គណៈប្រធាន​ទី​មួយប្រកាស​អំពី​ការផ្លាស់ប្តូរ​ចំពោះ​សន្និសីទ​ទូទៅ

សម័យ​ប្រជុំល្ងាច​ថ្ងៃសៅរ៍​នឹងពុំ​ទៀតឡើយ ។ ការមក​ចូល​រួម​ដោយ​ផ្ទាល់​សម្រាប់​សន្និសីទ​ខែ​តុលា ឆ្នាំ​២០២១ នឹងពុំ​មាន​ឡើយ

គណៈប្រធានទីមួយប្រកាសអំពីការផ្លាស់ប្តូរចំពោះសន្និសីទទូទៅ

គណៈ​ប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ប្រកាស​អំពី​ការផ្លាស់ប្តូរ​ចំពោះ​សន្និសីទ​ទូទៅ​របស់​សាសនាចក្រ​នា​ពេល​ខាង​មុខ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រៀង​រាល់​ខែ​មេសា និង​តុលា ។

 

ចាប់​ពី​សន្និសីទ​ទូទៅ​​ខែ​តុលានេះ​តទៅ សម័យ​ប្រជុំល្ងាច​ថ្ងៃសៅរ៍​នឹង​ពុំ​​មាន​​ទៀតឡើយ ។ កាល​ពី​មុន​សម័យ​ប្រជុំល្ងាច​ថ្ងៃសៅរ៍​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ស្រ្តី ( នៅ​ខែ​តុលា ) និង​អ្នកកាន់​បព្វជិតភាព ( នៅ​ខែ​មេសា ) ។ ការផ្លាស់ប្តូរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​ឥឡូវ​នេះ​សម័យ​ប្រជុំ​ទាំង​អស់​នៃ​សន្និសីទ​ទូទៅ​គឺ​មាន​សម្រាប់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​ចង់​មើល ឬ​ស្តាប់ ។

 

សម្រាប់ សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ​២០២១ ( ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី២–៣ ​ខែ​តុលា ) ដំណើរការ​សន្និសីទ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​សាល​ប្រជុំ​នៃ​មជ្ឈមណ្ឌល​សន្និសីទ​នៅ​ទីក្រុង​សលត៍ លេក ។ ជា​ថ្មី​ម្តង​ទៀត មជ្ឈមណ្ឌល​សន្និសីទ​នឹង​ត្រូវ​បាន​បិទ​ជាសាធារណៈ ។

 

សន្និសីទ​ទូទៅ​គឺ​ជា​ឱកាស​មួយ​សម្រាប់​សមាជិក​សាសនាចក្រ និង​មិត្តភក្តិ​នៅ​ទូទាំង​សកល​លោក ដើម្បី​ទទួល​សារលិខិត​អំពី​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ មក​ពី​ពួកព្យាការី និង​ពួក​សាវក​ដែល​នៅ​រស់ ​តាម​រយៈ​បច្ចេកវិទ្យា​ដ៏​ធំ​ទូលាយ ។