អ្វី​ដែល​ថ្ម​ និង​គ្រាប់​ក្រួស​នៅ​ក្នុង​បទគម្ពីរ​បាន​បង្រៀន អែលឌើរ វុង អំពី​ការដាក់ផែនការ ការរៀបចំ និង​ការស៊ូទ្រាំ

ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ​ថ្លែង​ទៅ​កាន់​ក្រុមនិស្សិត​នៅសាកលវិទ្យាល័យ BYU-I នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​នា​ថ្ងៃ​ទី​២៧ ខែ មេសា

Image courtesy of Pixabay.com.
Image courtesy of Pixabay.com.

ដំណើររឿង​​ដែល​ចុះ​ផ្សាយ​នៅ​ទី​នេះ​ ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី TheChurchNews.com ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ពុំ​អាច​ប្រើប្រាស់​ដំណើររឿង​នេះ​បាន​ទេ ។

ដោយ មេហ្គិន មែកខែលឡា សារព័ត៌មាន​របស់សាសនាចក្រ

នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ BYU–Idaho នា​ថ្ងៃ​ទី​២៧ ខែ មេសា អែលឌើរ ឈី ហុង (សាំ) វុង ជា​ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ បាន​ចែកចាយ​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ដែល​ផ្តោត​សំខាន់​លើថ្ម និង​គ្រាប់​ក្រួស ​ដែល​បាន​បង្រៀន​គាត់​នូវ​គោលការណ៍​នៃ​ការធ្វើ​ផែនការ ការរៀបចំ និង​ការស៊ូទ្រាំ ។

 

បង​របស់​យ៉ារេឌ

នៅ​ក្នុង​ព្រះគម្ពីរ​មរមន បង​របស់​យ៉ារេឌ បាន​ធ្វើ​ភេត្រា​ស្រប​តាម​ការបង្គាប់​ពី​ព្រះអម្ចាស់​ដើម្បី​ឲ្យ​ប្រជាជន​របស់​គាត់​ឆ្លង​មហាសមុទ្រ​បាន ។ នៅ​ក្នុង​ដំណើរការ​នោះ គាត់​បាន​ជួប​នូវ​ឧបសគ្គ​ធំៗ​ពីរ​គឺ ៖ ខ្យល់ និង​​ពន្លឺ ។

បងរបស់យ៉ារេឌឃើញព្រះហស្ថរបស់ព្រះអម្ចាស់ពាល់ក្រួសដែលគាត់បានរៀបចំ ។
បងរបស់យ៉ារេឌឃើញព្រះហស្ថរបស់ព្រះអម្ចាស់ពាល់ក្រួសដែលគាត់បានរៀបចំ ។ 2021 by Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ ទាញយករូបថត

ពេល​ទូល​សូម​ការណែនាំ​ពី​ព្រះ នោះ​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​នឹង​សំណួរ​មួយ ប៉ុន្តែ​បន្ទាប់​មក បង​របស់​យ៉ារេឌ​បាន​សួរ​សំណួរ​ទី​ពីរ ព្រះអម្ចាស់​បាន​ព្យាយាម « ជួយ​បង​របស់​យ៉ារេឌ​ឲ្យ​ចេះ​ទី​ពឹង​លើ​ខ្លួន​ឯង​ក្នុង​ការស្វែង​រក​ដំណោះស្រាយ » ហើយ​បាន​សួរ​ត្រឡប់​ទៅ​គាត់​វិញ​ថា ៖ « តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​រៀបចំ​អ្វី​ឲ្យ​អ្នក​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពន្លឺ កាលណា​អ្នក​រាល់​គ្នា​ត្រូវ​លេប​ទៅ​ក្នុង​ទី​ជម្រៅ​នៃ​សមុទ្រ ? » ( អេធើរ ២:២៥ ) ។

អែលឌើរ ឈី ហុង (សាំ) វុង ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ថ្លែងសុន្ទរកថាទៅកាន់ក្រុមនិស្សិតនៅក្នុងការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ BYU–Idaho កាលពីថ្ងៃអង្គារទី ២៧ ខែ មេសា ឆ្នាំ ២០២១ ។ រូបថតនេះគឺថតអេក្រង់ពីការចាក់ផ្សាយ ដោយទទួលសិទ្ធិអនុញ្ញាតពី Church News ។
អែលឌើរ ឈី ហុង (សាំ) វុង ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ថ្លែងសុន្ទរកថាទៅកាន់ក្រុមនិស្សិតនៅក្នុងការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ BYU–Idaho កាលពីថ្ងៃអង្គារទី ២៧ ខែ មេសា ឆ្នាំ ២០២១ ។ រូបថតនេះគឺថតអេក្រង់ពីការចាក់ផ្សាយ ដោយទទួលសិទ្ធិអនុញ្ញាតពី Church News ។ ត្រូវបានរក្សាសិទ្ធិគ្រប់យ៉ាង ។

ពេល​ដែល​គាត់​បាន​រំលាយ​ក្រួស​ ១៦ ​គ្រាប់​តូចៗ​ពី​ថ្ម​ហើយ នោះ​បង​របស់​យ៉ារេឌ « បាន​អំពាវនាវ​ទៅ​ព្រះអម្ចាស់​ទៀត » ហើយ​បាន​ទូល​សូម​ឲ្យ​ព្រះ​ពាល់​ក្រួស​ទាំង​នោះ​ដោយ​ព្រះអង្គុលី​របស់​ទ្រង់ ហើយ​រៀបចំ​ឲ្យ​វា​អាច​បាន​បំភ្លឺ​នៅក្នុង​ទី​ងងឹត ។

 

អែលឌើរ វុង បាន​ប្រៀបធៀប​ដំណើររឿង​ទៅ​នឹង​បទពិសោធន៍​នៃ​ការធ្វើ​ផែនការ និង​ការរៀបចំ​ផ្លូវដើរ​សម្រាប់​អនាគត ។

អែលឌើរ វុង បាន​បង្រៀន​ថា « មិន​ថា​ក្មួយៗ​ចង់​ទទួល​បានការអប់រំ ឬ សម្រេចចិត្ត​ធ្វើ​អាជីព​នោះទេ ព្រះអម្ចាស់​អាច​ប្រទាន​ការណែនាំ​ដល់​ក្មួយៗ​បាន ។ ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ជា​ពិសេស​នៅ​លើ​ផ្លូវ​ដែល​ក្មួយៗ​កំពុង​ដើរ​ទៅ​កាន់​ដែនដី​ដែល​បាន​សន្យា ។ ដូច​ដែល​បង​របស់​យ៉ារេឌ​បាន​ទូលសូម​ជំនួយ​ពី​ព្រះអម្ចាស់​ក្នុង​ការធ្វើ​ឲ្យ​គ្រាប់ក្រួស​មាន​ពន្លឺ​ដែរ តើ​ទ្រង់​មិន​អាចប្រទាន​​ពន្លឺដល់​ក្មួយៗ​ដើម្បី​បំភ្លឺ​ភាព​ងងឹត​នៃ​ការសង្ស័យ​ទេ​ឬ​អី ?»

 

ដាវីឌ និង​កូលីយ៉ាត

អែលឌើរ ឈី ហុង (សាំ) វុង បានមានប្រសាសន៍អំពី ដាវីឌ និងកូលីយ៉ាត នៅក្នុងការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ BYU–Idaho កាលពីថ្ងៃអង្គារ ទី ២៧ ខែ មេសា ឆ្នាំ ២០២១ ។
អែលឌើរ ឈី ហុង (សាំ) វុង បានមានប្រសាសន៍អំពី ដាវីឌ និងកូលីយ៉ាត នៅក្នុងការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ BYU–Idaho កាលពីថ្ងៃអង្គារ ទី ២៧ ខែ មេសា ឆ្នាំ ២០២១ ។ 2021 by Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ ទាញយករូបថត

ដើម្បី​រៀបចំ​ច្បាំង​ប្រឆាំង​នឹង​កូលីយ៉ាត ដាវីឌ ​រើស​គ្រាប់ក្រួស​រលីងៗ​ប្រាំ​គ្រាប់ ហើយ​ដាក់​ចូល​ក្នុង​យាម​របស់​គាត់ ។

 

អែលឌើរ វុង បាន​ដំណាល​ថា « វា​មិនមែន​ជា​សមរភូមិ​ដែល​មាន​រយៈពេល​យូរ​នោះទេ ​ព្រោះ ដាវីឌ អាច​សម្លាប់ កូលីយ៉ាត ដោយ​ក្រួស​តែ​មួយ​គ្រាប់​បាន ។ ប្រសិន​បើ ដាវីឌ បាន​ដឹង​ថា​ព្រះ​នៅ​ខាង​គាត់ ហើយ​ត្រូវ​ប្រើ​ក្រួស​តែ​មួយ​គ្រាប់​ ចុះ​ហេតុ​អ្វី​បាន​ជា​គាត់ត្រូវ​ឆ្លងកាត់​ការលំបាក​ដើម្បី​រើស​ក្រួស​ប្រាំ​គ្រាប់​ទៅវិញ ? »

 

អែលឌើរ វុង បាន​ពន្យល់​ពី​សារៈសំខាន់​នៃ​ការរៀបចំ​ខ្លួន​សម្រាប់​ពេល​អនាគត ។

 

គាត់​បាន​មាន​ប្រសាសន៍​ថា « យើង​ប្រហែលជា​ពុំ​អាច​ផ្លាស់ប្តូរ​អ្វី​ទាំងអស់​ដែល​នឹង​កើតឡើង​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​របៀប​ដែល​យើង​រៀបចំ​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​នោះ ។ …​ក្មួយៗ​កំពុង​តែ​ស្វែងរក​ការអប់រំ​របស់​ក្មួយៗ​ដើម្បី​រៀនសូត្រ ដើម្បី​បំពាក់​ខ្លួនរបស់​ក្មួយៗឲ្យ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​អាជីព និង​ជីវិត​ដែលមាន​ការប្រែប្រួល​ពេល​អនាគត » ។

 

‹ ថ្ម​នៃ​ព្រះ​ដ៏​ប្រោសលោះ ›

ថ្ម​ចុង​ក្រោយ​បំផុត​ដែលអែលឌើរ វុង បាន​និយាយ​អំពី​នោះ​គឺ « អ្នក​គង្វាល​ល្អ ហើយ​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រាអែល ។ អ្នក​ណា​ដែល​សង់​នៅ​លើ​ថ្មដា​នេះ​នឹង​មិន​ត្រូវ​រលំ​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:៤៤ ) ។

 

នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ព្រះអង្គ​សង្គ្រោះ​បង្រៀន​សិស្ស​របស់​ទ្រង់​ដោយ​ការប្រើ​ដំណើរ​រឿង​ស្តីពី « មនុស្ស​ប៉ិន​ប្រយ័ត្ន និង​មនុស្ស​ល្ងង់ » ( ម៉ាថាយ ៧:២៤-២៧ ) ។ លក្ខណៈ​ខុស​គ្នា​រវាង​មនុស្ស​ទាំង​ពីរ​នាក់​នេះ និង​ស្ថានភាព​របស់​ពួកគេ​នោះ​គឺ​គ្រឹះ​ដែល​ពួកគេ​បាន​សង់​ផ្ទះ​នៅ​លើ ។

 

អែលឌើរ វុង បាន​មាន​ប្រសាសន៍​ថា « ទីតាំង​នៃ​គ្រឹះ​របស់​យើង​ពិតជា​សំខាន់​ខ្លាំង​ណាស់ ហើយ​វា​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​លទ្ធផល​នៅ​ទីបំផុត និង​ដ៏​អស់កល្ប » ។

 

អែលឌើរ​ ​វុង បាន​លើក​ទឹកចិត្ត​ដល់​ក្រុម​និស្សិត​ឲ្យ « ពិចារណា​អំពី​ថ្ម​ទាំង ​២២​ គ្រាប់​នេះ » ខណៈ​ពេល​ដែល​កំពុង​ធ្វើ​ផែនការ​អនាគត ៖ « ថ្ម​ដប់​ប្រាំ​មួយ​គ្រាប់​នៃ​ផែនការ ដូច​ជា​បង​របស់​យ៉ារេឌ ។ ថ្ម​ប្រាំ​គ្រាប់​នៃ​ការរៀបចំ​ខ្លួន ​ដូច​បាន​បង្ហាញ​ភស្តុតាង​ដោយ​ដាវីឌ ។ ថ្ម​ដ៏​សំខាន់​បំផុត គឺ​ជា​ថ្ម​គ្រឹះ​របស់​យើង ជា​ថ្មដា​របស់​យើង ដែល​ជា​ព្រះអង្គ​សង្រ្គោះ យេស៊ូវគ្រីស្ទ​របស់យើង » ។

រូបចម្លាក់របស់ព្រះគ្រីស្ទ និងពួកសាវកត្រូវបានដាក់តាំងពិព័រណ៍នៅមជ្ឈមណ្ឌលទេសចរព្រះវិហារបរិសុទ្ធ រ៉ូម របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅទីក្រុង រ៉ូម ប្រទេស អ៊ីតាលី កាលពីថ្ងៃអាទិត្យ ទី ១៣ ខែ មករា ឆ្នាំ ២០១៩ ។ រូបថតដោយ រ៉ាវិល ខល ដោយទទួលបានសិទ្ធិអនុញ្ញាតពី Church News ។
រូបចម្លាក់របស់ព្រះគ្រីស្ទ និងពួកសាវកត្រូវបានដាក់តាំងពិព័រណ៍នៅមជ្ឈមណ្ឌលទេសចរព្រះវិហារបរិសុទ្ធ រ៉ូម របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅទីក្រុង រ៉ូម ប្រទេស អ៊ីតាលី កាលពីថ្ងៃអាទិត្យ ទី ១៣ ខែ មករា ឆ្នាំ ២០១៩ ។ រូបថតដោយ រ៉ាវិល ខល ដោយទទួលបានសិទ្ធិអនុញ្ញាតពី Church News ។ Copyright 2020 Deseret News Publishing Company ។

អំឡុង​ការថ្លែង​សុន្ទរ​កថា​របស់​គាត់ ស៊ីស្ទើរ វុង បាន​ថ្លែង​ទីបន្ទាល់​ពី​អំណាច​នៃសន្និសីទ​ទូទៅ ។ គាត់​បាន​សួរ​ថា « តើ​ក្មួយៗ​ដឹង​ដែរ​ឬ​ទេ​ថា ​ការបង្រៀន​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ការប្រជុំ​ទាំង​ប្រាំ​នោះ​គឺ​ជា​អ្វី​ដែល​ល្អ​បំផុត​ដែល​យើង​អាច​មាន​សម្រាប់​ពេល​វេលា​របស់​យើង ជា​ពិសេស​សម្រាប់​រយៈ​ពេល​ប្រាំមួយ​ខែ​បន្ទាប់​ទៀត​នៃ​ជីវិត​របស់​យើង ? »

 

ការគ្រាន់​តែ​អង្គុយ​ក្នុង​សម័យ​ប្រជុំ​រហូត​ដល់​ចប់ ឬ « ការ​ឲ្យ​មេដៃ​លើ​ការរចនា​ដ៏​ទាក់ទាញ​នៃ​ការដកស្រង់​ពី​សុន្ទរកថា​ដែល​បាន​ចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នោះ » គឺ​មិន​គ្រាប់គ្រាន់​ទេ ។

ស៊ីស្ទើរ ខារ៉ល វុង ថ្លែងទៅកាន់ក្រុមនិស្សិតនៅក្នុងការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ BYU–Idaho កាលពីថ្ងៃអង្គារ ទី ២៧ ខែ មេសា ឆ្នាំ ២០២១ ។ រូបថតនេះគឺថតអេក្រង់ពីការចាក់ផ្សាយ ដោយទទួលសិទ្ធិអនុញ្ញាតពី Church News ។
ស៊ីស្ទើរ ខារ៉ល វុង ថ្លែងទៅកាន់ក្រុមនិស្សិតនៅក្នុងការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ BYU–Idaho កាលពីថ្ងៃអង្គារ ទី ២៧ ខែ មេសា ឆ្នាំ ២០២១ ។ រូបថតនេះគឺថតអេក្រង់ពីការចាក់ផ្សាយ ដោយទទួលសិទ្ធិអនុញ្ញាតពី Church News ។ ត្រូវបានរក្សាសិទ្ធិគ្រប់យ៉ាង ។

គាត់​បាន​មាន​ប្រសាសន៍​ថា « ក្មួយៗ​ត្រូវការ​មាន​ផែនការ​មួយ​ដើម្បី​រៀនសូត្រ​ពី​សុន្ទរកថា​ទាំងឡាយ​សម្រាប់​ខ្លួន​របស់​ក្មួយៗ ហើយ​មាន​គោលបំណង​អនុវត្ត​តាម​អ្វីៗ​ដែល​ក្មួយៗ​បាន​រៀន​នៅក្នុង​ជីវិត​របស់​ក្មួយៗ » ។

 

បន្ទាប់​មក​គាត់​បាន​ចែកចាយ​ពី​ផែនការ​សិក្សា​សន្និសីទ​ទូទៅ​របស់​គាត់​ផ្ទាល់ ។ ស៊ីស្ទើរ វុង ចាប់​ផ្តើម​ដោយ​ការចំណាយពេល​ខែ​ដំបូង​បន្ទាប់​ពី​សន្និសីទ​ដើម្បី​អាន​សុន្ទរកថា​នីមួយៗ​ដល់​ចប់ ។ បន្ទាប់​មក​នៅ​ប្រាំ​ខែ​ក្រោយ​មក​ទៀត គាត់​សិក្សា​មួយ​សម័យ​ប្រជុំ​ម្តង​ក្នុង​ខែ​នីមួយៗ ។

 

គាត់​បាន​ពន្យល់​ថា « ខ្ញុំ​ធ្វើ​ការអាន និង​ស្តាប់​ទាំង​ភាសាចិន និង​អង់គ្លេស ដើម្បី​ឲ្យ​មាន​ការយល់ដឹង​កាន់តែ​ប្រសើរ » ។

 

គាត់​បាន​ថ្លែង​អំណរគុណ​សម្រាប់​សេចក្តី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​នៃ​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ និង​ទីបន្ទាល់​របស់​គាត់​ថា ពួកលោក « ពិត​ជា​បាន​ហៅ​ដោយ​ព្រះ​ដើម្បី​ធ្វើ​ជា​អ្នកណែនាំ​ផ្លូវ​របស់​យើង​ក្នុង​ការដើរ​លើ​ផ្លូវ​ត្រឡប់​ទៅ​ព្រះវបិតា​សួគ៌​ជាទី​ស្រឡាញ់​របស់​យើង និង​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង » ។

 

Copyright 2021 Deseret News Publishing Company