍​អេឡិចត្រូនិក​បង្វែរ​យើង​ពី​ការបង្រៀន និង​ការស្តាប់​កូនៗ​របស់​យើង និង​មើល​កែវភ្នែក​របស់​ពួកគេ​ឡើយ » ។

បងប្រុស ជេន អ៊ី នូមែន បានផ្ដោត​លើ​ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ដើម្បីបានជីវិត​ផ្លាស់ប្តូរពិត​ប្រាកដ ការប្រែចិត្តជឿ​លើព្រះយេស៊ូវគ្រីស្ទ​ត្រូវតែ​មាន​ការចូលរួម​ពី​ព្រលឹងយើង​ទាំងមូល ហើយ​ជ្រាប​ចូល​គ្រប់​ផ្នែក​នៃជីវិតរបស់យើង » ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​បង្រៀន​ថា សេចក្ដីសប្បុរស​គឺជា​គោលការណ៍​ព្យាបាល​គ្រឹះ​មួយ​នៃ​ដំណឹងល្អ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះអម្ចាស់រំពឹងឲ្យ ​[ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ] ​បង្រៀនថា ការរាប់អាន​គឺជា​មធ្យោបាយ​វិជ្ជមាន​មួយ​ដែល​ឆ្ពោះទៅរក​សាមគ្គីភាព ហើយ​ការ​មិនរាប់អានគ្នា​នោះ​ នាំទៅរក​ការឈ្លោះទាស់ទែងគ្នា » ។

ដោយ​ដកស្រង់​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​មនុស្ស​ទាំងអស់​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ នោះ អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង បាន​សូម​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ធ្វើ​ឲ្យ​ផ្ទះ​សំណាក់​របស់​ព្រះគ្រីស្ទ — សាសនាចក្រ​របស់​ទ្រង់ — ក្លាយ​ជា​ទីជម្រក​មួយ​សម្រាប់​មនុស្ស​ទាំងអស់​ឲ្យ​រួច​ផុត​ពី​ព្យុះភ្លៀង​ជីវិត ។ « យើង​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​ដែល​បាន​សន្យា​របស់​ទ្រង់ កាលណា​រាល់ថ្ងៃ​យើង​ធ្វើ​ចំពោះ ‹ អ្នក​តូច​បំផុត › ដូចជា​យើង​នឹង​ធ្វើ​ចំពោះ​ទ្រង់ ។ ‹ អ្នក​ដែល​តូច​បំផុត › គឺ​យើង​ម្នាក់ៗ » ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​លើក​ទឹក​ចិត្ត​សមាជិក​សាសនាចក្រ​ឲ្យ​បង្កើត​បំណង​ប្រាថ្នា​របស់​ខ្លួន​ដើម្បី​មាន​ភាព​ស័ក្ដិសម ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ចំពោះ​ឱកាស​ដ៏​ច្រើន​សម្រាប់​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ​ដែល​នឹង​មក​ដល់ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះវិហារបរិសុទ្ធ​គឺជា​ទីបរិសុទ្ធ​ដែល​វិវរណៈ​កើត​ឡើង​ដល់​យើង​យ៉ាងងាយ ប្រសិន​បើដួងចិត្ត​របស់​យើង​បើក​ទទួលយក ហើយ​យើង​មានភាពស័ក្ដិសម​ដើម្បីចូល​ព្រះវិហារបរិសុទ្ធនោះ » ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

សេចក្ដីសង្ខេបស្ដីពីសម័យប្រជុំនៃសន្និសីទទូទៅខែមេសា ឆ្នាំ ២០២១

ប្រធាន អិម រ័សុល បាឡឺដ បាន​ថ្លែង​អំពី​សមាជិក​នៅ​លីវ​ក្នុង​សាសនាចក្រ​ « ដែល​មាន​ចំនួន​ជាងពាក់កណ្ដាល​នៃ​ពួក​មជ្ឈិម​វ័យ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃនេះ » ។

លោក​បាន​មាន​ប្រសាសន៍​ថា « មនុស្ស​មួយចំនួន​ខ្វល់ខ្វាយ​ពី​ឱកាស និង​ទីតាំង​របស់ខ្លួន​នៅក្នុងផែនការ​របស់​ព្រះ និង​ក្នុង​សាសនាចក្រនេះ ។ យើង​គួរតែ​យល់ថា ជីវិត​ដ៏អស់កល្ប​មិនមែន​គ្រាន់តែ​ជាសំណួរ​មួយ​អំពី​ស្ថានភាព​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន​នោះ​ទេ ប៉ុន្ដែ​ពី​ភាព​ជាសិស្ស និង​ការមានចិត្ត ‹ ក្លាហាន​ក្នុង​ទីបន្ទាល់​ពីព្រះយេស៊ូវ › » ​( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៧៩ ) ។

លោក​បាន​បន្ត​ថា ថ្នាក់ដឹកនាំ​ស្ដេក និង​វួដ​គួរ​តែ​អំពាវ​នាវ​ដល់​សមាជិក​នៅ​លីវ « ឲ្យបម្រើ លើកស្ទួយ និងបង្រៀន » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​កត់សម្គាល់​ថា នៅ​សព្វថ្ងៃ​នេះ វិបត្តិ ទំនាស់ និង​អស្ថេរភាព​ជាទូទៅ​មាន​ច្រើន ។

អែលឌើរ ហូឡិន បាន​ថ្លែង​ទីបន្ទាល់​ថា​ឧបករណ៍​ដែល​ចាំបាច់​ដើម្បី​ « បង្កើត​ថ្ងៃ​ដ៏​ភ្លឺស្វាង »​អាច​រក​បាន​នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ « យើងមិន​អាច​— ពិភពលោកនេះក៏​មិនអាច​—បរាជ័យ​ក្នុងការ​ដាក់​គោលការណ៏​នៃ​ដំណឹងល្អ​ និងការការពារ​​សេចក្តីសញ្ញា​ឲ្យ​ប្រើប្រាស់​ពេញលេញ​ក្នុង​ជីវិត​យើង​​នោះទេ » ។

អែលឌើរ ឌែល ជី រ៉ង់ឡាន់ បាន​ថ្លែង​អំពី ​« កំហឹង​ចំពោះ​ភាពអយុត្តិធម៌ »​ នៃ​ពិភពលោក​នេះ ប៉ុន្តែ​បាន​ថ្លែង​ទីបន្ទាល់​ថា « នៅក្នុងភាព​អស់កល្ប​ជានិច្ច ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ដោះស្រាយ​ភាព​អយុត្តិធម៌ទាំងអស់ » ។

អែលឌើរ នែល អិល អាន់ឌើរសិន បាន​ថ្លែង​ទីបន្ទាល់ថា ដំណើរ​នៃ​បុត្រ​ម្នាក់ៗ​របស់​ព្រះ​មិន​បាន​ចាប់ផ្ដើម​នៅពេល​« ខ្យល់​ដង្ហើម​ដំបូង​ដែលចូល​ក្នុងសួត »​ របស់ពួកគេ​នោះទេ ហើយវាក៏នឹង​មិនបញ្ចប់​នៅពេលពួកគេ​ដកដង្ហើម​ចុងក្រោយ​ក្នុងជីវិត​រមែង​ស្លាប់នេះដែរ ។ « ចូរ​យើង​ស្វាគមន៍ ​[ កូនចៅ​វិញ្ញាណ​ម្នាក់ៗ​នៃ​ព្រះ ] ការពារពួកគេ ហើយស្រឡាញ់ពួកគេជានិច្ច ។

ប្រធាន ណិលសុន ​បាន​អញ្ជើញ​មនុស្ស​គ្រប់​រូប​ឲ្យ ​« បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា »​ ហើយ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។ ចំពោះ​អ្នក​ដែល​បាន​ដើរ​ចេញ​ពី​ផ្លូវ​នេះ សូម​ត្រឡប់​មកវិញ ។ នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​មាន​នូវ​កន្លែង​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ អែលឌើរ ហ៊ោរហេ ធី ប៊ីស៊ីរ៉ា បាន​ថ្លែង  « នៅ​ក្នុង​វួដ និង​សាខា​នីមួយៗ​យើង​ត្រូវការ​មនុស្ស​គ្រប់គ្នា – អ្នក​ទាំងឡាយ​ដែល​រឹង​មាំ និង​អ្នក​ដែល​មាន​បញ្ហា ។ មនុស្ស​ទាំងអស់​គឺ​ចាំបាច់ ហើយ​សំខាន់​ចំពោះ​ការ​កសាង​ព្រះកាយ​ទាំងមូល​របស់​ព្រះគ្រីស្ទ » ។ 

កាល អែលឌើរ ធារី ឃេ មូតូមបូ នៅក្មេង លោក​បាន​រស់នៅ​ជាមួយ​នឹង​គ្រួសារ​នៅ​ក្នុង​ផ្ទះ​មួយ​ដែល​ « តូច ហើយ​ស្ថិត​នៅ​កន្លែងងងឹត » ។ បន្ទាប់​ពី​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក នោះ​គ្រួសារ​គាត់​បាន​សម្រប​ខ្លួន​ទៅ​នឹង​រចនា​បទ​ជីវិត​មួយ​ថ្មី​ដែល​ផ្ដោត​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង « បាន​ក្លាយ​ជា​គ្រួសារ​មួយ​យ៉ាង​ពិត​ប្រាកដ » ។

លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះយេស៊ូវគ្រីស្ទ​គឺជា​ពន្លឺ​ដែល​យើង​គួរ​តែ​លើក​ឡើង ទោះជា​នៅ​គ្រា​ងងឹត​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​ក្ដី ​( នីហ្វៃទី ៣ ១៨:២៤ ) ។ នៅពេល​យើង​ជ្រើស​រើស​ធ្វើ​តាម​ព្រះគ្រីស្ទ នោះ​យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ » ។

សម័យ​ប្រជុំ​បព្វជិតភាព​ថ្ងៃ​សៅរ៍

សេចក្ដីសង្ខេបស្ដីពីសម័យប្រជុំនៃសន្និសីទទូទៅខែមេសា ឆ្នាំ ២០២១

នៅ​ក្នុង​សុន្ទរកថា​បិទ​សម័យ​ប្រជុំ​របស់​លោក ប្រធាន ណិលសុន បាន​ចែកចាយ​មេរៀន​សំខាន់​ចំនួន​បួន​សម្រាប់​អ្នក​ស្ដាប់​ទូទាំងពិភពលោក ៖

  1. គេហដ្ឋាន​គឺជា​ទី​នៃ​សេចក្តី​ជំនឿ និង​ការថ្វាយបង្គំ ។
  2. យើង​ត្រូវការ​គ្នា​ទៅវិញ​ទៅ​មក ។
  3. កូរ៉ុម​បព្វជិតភាព​របស់​បងប្អូន​គឺ​មាន​ន័យ​លើស​ពី​ការប្រជុំ​ធម្មតា​ទៅ​ទៀត ។
  4. យើង​ស្តាប់​ឮ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​កាន់​តែ​ប្រសើរ​ ពេល​យើង​នៅ​ស្ងប់ស្ងាត់ ។

លោក​បាន​ថ្លែង​ថា « អនាគត​មាន​ភាព​ភ្លឺស្វាង​សម្រាប់​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ » ។ « ព្រះអម្ចាស់​នឹង​អំពាវនាវ​ដល់​ពួក​អ្នកបម្រើ​ទ្រង់​ដែល​មាន​ភាពស័ក្តិសម ដែល​កាន់​បព្វជិតភាព​ឲ្យ​ប្រសិទ្ធពរ លួងលោម និង​ពង្រឹង​មនុស្ស​គ្រប់គ្នា ហើយ​ជួយ​រៀបចំ​ពិភពលោក​នេះ និង​មនុស្ស​ក្នុង​ពិភពលោក​នេះ​សម្រាប់​ការ​យាងមក​ជាលើក​ទីពីរ​របស់ទ្រង់ » ។

ប្រធាន ដាល្លិន អេក អូក បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែលចាំបាច់​សម្រាប់​ដំណើរ​មួយ​ដ៏​ជោគជ័យ​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់ និង​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

លោក​បាន​ថ្លែង​ថា « ព្រះអង្គសង្គ្រោះ​របស់យើង​បានស្ម័គ្រ​ព្រះទ័យ​មក​ដកពិសោធន៍​រាល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ក្នុង​ជីវិតរមែង​ស្លាប់​ទាំងអស់ ដើម្បី​ទ្រង់​អាច​ដឹង​ពីរបៀប​សង្គ្រោះ ឬ​ពង្រឹង​យើង​ កាល​ដែល​យើង​មាន​ទុក្ខលំបាក ។ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើអ្វីៗ​ទាំងអស់​នេះ ពីព្រោះ​ទ្រង់​ស្រឡាញ់​កូន​ទាំងអស់​របស់ព្រះ » ។

ប្រធាន អាវរិង បានបង្រៀន​ថា បព្វជិតភាព​ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​សេចក្ដី​ស្រឡាញ់​— ហើយ​ថា​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់ការបម្រើ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។

« ការខិតខំ ហើយនិង​ការលើក​តម្កើង​ការងារ​បព្វជិតភាព​របស់​បងប្អូន​មាន​សារៈសំខាន់​ចំពោះ​ទ្រង់ ពីព្រោះទ្រង់​ស្រឡាញ់​បងប្អូន ហើយ​ទ្រង់ទុក​ចិត្តបងប្អូន​ដើម្បី​ផ្ដល់​ពរជ័យ​ដល់ម​នុស្សទាំងឡាយ​ដែលទ្រង់​ស្រឡាញ់​ក្នុង​ព្រះនាមទ្រង់ » ។

អែលឌើរ ឃ្វីនធិន អិល ឃុក បាន​ពិភាក្សា​អំពី​តួនាទី​ជា​អ្នក​គង្វាលចៀម​ដែល​ប៊ីស្សព​ដើរ​តួ​នៅ​ក្នុង​ជីវិត​មនុស្ស​ដែល​ពួកគាត់​បម្រើ ជាពិសេស​យុវវ័យ​នៅ​ក្នុង​សាសនាចក្រ ។

លោក​បាន​ថ្លែង​ថា « [ ប៊ីស្សព ]​ បងប្អូន​អាច​ធ្វើការ​អញ្ជើញ​ដ៏​មាន​អានុភាព​ដើម្បី​ផ្លាស់​ប្ដូរ​អាកប្បកិរិយា រៀបចំ​ពួកគេ​សម្រាប់​ជីវិត ហើយ​បំផុស​គំនិត​ពួកគេ​ឲ្យ​បន្ដ​នៅលើ​ផ្លូវ​នៃសេចក្ដីសញ្ញានេះ » ។

អែលឌើរ អេស ហ្គីហ្វត និលសិន បានលើក​ទឹក​ចិត្ត​ពួក​អ្នក​ស្ដាប់​ឲ្យ​មើល​ឃើញ​ខ្លួន​ឯង​ដូចដែល​ព្រះវរបិតា​សួគ៌​បាន​ទត​ឃើញ​ពួកគេ ។

លោក​បាន​សួរ​ថា « តើ​បងប្អូន​ធ្លាប់គិត​ថា​ការ​ស្រឡាញ់​ខ្លួនឯង​ជា​បទបញ្ញត្តិ​មួយ​ដែរឬទេ ? « តើ​យើង​ពិត​ជាអាច​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​បុត្រាបុត្រី​របស់ទ្រង់​ទេ ប្រសិន​បើ​យើង​ពុំ​ស្រឡាញ់​ខ្លួន​យើង​ផង​នោះ ? »

បងប្រុស អាម៉េឌ អេស ខ័របីត បាន​សួរ​ដល់​យុវជន​ក្នុង​សាសនាចក្រ​ពី​របៀប​ដែល​ពួកគេ​អាច ​« ដាស់​ជំនឿ​ដ៏​មហិមា​របស់​បងប្អូនទៅ​លើ​ព្រះគ្រីស្ទ »​ ហើយ​ប្រើ​វា​ដើម្បី​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ។

លោក​បាន​ថ្លែង​ថា ​« ទ្រង់​បាន​ប្រើ​ព្រះគម្ពីរ​មរមន និង​ពួកព្យាការី​ដើម្បី​បង្រៀន​យើង​ពី​របៀបទាំងនោះ » ។

ដើម្បី​ទស្សនា​សម័យ​ប្រជុំ​ថ្ងៃ​សៅរ៍​ទាំង​ស្រុង សូម​ចុច​នៅ​ត្រង់​នេះ ។