គណៈ​ប្រធាន​ទីមួយ​បាន​ជម្រុញ​ឲ្យ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ពាក់​ម៉ាស់​ពេល​​ចាំបាច់ និង​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ 

« យើង​អាច​យក​ឈ្នះ​​សង្រ្គាម​នេះ​បាន ​ប្រសិនបើ​មនុស្ស​គ្រប់គ្នា​នឹង​ធ្វើតាម​អនុសាសន៍​ដ៏​ឈ្លាសវៃ និង​ចេះគិតគូរ​របស់​គ្រូពេទ្យ​ជំនាញ និង​ថ្នាក់ដឹកនាំ​​រាជរដ្ឋាភិបាល​នោះ »

គណៈប្រធានទីមួយបានជម្រុញឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយពាក់ម៉ាស់ពេលចាំបាច់ និងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

គណៈ​ប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ផ្ញើ​សារលិខិត​ដូច​ខាងក្រោម​ទៅកាន់​សមាជិក​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ទី ១២ ខែ សីហា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ ៖

 

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ៖

 

យើង​ឃើញ​ថា​ខ្លួន​យើង​កំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការបំផ្លិច​បំផ្លាញ​នៃ​ជំងឺ​កូវីដ-១៩ និង​ការប្រែប្រួល​នៃ​ជំងឺ​នេះ ដែល​ជា​ជំងឺ​រាតត្បាត​ដ៏​កាច​សាវហាវ ។ យើង​ចង់​ធ្វើ​អ្វីៗ​ឲ្យ​អស់ពី​លទ្ធភាព​របស់​យើង​ដើម្បី​បញ្ឈប់​ការ​រីករាលដាល​នៃ​មេរោគ​ទាំងនេះ ។ យើង​ដឹង​ថា​ការការពារ​ពី​ជំងឺ​នេះ​អាច​ធ្វើទៅ​បាន​តែ​តាមរយៈ​ការចាក់​ថ្នាំ​បង្ការឲ្យ​ប្រជាជន​ឲ្យ​បាន​ច្រើន​បំផុត​​ប៉ុណ្ណោះ ។

 

ដើម្បី​កុំ​ឲ្យ​ប៉ះពាល់នឹង​មេរោគ​ទាំងនេះ យើង​សូម​​ជម្រុញឲ្យ​ពាក់ម៉ាស់​នៅក្នុង​កិច្ចប្រជុំ​សាធារណៈ​ នៅពេល​ដែល​ពុំ​អាចរក្សា​គម្លាត​សង្គម​បាន ។ ដើម្បី​ផ្តល់​ការការពារ​ផ្ទាល់ខ្លួន​ពី​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​បែបនេះ យើង​សូម​ជម្រុញ​ឲ្យ​បុគ្គល​ម្នាក់ៗ​ចាក់​វ៉ាក់សាំង ។ ថ្នាំ​វ៉ាក់ស៊ាំង​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ត្រូវបាន​ធានា​ថា​មាន​ទាំង​សុវត្ថិភាព និង​ប្រសិទ្ធភាព ។

 

យើង​អាច​យក​ឈ្នះ​លើ​សង្រ្គាម​នេះ​បាន ​ប្រសិនបើ​មនុស្ស​គ្រប់គ្នា​នឹង​ធ្វើតាម​អនុសាសន៍​ដ៏​ឈ្លាសវៃ និង​ចេះគិតគូរ​របស់​គ្រូពេទ្យ​ជំនាញ និង​ថ្នាក់ដឹកនាំ​​រាជរដ្ឋាភិបាល​នោះ ។ សូម​ទទួល​សេចក្តីស្រឡាញ់ និង​ការព្រួយបារម្ភ​ដ៏​ស្មោះសរ​របស់​យើងខ្ញុំ​ចំពោះ​កូនចៅ​របស់​ព្រះ​ទាំងអស់ ។

 

គណៈប្រធាន​ទីមួយ

 

រ័សុល អិម ណិលសុន

ដាល្លិន អេក អូក

ហែនរី ប៊ី អាវរិង