សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី

« នៅពេលបងប្អូនបង្រៀនកុមារតូចៗឲ្យរក្សាការសន្យាសាមញ្ញៗនៅពេលពួកគេនៅក្មេង គំរូនេះនឹងជម្រុញឲ្យពួកគេរក្សាសេចក្ដីសញ្ញាបរិសុទ្ធក្នុងជីវិតនាពេលអនាគត » ។
« ទោះបីយើងជំពាក់ព្រះអង្គសង្រ្គោះរបស់យើងនូវបំណុលដ៏អស់កល្បដែលមិនអាចសងវិញបាន ក៏ដោយ តែអ្វីដែលទ្រង់សុំពីយើងនោះគឺ ឲ្យយើងស្រឡាញ់ព្រះ រក្សាបទបញ្ញត្តិរបស់ទ្រង់ និងបង្កើតនូវសេចក្តីស្រឡាញ់ចំពោះមនុស្សទាំងអស់ » ។
« នៅពេលយើងធ្វើត្រាប់តាមព្រះយេស៊ូវគ្រីស្ទដោយមានសកម្មភាពនៃសេចក្ដីស្រឡាញ់ និងការបម្រើ នោះព្រះនឹងប្រទានពរជ័យដល់យើង ។ ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាសេចក្ដីស្រឡាញ់ដែលមានសកម្មភាព ។ នេះគឺជាចំណុចសំខាន់នៃជីវិតដ៏មានអំណរមួយ » ។
តើយើងអាចជួយសមាជិកនៅក្នុងសាសនាចក្រឲ្យបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
មិនថានៅផ្ទះ នៅក្នុងសហគមន៍ ឬនៅព្រះវិហារនោះទេ ស្ដ្រីដ៏ក្លៀវក្លាទាំងឡាយគឺជាផ្នែកដ៏សំខាន់នៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះនេះ ។ ពួកគេម្នាក់ៗនាំយកកម្លាំងដាច់ដោយឡែក និងពិសេសផ្ទាល់ខ្លួនមកកាន់គ្រួសាររបស់ពួកគេ និងសាសនាចក្រ ។
តួនាទីដ៏សំខាន់បំផុតរបស់ព្យាការីនៃព្រះអម្ចាស់គឺបង្រៀនយើងអំពីព្រះអង្គសង្គ្រោះ និងដឹកនាំពួកយើងទៅកាន់ទ្រង់ ។
ពីព្រោះព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់ នោះយើងនឹងនៅតែបន្តទទួលការដឹកនាំដ៏សំខាន់ពីពួកព្យាការីដែលមានសិទ្ធិអំណាចនៃជំនាន់របស់យើង ។
« ពរជ័យនៃការបម្រើ ជាអ្នកផ្សព្វផ្សាយសាសនាមិនត្រឹមតែមានចំពោះអ្នកដែលត្រូវបានបម្រើនោះទេប៉ុន្តែក៏មានដល់អ្នកបម្រើដែលដាក់ដួងចិត្ត គំនិត និងកម្លាំងទៅក្នុងការងារនោះផងដែរ » ។
យើងអាចចូលរួមនឹងប្រធានណិលសុននៅក្នុងការអធិស្ឋានរបស់យើងផ្ទាល់អំពីការដឹងគុណ ហើយមានអំណរគុណចំពោះអ្វីដែលយើងមាន ជាជាងផ្ដោតលើអ្វីដែលយើងពុំមាន ។
« កាលយើងចូលរួមជាមួយនឹងព្យាការីរបស់យើងដើម្បីពិចារណាពីអត្ថន័យថ្មីនេះ និងស្វែងរកវិធីដើម្បីអនុវត្តនិយមន័យថ្មីនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង នោះយើងនឹងរកឃើញកម្រិតថ្មីនៃសុភមង្គល និងសេចក្ដីសុខសាន្ដនៅក្នុងព្រះគ្រីស្ទ ។ សូមពិចារណាជាមួយខ្ញុំនូវវិធីបីយ៉ាងដើម្បី « ទុកឲ្យព្រះឈ្នះ » នៅក្នុងជីវិតរបស់យើង » ។
« យើងគឺជាសាក្សីសម័យទំនើបនៃការបំពេញដ៏មានឥទ្ធិពលពីការរៀបចំដ៏ព្យាកររបស់ព្រះអំពីប្រជារាស្រ្តរបស់ទ្រង់ដោយអស់អ្នកទាំងឡាយដែលទ្រង់ត្រាស់ហៅថាជា ព្យាការី អ្នកមើលឆុត និងអ្នកបើកសម្ដែងវិរណៈ ។ »
យើងអាចធ្វើឲ្យគេហដ្ឋាននីមួយៗរបស់យើងក្លាយជាទីនៃសេចក្តីជំនឿដោយការជឿលើសេចក្តីល្អរបស់ព្រះ ហើយការជឿថាដោយការរស់នៅតាមគោលការណ៍ដំណឹងល្អទាំងឡាយ យើងអាចរស់នៅក្នុងភាពសុខសាន្តនិងសុវត្ថិភាពខាងវិញ្ញាណមិនថាមានឧបសគ្គខាងលោកីយ៍ប៉ុណ្ណានោះទេ ។