សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី

គ្មានសេចក្តីអំណរណាអស្ចារ្យជាងការរួបរួមគ្នាតែមួយជាមួយនឹងគ្រួសារ ជាទីស្រឡាញ់របស់យើង និងព្រះវរបិតាសួគ៌របស់យើងឡើយ ។
ការឈោងទៅជួយនរណាម្នាក់ តម្រូវឲ្យមានសេចក្តីស្រឡាញ់ និងការយល់ចិត្ត ដ៏ស្មោះត្រង់ ប៉ុន្តែក៏កាន់តែត្រូវឲ្យមាននូវការអត់ធ្មត់ច្រើនផងដែរ ។
នៅពេលយើងបន្ថែមសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទទៅក្នុងកិច្ចការរបស់យើង នោះអព្ភូតហេតុជាច្រើនអាចកើតមានឡើង ហើយយើងនឹងមានការភ្ញាក់ផ្អើលពីរបៀបដែលព្រះអម្ចាស់ធ្វើឲ្យអ្វីៗអាចកើតឡើងបាន ។
ពេលដែលយើងមានបំណងស្វែងរកព្រះជាទៀងទាត់ ដោយការចំណាយពេលវេលាពិសិដ្ឋនៅក្នុងទីកន្លែងបរិសុទ្ធ នោះទ្រង់នឹងប្រទានពរដល់យើងឲ្យមានការយល់ដឹង ការលួងលោម សេចក្ដីសុខសាន្ត ទស្សនវិស័យ និងវិវរណៈកាន់តែច្រើនឡើង ។
ដំណើរជីវិតរមែងស្លាប់របស់យើង ជាមួយនឹងការលំបាក ភាពស្មុគស្មាញ ការឈឺចាប់ និងការខកចិត្តទាំងអស់ គឺគ្រាន់តែជាផ្នែកនៃផែនការដ៏ធំរបស់ព្រះដើម្បីពង្រឹងយើងប៉ុណ្ណោះ ។
ខ្ញុំទើបបានយល់ថា ខ្ញុំត្រូវការសេចក្ដីជំនឿដើម្បីអធិស្ឋាន ប៉ុន្តែពេលខ្ញុំអធិស្ឋាន ហើយទទួលបានបទពិសោធន៍នៃរង្វាន់សម្រាប់ការអធិស្ឋាន នោះសេចក្ដីជំនឿរបស់ខ្ញុំលើព្រះក៏ចម្រើនឡើង ។
នោះវាសំខាន់ដែលយើងត្រូវចាប់ផ្ដើមនៅពេលឥឡូវនេះ នៅក្នុងជីវិតរបស់យើងផ្ទាល់ និងជាមួយក្រុមគ្រួសាររបស់យើង ក្នុងការស្វែងរករបៀបនានាដើម្បីប្រារព្ធដល់ព្រះជន្ម និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ។
ការទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទជាទៀងទាត់គឺចាំបាច់ណាស់ចំពោះវិញ្ញាណរបស់យើង គឺដូចជាការទទួលទានអាហារ និងការផឹកទឹកចាំបាច់ចំពោះរាងកាយខាងសាច់ឈាមរបស់យើងដែរ ។
សមាជិកនៃសាសនាចក្រគួរចំណាយពេលអានព្រះគម្ពីរមរមន ។ វាមានអំណាចដើម្បីបង្រៀនគោលលទ្ធិ និងគោលការណ៍សាមញ្ញៗដូចជា សេចក្តីជំនឿ ការគោរពប្រតិបត្តិ ការប្រែចិត្ត និងការផ្លាស់ប្រែចិត្តជឿដ៏ធំ ។ វាមានអំណាចក្នុងការផ្លាស់ប្រែមនុស្សធម្មតាឲ្យទៅជាពួកបរិសុទ្ធ ។
យើងនឹងមិនវង្វេងក្នុងភាពងងឹតឡើយ ហើយយើងអាចមានពន្លឺនៃជីវិតដ៏នៅអស់កល្បជានិច្ច ប្រសិនបើយើងធ្វើតាមព្រះអង្គសង្គ្រោះរបស់យើង ហើយលើកពន្លឺឡើង ។
What truly matters is how we honor those covenants and maintain the attendant blessings of the temple throughout our lives.
យើងអាចបង្ហាញព្រះអម្ចាស់ថា យើងស្រឡាញ់ទ្រង់តាមរយៈការមានភាពស័ក្ដិសម និងការកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។