សេចក្តីថ្លែងការណ៍របស់គណៈប្រធានទីមួយស្តីពីជម្លោះប្រដាប់អាវុធ

ថ្នាក់ដឹកនាំសាសនាចក្រទទូចអង្វរសុំឲ្យមាន « សន្ដិភាពនឹងកើតមានក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងចិត្តរបស់យើងផ្ទាល់ »​

សេចក្តីថ្លែងការណ៍របស់គណៈប្រធានទីមួយស្តីពីជម្លោះប្រដាប់អាវុធ

គណៈប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានចេញសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖

ពួកយើងខូចចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះប្រដាប់អាវុធដែលកំពុងតែផ្ទុះឡើងបច្ចុប្បន្ននេះ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានសមាជិកនៅក្នុងតំបន់រងគ្រោះនីមួយៗ និងនៅទូទាំងពិភពលោក ។ គំនិត និងដួងចិត្តរបស់យើងបានគិតដល់ពួកគាត់ និងបងប្អូនប្រុសស្រីរបស់យើងគ្រប់រូប ។

ពួកយើងបន្តអធិស្ឋានសូមឲ្យមានសន្ដិភាព ។ ពួកយើងដឹងថា សន្ដិភាពដ៏និរន្តរ៍អាចទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់អាចលួងលោមចិត្ត និងធ្វើឲ្យដួងព្រលឹងយើងបានស្ងប់សុខ ទោះជាស្ថិតនៅក្នុងជម្លោះដ៏គួរឲ្យភ័យខ្លាចក្តី ។ ទ្រង់បានបង្រៀនយើងឲ្យស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់យើង ។

ពួកយើងសូមអធិស្ឋានឲ្យជម្លោះប្រដាប់អាវុធនេះ នឹងបានបញ្ចប់ទៅក្នុងពេលឆាប់ៗ សូមឲ្យភាពចម្រូងចម្រាសនោះនឹងបានបញ្ចប់ដោយសន្តិភាព ហើយសូមឲ្យសន្តិភាពកើតមានឡើងក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងដួងចិត្តរបស់យើងផ្ទាល់ ។ ពួកយើងសូមអង្វរដល់ពួកមេដឹកនាំទាំងឡាយនៅក្នុងពិភពលោកឲ្យព្យាយាមស្វែងរកដំណោះស្រាយ និងបង្កើតសន្តិភាព ។

គណៈប្រធានទីមួយ