សេចក្តី​សង្ខេប​ស្តី​ពី​សម័យ​ប្រជុំ​ថ្ងៃ​អាទិត្យ​នៃ​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០២១

សេចក្ដីសង្ខេបស្ដីពីសម័យប្រជុំនៃសន្និសីទទូទៅខែមេសា ឆ្នាំ ២០២១

សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជាព្រឹត្តិការណ៍​ពាក់កណ្ដាល​ឆ្នាំ​ ដែល​ព្យាការី សាវក និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​ចែកចាយ​សារលិខិត​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ ​ស្ដី​ពី​សេចក្ដីស្រឡាញ់ និង​សេចក្ដីសង្ឃឹម ។ សន្និសីទ​លើក​ទី​ ១៩១ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៤-៥ ខែ​មេសា ឆ្នាំ​២០២១ គឺ​មាន​តែ​ឌីជីថល​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ចាក់ផ្សាយ​ចេញ​ពី​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុងសលត៍ លេក ។ ទំព័រនេះ​រំលេច​នូវ​ការបង្រៀន​ក្នុង​សន្និសីទ​នេះ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ដើម្បី​ទស្សនា​សម័យ​ប្រជុំ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ទាំង​ស្រុង សូម​ចុច នៅ​ត្រង់​នេះ ។ 

 

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ​គឺ​មាន​លក្ខណៈ​អន្តរជាតិ​យ៉ាងខ្លាំង ​ដោយ​ឆ្លុះ​បញ្ចាំង​ពី​សាសនាចក្រ​​ទូទាំង​សាកល​លោក ។ អ្នក​ឡើង​និយាយ​ម្នាក់ៗ​មក​ពី​ប្រទេស​ផ្សេង​គ្នា — ហើយ​តន្ត្រី​ដែល​បាន​ថត​ទុក​មុន​ត្រូវ​បាន​សម្តែង​ដោយ​ក្រុម​ចម្រៀង​មក​ពី​ក្រុម​ផ្សេង​គ្នា​ជុំវិញ​ពិភពលោក​ ​ច្រៀង​ជា​ភាសា​កំណើត​របស់​ពួកគេ ។

 

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ក្នុង​ការបម្រូល​ផ្តុំ​នៅ​ថ្ងៃ​ឈប់សម្រាក​នៃ​សន្និសីទ​ទូទៅពាក់កណ្ដាល​​ឆ្នាំ​លើក​ទី​ ១៩១ និង​បាន​អញ្ជើញ​សមាជិក​គ្រប់គ្នា​ឲ្យ​បង្កើន​សេចក្តី​ជំនឿ ។ « តាមរយៈ​សេចក្ដី​ជំនឿ​របស់​បងប្អូន នោះ​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​បង្កើន​សមត្ថភាព​របស់​បងប្អូន​ឲ្យ​រើ​ភ្នំ​ក្នុង​ជីវិត​របស់​បងប្អូន​បាន ទោះជា​ឧបសគ្គ​ផ្ទាល់ខ្លួន​របស់​បងប្អូន​អាច​ធំ​ប៉ុន​ភ្នំ​អេវើរ៉េស​ក្ដី » ។

អែលឌើរ អូលីសេស សូរ៉េស នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ប្រេស៊ីល បាន​មាន​ប្រសាសន៍​ថា ព្រះអង្គ​សង្គ្រោះ​គឺ​ជា​អង្គ​មើលថែ​នៃ​ព្រលឹង​របស់​យើង​ទាំងអស់​គ្នា ហើយ​ព្រះហស្ដ​ទ្រង់​លាត​សន្ធឹង​ចំពោះ​អ្នក​ទាំងអស់​ណា​ដែល​ស្វែងរក​ទ្រង់ ។ លោក​បាន​មាន​ប្រសាសន៍​ថា​តាម​រយៈ​ព្រះគ្រីស្ទ នោះ​ពួក​អ្នក​ដើរ​តាម​ទ្រង់​អាច​បាន​ដកពិសោធន៍​នូវ « ការផ្លាស់ប្ដូរ​គំនិត និង​ដួងចិត្ត​ដ៏​ធំ »- ជា​ការនាំមក​នូវឥរិយាបថ​​ស្រស់ស្រាយ​ចំពោះ​ព្រះ និង​ជីវិត ។ មាន​ដើម​កំណើត​នៅ​ប្រទេស​នូវែលសេឡង់ អែលឌើរ អេស ម៉ាក ផលម័រ  ជា​ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ បាន​មាន​ប្រសាសន៍​ថា ចំណេះដឹង​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ផ្តល់​អត្ថន័យ និង​គោលបំណង​ដល់​ជីវិត ។ « ខ្ញុំ​សូម​អញ្ជើញ​អស់​អ្នក​ដែល​សោកសៅ អស់​អ្នក​ដែល​តស៊ូ​ពុះពារ​នឹង​ការសង្ស័យ អស់​អ្នក​ដែល​ងឿង​ឆ្ងល់​ពី​អ្វី​ដែល​កើត​ឡើង​បន្ទាប់​ពី​សេចក្តី​ស្លាប់ សូម​ឲ្យ​ដាក់​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ » ។ ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូជាជនជាតិ នីការ៉ាហ្គ័រ និង​ជា​ទីប្រឹក្សា​ទី​ពីរ​នៅ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះទូទៅ​បាន​បង្រៀន​ថា តាម​រយៈ​ដង្វាយ​ធួន​ដ៏​ប្រោសលោះ និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ព្រះគ្រីស្ទ នោះ « ដួង​ចិត្ត​សង្រេង​អាច​ព្យាបាល ភាព​តានតឹង​អាចប្រែ​ជា​សុខសាន្ត និង​ក្តី​អស់សង្ឃឹមអាច​ប្រែ​ជាមានសង្ឃឹម​ » ។

អែលឌើរ អែតវើត ឌូប៊ី  ​មាន​ដើម​កំណើត​នៅ​ប្រទេស​ហ្សីមបាវេ និង​ជា​ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​ បាន​បង្រៀន​ថា មនុស្ស​ម្នាក់ៗ​អាច​ប្រឈម​នឹង​ឧបសគ្គ​ទាំង​ឡាយ​នៃ​ជីវិត​រមែង​ស្លាប់​បាន​តាមរយៈការ​​ឆ្ពោះ​ទៅ​មុខ​ជាមួយ​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះវបិតា​សួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ។ លោក​បាន​អញ្ជើញ​មនុស្ស​គ្រប់​រូប « កុំ​បោះបង់​ឡើយ » ។ អែលឌើរ ហូសេ អេ តិក្សេរ៉ា ក្នុង​គណៈ​ប្រធាន​នៃ​ពួក​ចិត​សិប​នាក់ ​មាន​ដើម​កំណើត​នៅ​ប្រទេស​ព័រទុយហ្កាល់ បាន​គូស​បញ្ជាក់​ថា ការដឹង​ថា​យើង​គឺ​ជា​បុត្រាបុត្រី​នៃ​ព្រះ​គឺ​ជា​ជំហាន​ដំបូង​ដើម្បី​ត្រឡប់​ទៅ​កាន់គេហដ្ឋាន​សួគ៌​របស់​យើង​វិញ ។ ព្រះយេស៊ូវគ្រីស្ទ ប្រទាន​នូវ​ការការពារ ហើយ​ទ្រង់​នាំ​អ្នក​ដើរ​តាម​ទ្រង់ « ទៅកាន់​ជីវិត​ពេញ​ដោយ​អំណរ » ។ អែលឌើរ​ថានែលឡា ប៊ី វ៉ាកូឡូ ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស ហ្វីជី ថានែលឡា ប៊ី វ៉ាកូឡូ  ជា​ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​បាន​ថ្លែង​ទីបន្ទាល់​ថា « ទំនាក់ទំនង​ដ៏​មាន​តម្លៃបំផុត​របស់​យើង​គឺ​នៅជាមួយ​ព្រះវរបិតា និង​ព្រះរាជបុត្រា ព្រមទាំង​​ក្រុមគ្រួសារ​របស់​យើង​ផ្ទាល់ ពីព្រោះ​ចំណង​នោះ​គឺ​អស់កល្បជានិច្ច » ។ លោក​បាន​បង្រៀន​ថា ព្រះ​វរ​បិតា​សួគ៌ បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ តាម​ការប្រទាន​ទំនាក់ទំនង​ដ៏​អស់​កល្ប​ជានិច្ច ដោយ​ការហៅ​ពួកព្យាការី និង​ការវាយ​ប្រដៅ​នៅ​ពេល​ចាំ​បាច់ ។ អែលឌើរ ឈី ហុង ( សេម ) វុង   ជា​ពួក​ចិត​សិប​នាក់​មាន​សិទ្ធិ​អំណាច​ទូទៅ​កើត​នៅ​ហុងកុង បាន​រំឮក​យើង​ថា « យើង​ប្រហែលជា​ពុំ​អាច​ផ្លាស់ប្តូរ​អ្វី​ទាំងអស់​ដែល​នឹង​កើតឡើង​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​របៀប​ដែល​យើង​រៀបចំ​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង​នោះ » ។ អែលឌើរ ម៉ៃឃល ចន យូ ថេ ដែល​មាន​ដើម​កំណើតនៅ​ប្រទេស​ហ្វីលីពីន ជាពួក​ចិត​សិប​នាក់​​មាន​សិទ្ធិ​អំណាច​ទូទៅ បាន​ថ្លែង​ទីបន្ទាល់​ថា ការស្គាល់​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ការស្វែងរក​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​របស់​យើង ហើយ​វា​ខុស​ពី​ការដឹង​ពី ​ព្រះអង្គ​សង្គ្រោះ ។

 

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

សេចក្តីសង្ខេបស្តីពីសម័យប្រជុំថ្ងៃអាទិត្យនៃសន្និសីទទូទៅខែមេសា ឆ្នាំ ២០២១

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ២០ ទៀត​នៅ​ជុំវិញ​ពិភពលោក ។ « យើង​សាងសង់​ឥឡូវនេះ​ដើម្បី​អានាគត » ។ ទីតាំង​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំង​នេះ​គឺ ៖ អូលឡូ, ន័រវេស, ព្រុចសែល បែលហ្ស៊ិក, វីយែន អូទ្រីស, ហ្កាណា, ប៊ីរ៉ា ម៉ូហ្សំប៊ិក, ខេបថោន អាហ្វ្រិកខាងត្បូង, សិង្ហបុរី, សាធារណរដ្ឋ​សិង្ហបុរី​, ប៊ីឡូ ​ហ្សូរីហ្សូនី, ប្រេស៊ីល, កាលី កូឡុំប៊ី, ឃឺរេតារ៉ូ, ម៉ិកស៊ីកូ, តូរេន ម៉ិកស៊ិក, ហេលេណា ម៉ុនតាណា, ហ្គាស្ពើរ, វ៉ាយអូមីង, ហ្រ្គេន ចាំងសិន, ខូឡូរ៉ាដូ; ហ្វាមីងតុន, ម៉ិកស៊ីកូ​ថ្មី, ប៊ូលី, អៃដាហូ, អេកហ្គេន, អូរីហ្គុន, អេលកូ, នេវ៉ាដា; ចូបា លីនដា, លីហ្វ័រញ៉ា និង ស្ម៊ីធហ្វីល រដ្ឋ​យូថាហ៍ ។ បច្ចុប្បន្ននេះ មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ៤១ កន្លែង​កំពុង​សាងសង់ ឬ ជួសជុល និង​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ២១ បាន​ធ្វើ​ពិធី​សម្ភោធ​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ឆ្នាំ​មុន ។ 

 

ប្រធាន ដាល្លិន អេក អូក នៃ​គណៈ​ប្រធាន​ទី​មួយ​នៅក្នុង​សុន្ទរកថា​របស់​លោក​បានថ្លែង​ពី​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​បំផុស​គំនិត​ដោយ​ទេវភាព ហើយ​បាន​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ប្រកាន់​ខ្ជាប់ និង​ការពារ​គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​នោះ ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន​បាន​បង្រៀន​ថា « ព្រះអម្ចាស់​ធ្វើនូវ​អព្ភូត​ហេតុ​ដើម្បី​រំឭក​យើង​ពី​ព្រះចេស្តា​ទ្រង់ សេចក្តីស្រឡាញ់​របស់ទ្រង់​ចំពោះយើង ឥទ្ធិពល​ទ្រង់ពីស្ថានសួគ៌​មកកាន់​បទពិសោធន៍​ជីវិតរមែងស្លាប់​របស់​យើង និង​ព្រះទ័យ​របស់ទ្រង់​ដើម្បីបង្រៀន​អំពី​អ្វីដែលមាន​តម្លៃបំផុត » ។ ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​អែលឌើរ ធីម៉ូថេ ជេ ឌូឆេស​ បាន​ថ្លែង​ទីបន្ទាល់​ថា ពន្លឺ​ខាង​វិញ្ញាណ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​សំខាន់​ស្មើ​គ្នា​នឹង​ពន្លឺ​ព្រះអាទិត្យ​សម្រាប់​ជីវិត​ទាំង​អស់​នៅ​លើ​ផែនដី ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​ជាញឹកញាប់​ត្រូវ​បាន​ហៅ​ថា សតិសម្បជញ្ញៈ ដឹកនាំ​ទៅ​ការទទួល​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជា​ប្រភព​ដ៏​ភ្លឺ​បំផុត​នៃ​ពន្លឺ​មក​ពី​ព្រះវបិតា​សួគ៌​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។

 

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន​បាន​បង្រៀន​ថា « ការ​ធ្វើតាម​គោលការណ៍ និង​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទជា​រៀង​រាល់ថ្ងៃ គឺជា​ដំណើរ​ដ៏​មាន​សុភមង្គល និង​ស្កប់ស្កល់​បំផុត​នៅក្នុង​ជីវិត » ។ អែលឌើរ​អាឡាន់ អ័រ. វលឃឺរ ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​កំពុង​បម្រើ​នៅ​ប្រទេស ហ្គាតេម៉ាឡា បាន​មាន​ប្រសាសន៍​ក្នុង​សារលិខិត​ដែល​បាន​ថត​ទុក​ថា « កាល​យើង​ជួបជុំ​គ្នា​នៅ​ទាំង​សងខាង​វាំងនន កាល​យើង​ធ្វើ​កា​រលះបង់​ដើម្បី​បម្រើ និង​ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​យើង នោះ​ព្រះអម្ចាស់​កំពុង​ស្ថាបនា​យើង​ពិតមែន—ទ្រង់​កំពុង​ស្ថាបនា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់ទ្រង់ » ។ អែលឌើរ ដាវីឌ អេ បែដណា បាន​អញ្ជើញ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឲ្យ « រៀនសូត្រ រស់​នៅតាម និង​ស្រឡាញ់​គោលការណ៍​នៃ​សុចរិតភាព » ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា « មាន​តែ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​យើង ​‹ ប្រព្រឹត្ត​ការណ៍​ទាំងនេះ​ដែល​នៅក្នុង​អំណាច​យើង ​ដោយ​មាន​ចិត្ត​រីករាយ​ › ​ដើម្បី​ឆ្ពោះ​ទៅ​មុខ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា និង​ដើម្បី​ ‹ បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ › » ។ 

 

ដើម្បី​ទស្សនា​សម័យ​ប្រជុំ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ទាំង​ស្រុង សូម​ចុច នៅ​ត្រង់​នេះ ។