ការឱបក្រសោបសេចក្ដីត្រូវការ និងអំណោយទានវិសេសរបស់ពួកមជ្ឈិមវ័យនៅលីវ

ការឱបក្រសោបសេចក្ដីត្រូវការ និងអំណោយទានវិសេសរបស់ពួកមជ្ឈិមវ័យនៅលីវ

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា​គ្រួសារ​នៃ​ពួក​អ្នក​ជឿ​ជា​សាកល និង​ជាគ្រួសារ​​ផ្សេងៗ​​គ្នា​ដែល​បាន​រួប​រួម​គ្នា​នៅ​លើសេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្នុង​ប៉ុន្មាន​ទសវត្ស​ថ្មីៗ​នេះ ចរិក​លក្ខណៈ​នៃសមាជិក​របស់​សាសនាចក្រ​បាន​ផ្លាស់ប្តូរ​ទៅ​រក​ចំណុច​ថា ឥឡូវ​នេះ​សមាជិក​ដែល​នៅលីវ​មាន​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​សមាជិកភាព​ពេញវ័យ ។

 

នៅពេល​គ្រួសារ​ជា​សាកល​នេះ​បាន​ប្រមូល​ផ្ដុំ​គ្នា​តាម​អ៊ីនធឺណិត​ចូលរួមសន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ​២០២១ មាន​ពួក​សាវក​មួយ​ចំនួន​បាន​ថ្លែង​អំពី​សេចក្ដីត្រូវការ​ដើម្បី​គាំទ្រ ការ​រាប់​បញ្ចូល និង​​ការ​ចូលរួម​របស់​សមាជិក​សាសនាចក្រ​ដែល​នៅ​លីវ ។

 

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បានថ្លែងថា លោក និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​បាន​ប្រឹក្សា​ជាមួយ​គ្នា​ប្រកបដោយ​ការ​អធិស្ឋាន​អំពី​សារៈសំខាន់​នៃ « សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ » ដើម្បី​យល់ដឹង​កាន់​តែប្រសើរ « ពី​របៀប​ដើម្បី​ជួយ​មនុស្ស​ទាំងអស់ ដែល​មាន​អារម្មណ៍​ឯកោ ឬ​មាន​អារម្មណ៍​ថា​ពួកគេ​មិនចុះ​ចំណោម ។ យើង​ចង់​ជួយ​មនុស្ស​ទាំងអស់​ដែល​មាន​អារម្មណ៍​បែប​នេះ » ។

 

ប្រធាន​បាឡឺដ​បាន​ថ្លែង​ពី​កង្វល់​ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​បច្ចុប្បន្ន​នេះ​នៅ​លីវ ។ សាសនាចក្រ​កំពុង​ស្វែងរក​វិធី​ល្អ​ប្រសើរ​ជាង​មុន​ដើម្បី​ជួយ និង​គាំទ្រ​ដល់​សមាជិក​ដែល​មិន​ធ្លាប់​រៀបការ ឬ​ដែល​បាន​លែងលះ ឬ​ស្ត្រីមេម៉ាយ ។ លោក​បាន​ថ្លែង​ថា « សាសនាចក្រ​នេះ​ចង់​បាន​បងប្អូន និង​ត្រូវការ​បងប្អូន ។ មែនហើយ យើង​ត្រូវការ​បងប្អូន ! យើង​ត្រូវការ​សំឡេង ទេពកោសល្យ ជំនាញ សេចក្ដីល្អ និង​ភាពសុចរិត​របស់​បងប្អូន » ។

 

ដើម្បី​ធ្វើ​ឲ្យ​សំឡេង ជំនាញ និង​ទេពកោសល្យ​របស់​សមាជិក​ដែល​នៅលីវ​មាន​ការ​ចូលរួម​​កាន់​តែ​ច្រើន ថ្មីៗ​នេះ​សាសនាចក្រ​បាន​ពង្រីក​ការហៅ និង​ការចាត់តាំង​​ជាច្រើនមួយ​ចំនួន​ទៀត​ដែល​ពួកគេ​អាច​ចូលរួម​បាន ។

 

អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ថ្លែង​នៅពេល​ការ​ផ្លាស់ប្ដូរ​ត្រូវ​បាន​ប្រកាស​ថា « យើង​ចង់​ឲ្យ​បងប្អូន​ដឹង​ថា​មាន​មនុស្ស​ស្រឡាញ់​បងប្អូន — ហើយ​បងប្អូន​ចាំបាច់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្ថាបនា​នគរព្រះ ។ ចំពោះ​ហេតុផល​នេះ យើង​បាន​ទទួល​អារម្មណ៍​ឲ្យ​ធ្វើ​ការស្រាវជ្រាវ​រក​គោលនយោបាយ និង​ការ​យល់ច្រឡំដោយ​ប្រុង​ប្រយ័ត្ន​ ដែល​វា​អាច​ដាក់​កំហិត​ដល់​ការ​បម្រើ​របស់​សមាជិក​នៅ​លីវ​ក្នុង​សាសនាចក្រ ។ អ្វី​ដែល​យើង​បាន​រក​ឃើញ​គឺថា គោលនយោបាយ​សាសនាចក្រ​អនុញ្ញាត​ឲ្យ​មាន​ការ​បម្រើ​យ៉ាង​ទូលំទូលាយ​រួចហើយ​ចំពោះ​ពួក​មជ្ឈិម​វ័យ​នៅ​លីវ — ហើយ​វាអាច​មាន​ភាព​ធំទូលំទូលាយ​ជាង​នេះ​ទៀត ។ … យើង​សង្ឃឹម​ថា ថ្នាក់ដឹកនាំ​របស់​បងប្អូន​ដឹង​ពី​របៀប​សុំ​ឲ្យ​បងប្អូន​ធ្វើ​ការ — រួម​មាន​ជា​ទីប្រឹក្សា​នៅ​ក្នុង​គណៈប៊ីស្សព ក្នុង​ក្រុមប្រឹក្សា​ជាន់​ខ្ពស់ និង​ជា​ប្រធាន និង​ទីប្រឹក្សា​របស់​អង្គការ » ។

 

ថ្មីៗនេះ សាសនាចក្រ​បាន​បង្កើត​ក្រាហ្វិចព័ត៌មាន​មួយ​ដើម្បី​ជួយ​ថ្នាក់ដឹកនាំ នៅពេល​ពួកគាត់​ស្ដាប់ ហើយ​ស្វែងរក​ការយល់ដឹង​ពី​បទពិសោធន៍​​របស់​សមាជិក​ដែល​នៅ​លីវ ។ ក្រាហ្វិច​ខាង​ក្រោម​ពិពណ៌នា​ពី​អ្វី​ដែល​សមាជិក​ទាំង​នេះ​បាន​ថ្លែង​អំពី​អ្វី​ដែល​ពួកគេ​ត្រូវការ ហេតុអ្វី​ពួកគេ​ជួប​បញ្ហា កន្លែង​ដែល​ពួកគេ​រកឃើញ​កម្លាំង​ខាង​វិញ្ញាណ និង​របៀប​ដែល​ថ្នាក់ដឹកនាំ​អាច​ជួយ​ពួកគេ​បាន ។ ឧទាហរណ៍ ការ​ប្រាស្រ័យ​ទាក់ទង​នឹង​ព្រះ ការ​មាន​ការ​គាំទ្រ​ផ្នែក​សង្គម និង​ការចូលរួម​ក្នុង​បទពិសោធន៍​ដែល​ពាក់ព័ន្ធ​គឺ​សំខាន់​បំផុត​សម្រាប់​ពួកគេ ។

អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បាន​គូស​បញ្ជាក់ថា គោលជំហរ​របស់​បុគ្គល​ម្នាក់ « ការឈរ​ចំពោះ​ព្រះភ័ក្រ្តព្រះអម្ចាស់ និង​ក្នុង​សាសនាចក្រ​របស់​ទ្រង់ មិន​ទាក់ទង​នឹង​ស្ថានភាព​អាពាហ៍ពិពាហ៍​របស់​យើង​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការក្លាយ​មក​ជា​សិស្ស​ដ៏​ក្លាហាន​ និង​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទេ​តើ ។ មជ្ឈិមវ័យ​ចង់​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​ជា​មជ្ឈិមវ័យ ហើយ​មាន​ការទទួល​ខុសត្រូវ និង​ការចូលរួម​ក្នុងនាម​ជា​មជ្ឈិមវ័យ » ។

 

ប្រធាន​បាឡឺដ​ បាន​អះអាង​ថា ការសន្យា​របស់​ព្រះ​ចំពោះ​ភាព​តម្កើង​ឡើង រួម​មាន​នូវ​ពរជ័យ​នៃ​អាពាហ៍​ពិពាហ៍ និង​ការ​រស់​នៅ​ជា​ក្រុម​គ្រួសារ​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច គឺ​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ​នៅក្នុង​ដំណឹងល្អ ។ ទោះ​ជា​ពេលវេលា​នៃ​ការ​ស្គាល់​ពរជ័យ​ទាំង​នេះ​មិន​បាន​ដឹង​ច្បាស់ក្ដី ក៏​លោក​បាន​កត់​ចំណាំ​ថា « ទំនុកចិត្ត​របស់​យើង​លើ​ការធានា​អះអាង​ទាំងនេះ​មាន​ឫសគល់​ពី​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​តាមរយៈ​ព្រះគុណ​ទ្រង់ នោះ​គ្រប់​ការណ៍​ទាំងអស់​ទាក់ទង​នឹង​ជីវិត​រមែង​ស្លាប់ នឹង​ត្រូវបាន​ដាក់​ឲ្យ​ត្រឹមត្រូវ » ។

 

ប្រធាន បាឡឺដ ​បាន​ថ្លែង​បន្ថែម​ទៀត​ថា សមាជិក​ដែល​នៅ​លីវ​ត្រូវការ​ដក​ពិសោធ​ន៍នូវ​អំណរ​នៃ​ការរីកចម្រើន​ឲ្យ​បាន​ច្រើន​ដូច​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ផ្សេង​ទៀត​ដែរ ។ ប្រធានបាឡឺដ​បាន​ថ្លែង​ពី​ខ្លួន​លោក​ដែល​ជា​បុរស​ពោះម៉ាយ​ម្នាក់​ថា « ការរង់ចាំ​​ព្រះអម្ចាស់​មាន​ន័យ​ថា ការបន្ដ​គោរព​ប្រតិបត្តិ និង​រីក​ចម្រើន​ខាង​វិញ្ញាណ​ » ។

 

ប្រធាន​បាឡឺដ ក៏​ព្រមាន​អំពី​ស្លាក​ដែល​យើង​ដាក់​ឲ្យ​ខ្លួន​ឯង និង​មនុស្ស​ដទៃ ។ លោក​បាន​ថ្លែង​ថា គ្មាន​ការ​គូស​ចំណាំ​ណា​មួយ​សំខាន់​ជាង​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ និង​ជា​សមាជិក​នៃ​សាសនាចក្រ​ទ្រង់​ឡើយ ។

 

លោក​បាន​ថ្លែង​ថា « អស់​រយៈពេល​ជាច្រើន​ឆ្នាំ យើង​បាន​និយាយ​អំពី « យុវមជ្ឈិមវ័យ​នៅលីវ » « មជ្ឈិមវ័យ​នៅលីវ » និង « មជ្ឈិមវ័យ » ។ « ការជ្រើសរើស​ជាមុន​ទាំងនោះ​អាច​មាន​ប្រយោជន៍​ខាង​រដ្ឋបាល​ខ្លះដែរ ប៉ុន្ដែ​អាច​ផ្លាស់ប្ដូរ​ដោយ​ចៃដន្យ​លើ​របៀប​ដែល​យើង​យល់ឃើញ​ពី​មនុស្ស​ដទៃ ។ តើ​មាន​វិធី​ណាមួយ​ដើម្បី​ចៀសវាង​ទំនោរ​របស់​មនុស្ស​ដែល​អាច​បំបែក​យើង​ពី​គ្នា​ដែរ​ឬទេ ? ប្រធាន [ សាសនាចក្រ ] ប្រធាន [ រ័សុល អិម ] ណិលសុន បាន​ស្នើសុំ​ឲ្យ​​យើង​ហៅ​ខ្លួន​ឯង​ថា​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ពាក្យ​នោះ​សំដៅ​លើ​យើង​គ្រប់​រូប មែនទេ ?

 

បន្ថែម​ទៅ​លើ​ការ​បង្ហាញ​ថា យើង​គឺជា​គ្រួសារ​នៃ​ក្រុម​អ្នកមាន​ជំនឿ ដូចបទគម្ពីរ​បង្រៀន​ថា សាសនាចក្រ​ក៏​ជា​រូបកាយ​ផង​ដែរ ។ ដូចជា​រូបកាយ​មាន​ផ្នែក​ជាច្រើន​ដែល​​ផ្នែក​នីមួយៗ​មាន​គោលបំណង​ដ៏​វិសេស ដូច្នេះ​សាសនាចក្រ​មាន​មនុស្ស​ច្រើន​ប្រភេទ ។ ផ្នែកនីមួយៗ​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណោយទាន​ដែល​ផ្ដល់​ពរជ័យ​ដល់​រូបកាយ​ទាំង​មូល ។ ជាពិសេស ដូច​ដែល​សាវក​ប៉ុល​បាន​ថ្លែង​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ថា បើ​ផ្នែក​មួយ​នៃ​រូបកាយ​មាន​ការ​ឈឺចាប់ នោះ « សមាជិក​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា » ដែរ ។ ហើយ​បើ​ផ្នែក​មួយ​ទៀត​នៃ​រូបកាយ​ត្រូវ​បាន​តម្កើង​ឡើង « នោះ​សមាជិក​ទាំងអស់​នឹង​បាន​រីករាយ​ជាមួយ​ដែរ » ។

 

មិន​ថា​ធ្លាប់​រៀបការ ឬ​នៅ​លីវ មេម៉ាយ ឬ​បាន​លែង​លះគ្នា មនុស្ស​ទាំងអស់​នៅ​ក្នុង​សាសនាចក្រ​ដែល​ជា​ចំណែក​របស់​ព្រះគ្រីស្ទ ។

 

ធនធាន​បន្ថែម