ការរៀបចំ​ឡើង​វិញ​នៃ​គណៈ​ប្រធាន​តំបន់​អាស៊ី​ ឆ្នាំ ២០២២

ការរៀបចំឡើងវិញនៃគណៈប្រធានតំបន់អាស៊ី ឆ្នាំ ២០២២

គណៈ​ប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១ ខែ​សីហា ឆ្នាំ​២០២២ ដោយ​ស្ថិត​ក្រោម​ការដឹកនាំ​បន្ត​ពី​អែលឌើរ ដាវីត ភី. ហូមមើរ ជា​ប្រធាន​តំបន់ អែលឌើរ បេនយាមីន អឹម. ហ្សឹត. តៃ ជា​ទីប្រឹក្សា​ទី​មួយ​ថ្មី និង​អែលឌើរ ខេលី អរ ចនសុន ជា​ទីប្រឹក្សា​ទី​ពីរ​ថ្មី ។

ការផ្លាស់ប្តូរ​ធ្វើ​ឡើង​ក្រោយ​ពី​ការត្រឡប់​ទៅ​វិញ​របស់​អែលឌើរ ភីត​ធើ អេហ្វ មើស៍ និង​ភរិយា​របស់​លោក មែស៍ស៊ីន ទៅ​កាន់​តំបន់​ប៉ាស៊ីហ្វិក ។ អែលឌើរ ចនសុន និង​ភរិយា​របស់​លោក តេរី មក​ពី​សហរដ្ឋ ប៉ុន្តែ​ពុំ​មែន​ជា​មនុស្ស​ផ្សេង​នោះ​ទេ​ដោយ​សារ​លោក​ធ្លាប់​បាន​បម្រើ​ជា​អ្នកដឹកនាំ​បេសសកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​មុន​មក​ហើយ ។

អែលឌើរ ចនសុន ត្រូវ​បាន​គាំទ្រ​ជា​ពួកចិត​សិប​ដែល​មាន​សិទ្ធិអំណាច​ទូទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ ។ នៅ​គ្រា​នៃ​ការហៅ​របស់​លោក លោក​បាន​បម្រើ​ជា​ពួកចិតសិប​នាក់​ប្រចាំតំបន់ និង​ជា​សមាជិក​នៃ​កូរ៉ុម​ទីប្រាំ​នៃ​ពួកចិតសិបនាក់​នៅ​តំបន់ យូថាហ៍ ។ លោក​បាន​បម្រើ​នៅ​ក្នុង​គណៈ​ប្រធាន​តំបន់​អាមេរិក​ខាងជើង​ភាគឦសាន​នា​ពេល​ថ្មីៗ​នេះ ។

តំបន់​អាស៊ី​រួម​មាន​ប្រទេស និង​ដែនដី​ចំនួន​ម្ភៃ​ពីរ ដែល​មាន​ចំនួន​ប្រជាជន​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​របស់​ពិភព​លោក ។ សមាជិក​នៃ​គណៈ​ប្រធាន​តំបន់​អាស៊ី​ពង្រឹង​ដល់ បំពាក់បំប៉ន និង​លើក​ទឹកចិត្ត​ដល់​សមាជិក​សាសនាចក្រ ថ្នាក់​ដឹកនាំ និង​អ្នកផ្សាយ​សាសនា​ទូទាំង​ភូមិភាគ ។

គណៈប្រធាន​តំបន់​បាន​មាន​ប្រសាសន៍​ថា « យើង​បាន​ចាត់​ទុក​វា​គឺ​ជា​ឯកសិទ្ធ​មួយ​ដែល​បាន​បម្រើ និង​ថ្វាយបង្គំ​ជា​មួយ​នឹង​ប្រជាជន ភាសា និង​វប្បធម៌​ចម្រុះ​បែប​នេះ » ។ « យើង​សូម​បញ្ជាក់​ឡើង​វិញ​នូវ​សារលិខិត​របស់​ព្យាការី និង​ប្រធាន​ជា​ទី​ស្រឡាញ់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ដែល​ថា​កូនចៅ​របស់​ព្រះ​ម្នាក់ៗ​សម​នឹង​មាន​ឱកាស​ស្ដាប់ ហើយ​ទទួល​យក​សារលិខិត​នៃ​ការព្យាបាល និង​ការប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នោះ​គឺ​ជា​សារ​លិខិត​មួយ​ដែល​ពេញ​ដោយ​ក្តី​សង្ឃឹម​ពិត » ។