របៀប​ដែលវិចិត្រករ​​​​ឈ្នះ​ពានរង្វាន់ជនជាតិខ្មែរ​ម្នាក់ស្វែងរក​អំណោយទាន​របស់នាង​ដើម្បី​គូរគំនូរម្តងទៀត

បន្ទាប់ពី​ផ្អាកពីអាជីព​ដ៏​ជោគជ័យ​របស់នាង​ដើម្បី​ចេញ​បម្រើ​បេសកកម្ម នោះ កញ្ញា ញ៉ែម សុភាព ត្រូវ​ជម្នះ​ឧបសគ្គ​ម្តងទៀត​ដើម្បី​ស្វែងរក​អំណោយទាន​គូរ​គំនូរ​ដ៏​ស្រស់ស្អាត​របស់​នាងឡើង​វិញ ។

នៅក្នុង​វិចិត្រសាល​សិល្បៈ​នៅ​ជាន់​ទី ៣៥ នៃ​សណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ ដែល​ជា​សណ្ឋាគារ​ដ៏​មាន​កិត្យានុភាព នោះ​ស្នាដៃ​សិល្បៈ​របស់​វិចិត្រករ​​ដែល​កំពុងតែ​រះ កញ្ញា ញ៉ែម សុភាព ត្រូវ​បាន​ដាក់តាំង​បង្ហាញ​ចាប់ពី​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃ​ទី ២០ ខែ មីនា ឆ្នាំ ២០២៣ ។ ផ្នែក​មួយ​នៃ​ការតាំងពិពណ៌ « ទស្សនវិស័យ » នេះ ដែល​បង្ហាញ​ពី​ទស្សនៈ​ខ្មែរ គំនូរ​របស់ សុភាព ត្រូវបាន​លាបពណ៌​ដោយ​បទពិសោធន៍ និង​ប្រវត្តិ​ពិសេស​របស់នាង​ក្នុងនាម​ជា​សមាជិក នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

វិចិត្រករ​ដែល​ទទួល​បាន​ពានរង្វាន់ កញ្ញា ញ៉ែម សុភាព ឈរ​ក្បែរ​ផ្ទាំង​គំនូរ​របស់នាង​ដែល​ដាក់តាំង​បង្ហាញ​នៅ​សាល​សិល្បៈ​នៅ​ជាន់​ទី ៣៥ នៃ​សណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ ដែល​ជា​សណ្ឋាគារ​ដ៏​មាន​កិត្យានុភាព ។ ស្នាដៃ​សិល្បៈ​របស់​នាង​ត្រូវ​បាន​ដាក់​តាំងបង្ហាញ​ចាប់ពី​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ដល់​ថ្ងៃ​ទី ២០ ខែ មីនា ឆ្នាំ ២០២៣ ដែល​ជា​ផ្នែក​មួយ​នៃ​ការតាំង​ពិពណ៌ « ទស្សនវិស័យ » ដែល​បង្ហាញ​ពី​ទស្សនៈ​របស់​ខ្មែរ ។
វិចិត្រករ​ដែល​ទទួល​បាន​ពានរង្វាន់ កញ្ញា ញ៉ែម សុភាព ឈរ​ក្បែរ​ផ្ទាំង​គំនូរ​របស់នាង​ដែល​ដាក់តាំង​បង្ហាញ​នៅ​សាល​សិល្បៈ​នៅ​ជាន់​ទី ៣៥ នៃ​សណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ ដែល​ជា​សណ្ឋាគារ​ដ៏​មាន​កិត្យានុភាព ។ ស្នាដៃ​សិល្បៈ​របស់​នាង​ត្រូវ​បាន​ដាក់​តាំងបង្ហាញ​ចាប់ពី​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ដល់​ថ្ងៃ​ទី ២០ ខែ មីនា ឆ្នាំ ២០២៣ ដែល​ជា​ផ្នែក​មួយ​នៃ​ការតាំង​ពិពណ៌ « ទស្សនវិស័យ » ដែល​បង្ហាញ​ពី​ទស្សនៈ​របស់​ខ្មែរ ។

សុភាព ជា​សិល្បករ​ឯករាជ្យ​ដែល​ទទួល​បាន​ពានរង្វាន់​មួយ​រូប ដែល​កើត​នៅ​ឆ្នាំ​១៩៨៩ នៅ​ភូមិ​តូច​មួយ​ក្បែរ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ប្រទេស​កម្ពុជា ។ នាង និង​បងប្អូន​របស់​នាង​បាន​រៀន​ពី​តម្លៃ​នៃ​ការងារ​តាំងពី​តូច​មក​ម្ល៉េះ ដោយ​ជួយ​ឪពុកម្ដាយ​ធ្វើ​កិច្ចការ​ផ្ទះ​ការងារ ធ្វើ​ស្រែចម្ការ និង​ចិញ្ចឹម​សត្វ ។ សុភាព បាន​ប្រាប់​ពី​ការដើរ​ទៅ​សាលារៀន​រាល់​ព្រឹក ដែល​នាង​ចាប់អារម្មណ៍​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​មាន​ការលំបាក​ក្នុង​ការៀនសូត្រ ដោយសារ​តែ​នាង​ពិបាក​ស្តាប់ និង​និយាយ ។

ដំបូង​នាង​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​ចាប់ផ្តើម​គូររូបអំ​ពី​ឪពុក​របស់នាង ដែលគាត់គឺ​ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា ដែលជាញឹកញាប់​គាត់​​គូរគំនូរ​​ដើម្បី​ជួយ​បង្រៀនដល់​សិស្ស ។ បន្ទាប់ពី​បានឃើញការ​គូរ និង​ការ​ផាត់ពណ៌​របស់ សុភាព នោះ​ឪពុក​របស់​នាង​បានចាប់ផ្ដើម​សុំ​ឲ្យ​នាង​គូរ​គំនូរ​ឲ្យ​សាលារៀន ។ 

សុភាព​រៀបរាប់​ថា កាលពី​ក្មេង នាង​ចាប់អារម្មណ៍​ចំពោះ​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ផ្ទះ​របស់​នាង​យ៉ាងខ្លាំង ។ នាង​បាននិយាយ​ថា « ខ្ញុំ​ស្រឡាញ់​ដើម​ផ្កា និង​ផ្កាយ​ដ៏​ស្រស់​ស្អាត​ដែល​ខ្ញុំ​អាច​មើលឃើញ​នៅពេល​យប់​ពី​បង្អួច​របស់​ខ្ញុំ » ។ នៅ​អាយុ​ដប់​ឆ្នាំ នាង​បាន​ចាប់ផ្តើម​គូរ​រូប​ដើម​រុក្ខជាតិ និង​ដើម​ឈើ​នៅ​ជុំវិញ​ផ្ទះ​របស់នាង ហើយ​ក្រោយមក​ត្រូវ​បានជ្រើសរើស​ឲ្យ​ធ្វើ​ជា​តំណាង​សាលា​របស់នាង​នៅក្នុង​ការប្រកួត​ការ​គូរគំនូរ​​ជាមួយ​សាលារៀន​ផ្សេងទៀត -- នាង​បាន​ឈ្នះ​លើការប្រកួត​នោះ ។ 

ទោះបីជា សុភាព បានទទួល​ជោគជ័យ​​មួយ​ចំនួន​​ពី​រូបគំនូរ​ក៏​ដោយ ប៉ុន្តែ​ជីវិត​របស់ សុភាព និង​គ្រួសារ​មិន​ងាយ​ស្រួល​នោះ​ទេ ។ គ្រួសារ​នាង​បាន​បាត់បង់​ទ្រព្យសម្បត្តិ និង​លុយកាក់​ដោយសារ​ការឆបោក ហើយ​ក្រោយមក​ឪពុកម្តាយ​របស់​នាង​ក៏​លែងលះ​គ្នា ។ រូបគំនូរ​របស់នាង​បាន​ផ្តល់​ជម្រក និង​ជា​ប្រភព​នៃ​ការសប្បាយចិត្ត​សម្រាប់​នាង​ក្នុង​អំឡុង​ពេល​មាន​ការលំបាកទាំងឡាយ ។

នៅ​ឆ្នាំ ២០០៩ សុភាព​បានស្គាល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​អ្នកជិតខាង​ម្នាក់​ដែល​បានណែនាំ​ឲ្យ​នាង និង​ម្តាយ​នាង​ស្គាល់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ ។ នៅ​មួយ​ឆ្នាំ​ក្រោយមក ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន និង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​បងប្អូន​ស្រី​ពីរ​នាក់​របស់​នាង ។ នាង​បាន​ចែកចាយ​ថា « យើង​មាន​ពរជ័យ​ជា​ច្រើន​ក្នុង​ជីវិត​របស់​យើង ហើយ​យើង​បាន​ស្គាល់​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ ខ្ញុំ​មិន​ដែល​គិត​ថា​នឹង​មាន​ការបង្រៀន​ដ៏​អស្ចារ្យ​បែប​នេះ​នៅ​ក្នុង​ពិភពលោក​របស់​យើង​ឡើយ » ។

វិចិត្រករ​កម្ពុជា កញ្ញា ញ៉ែម សុភាព ឈរ​ក្បែរ​ផ្ទាំង​គំនូរ​របស់​នាង​ដែល​ដាក់​តាំង​បង្ហាញ​ក្នុង​សាល​សិល្បៈ​នៅ​ជាន់​ទី ៣៥ នៃ​សណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ ដែល​ជា​សណ្ឋាគារ​ដ៏​មាន​កិត្យានុភាព ។ ស្នាដៃ​សិល្បៈ​របស់ សុភាព ត្រូវ​បាន​ដាក់តាំង​បង្ហាញ​ចាប់ពី​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ ដែល​ជា​ផ្នែក​មួយ​នៃ​ការតាំងពិពណ៌ « ទស្សនវិស័យ » ដែល​បង្ហាញពី​ទស្សនៈ​ខ្មែរ ។
វិចិត្រករ​កម្ពុជា កញ្ញា ញ៉ែម សុភាព ឈរ​ក្បែរ​ផ្ទាំង​គំនូរ​របស់​នាង​ដែល​ដាក់​តាំង​បង្ហាញ​ក្នុង​សាល​សិល្បៈ​នៅ​ជាន់​ទី ៣៥ នៃ​សណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ ដែល​ជា​សណ្ឋាគារ​ដ៏​មាន​កិត្យានុភាព ។ ស្នាដៃ​សិល្បៈ​របស់ សុភាព ត្រូវ​បាន​ដាក់តាំង​បង្ហាញ​ចាប់ពី​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ ដែល​ជា​ផ្នែក​មួយ​នៃ​ការតាំងពិពណ៌ « ទស្សនវិស័យ » ដែល​បង្ហាញពី​ទស្សនៈ​ខ្មែរ ។

ទោះបីជា សុភាព និង​គ្រួសារ​របស់នាង​បាន​ស្គាល់​ដំណឹងល្អ​ក៏​ដោយ ក៏​នាង​នៅតែ​បន្ត​មាន​បញ្ហា​ប្រឈម​ដែរ ។ នៅអាយុ ១៤ ឆ្នាំ សុភាព បាន​ឈប់​រៀន ដើម្បី​ជួយ​មើល​ថែម្តាយ​របស់នាង ដែល​កើត​ជំងឺ​ថប់បារម្ភ ។ យ៉ាង​ណា​ក៏​ដោយ នាង​ត្រូវ​បាន​លើកទឹក​ចិត្ត​ឲ្យ​បន្ត​គូរគំនូរ និង​ផាត់ពណ៌ ។ « ម្តាយ​របស់​ខ្ញុំ​លក់​គោ ដើម្បី​ឲ្យ​ខ្ញុំ​អាច​រៀន​គូរ​គំនូរ​ប្រេង​សម្រាប់​រយៈ ២ ខែ ហើយ​បន្ទាប់មក​ខ្ញុំ​ក៏​បន្ត​រៀន​ដោយ​ខ្លួនឯង » ។ ពីរ​បី​ឆ្នាំ​ក្រោយ​មក សុភាព បាន​ត្រឡប់​ទៅ​សាលា​រៀនវិញ​រហូត​នាង​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ ។ នាង​បាន​និយាយ​ថា « ខ្ញុំ​ដឹង​ថា ព្រះ​ចង់​ឲ្យ​ខ្ញុំ​អភិវឌ្ឍ​ខ្លួន​ឯង​តាម​រយៈ​ការ​អប់រំ » ។

សុភាព​បាន​បន្ត​ការគូរ និងគូរគំនូរពណ៌ប្រេង​របស់នាង នៅ​ឆ្នាំ ២០១៣ បាន​ចូល​សាលាសិល្បៈ យ៉ាម៉ាដា ជា​កន្លែង​ដែល​នាង​បាន​សិក្សា​ការគូររូប​​ជា​មូលដ្ឋាន ហើយ​បាន​ចាប់ផ្តើម​ចូល​ប្រកួត​ផ្នែក​សិល្បៈ និង​ការតាំង​ពិពណ៌​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត ។ នាង​បាន​ឈ្នះ​ពានរង្វាន់​ក្នុង​កម្មវិធី​ការរចនា​ក្តី​សុបិន្ត​ក្មេង​ស្រី ( Dream Girl design ) ហើយ​ទទួល​បាន​ជ័យ​លាភីលេខ ១ ផ្នែក​រចនា​ក្នុងកម្ម​វិធី​ប្រកួត​ផ្នែក​​វិចិត្រសិល្បៈ​កម្ពុជា​លើកទី ២ ក្នុងឆ្នាំ ២០១៣ ។ នៅ​ឆ្នាំ ២០១៦ សុភាព ក៏​បាន​ចូលរួម​នៅក្នុង​ការប្រកួត​សិល្បៈ​ថ្នាក់​អន្តរជាតិ​លើក​ទី ១០ ដែល​ប្រារព្ធឡើង​ដោយ​សាសនាចក្រ ដែល​មាន​តាំង​បង្ហាញ​ពី​ពួកសិល្បករ​របស់​ថ្ងៃចុងក្រោយ​មកពី​ជាង ៤០ ប្រទេស​នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ ស្នាដៃ​របស់​នាង​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​បេក្ខជន និង​បេក្ខនារី​ចំនួន ៩៤៤ នាក់ ។

សិល្បករ​កម្ពុជា កញ្ញា ញ៉ែម សុភាព ខែ មីនា ឆ្នាំ ២០២៣ ។
សិល្បករ​កម្ពុជា កញ្ញា ញ៉ែម សុភាព ខែ មីនា ឆ្នាំ ២០២៣ ។
ស្នាដៃ​សិល្បៈ​មួយ​របស់ សុភាព ។
ស្នាដៃ​សិល្បៈ​មួយ​របស់ សុភាព ។
គូរ​គំនូរ​ដោយ​វិចិត្រករ​កម្ពុជា កញ្ញា ញ៉ែម សុភាព ខែ មីនា ឆ្នាំ ២០២៣ ។
គូរ​គំនូរ​ដោយ​វិចិត្រករ​កម្ពុជា កញ្ញា ញ៉ែម សុភាព ខែ មីនា ឆ្នាំ ២០២៣ ។

ចាប់ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២០ សុភាព​បាន​ផ្អាកពី​អាជីព​ដ៏​ជោគជ័យ​របស់នាង​ចេញ​ទៅ​បម្រើ​បេសកកម្ម​រយៈពេល ១៨ ខែ សម្រាប់​សាសនាចក្រ ។ ពេល​ត្រឡប់មក​ផ្ទះ​វិញ នាង​គិត​ថា នាង​គ្រាន់តែ​បន្ត​ពី​ចំណុច​ដែល​នាង​បាន​ឈប់​នោះ ហើយ​ចាប់ផ្តើម​ម្តងទៀត​ក្នុងការ​ផលិត​ស្នាដៃ​ដ៏​ស្រស់ស្អាត​ដែល​នាង​ធ្លាប់​បាន​បង្កើត​មុន​បេសកកម្ម​របស់នាង ប៉ុន្តែ​វា​មិន​បែប​នោះ​ទេ ។ ក្រោយពី​ត្រឡប់​មក​ផ្ទះ​វិញ សុភាព មាន​ការថប់បារម្ភ ហើយ​មិន​អាច​បន្ត​ការគូរ​គំនូរ​​ប្រេង និង​គំនូរ​ធម្មតា​របស់​នាងបាន​ឡើយ ។

ក្នុង​ការពុះពារ និង​ការខិតខំ​របស់នាង​ដើម្បី​យកឈ្នះ​លើ​ការថប់​បារម្ភ​របស់នាង សុភាព បាន​រំឭក​ថា « ខ្ញុំ​បាន​អធិស្ឋាន​ជា​ច្រើន​ដើម្បី​ឲ្យ​មាននូវ​ព្រះ​​វិញ្ញាណ​នៃ​ព្រះ​ជួយ​ឲ្យ​គូរគំនូរ​ម្តងទៀត ។ ខ្ញុំ​បាន​អាន​ពរជ័យ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ ដែល​បាន​ជួយ​ខ្ញុំ​ទទួល​បាន​កម្លាំង​ដើម្បី​ចាប់ផ្តើម​ម្តងទៀត ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ការលើក​ទឹកចិត្ត​ខ្លាំង​នៅពេល​ខ្ញុំ​អាន​ពរជ័យ​របស់​ខ្ញុំ ។ វា​បាន​និយាយ​ជាច្រើន​អំពី​គំនូរ​របស់​ខ្ញុំ និង​ពរជ័យ​ដែល​ខ្ញុំ​នឹង​ទទួល​បាន​ពី​គំនូរ​របស់​ខ្ញុំ » ។

ដំណើរ​ត្រឡប់​ទៅ​ការគូរ​គំនូរ​របស់​សុភាព​វិញ​ក៏​បាន​ចាប់ផ្តើម​នៅពេល​ដែល​នាង​បន្ត​អធិស្ឋាន និង​ពិនិត្យមើល​គំនូរ​របស់​នាងផ្ទាល់ និង​អ្នក​ដទៃ មើល​វីដេអូ ឬ​អាន​សៀវភៅ​ប្រវត្តិសាស្រ្ត​សិល្បៈ ដូចជា ខ្លាតដ៏ ម៉ូណេ និង ចូអាឃ្វីន ស៉ូរ៉ូឡា ។ នាង​បាន​និយាយ​ថា « គំនូរ​របស់​ពួកគាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សេរីភាព ដោយសារ​តែ​ពន្លឺ និង​ពណ៌​ភ្លឺ ហើយ​ខ្ញុំ​មិន​សូវ​ខ្វល់ខ្វាយ​ពី​សេចក្តី​លម្អិត​ទេ ។ ខ្ញុំ​ចូលចិត្ត​គំនូរ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍ និង​រចនាប័ទ្ម​របស់​ពួកគេ ។ ខ្ញុំ​ក៏​ចូលចិត្ត​មើល​រូប​គំនូរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​គំនូរ​ខ្លះ​ទៀត​ពី​លីអាហូណា​ដែល​ពិតជា​បាន​បំផុសគំនិត​ខ្ញុំ ។ ខ្ញុំ​ចាំ​ថា រូបគំនូរ​នៃ​ព្រះភ័ក្ត្រ​របស់ព្រះ​យេស៊ូវគ្រីស្ទ បាន​ប៉ះពាល់​ដល់​ដួងចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ទ្រង់​កំពុង​សម្លឹង​មើល​មក​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទទួល​នូវ​សេចក្តី​សុខសាន្ត និង​ការលួងលោម​ជា​ខ្លាំង ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​ដែល​ខ្ញុំ​អាច​គូរគំនូរ​​ប្រេង​ម្តងទៀត » ។

ក្នុង​ដំណើរ​យកឈ្នះ​លើ​ឧបសគ្គ​ក្នុង​ជីវិត​របស់នាង សុភាព បាន​បង្វែរ​ការផ្តោត​អារម្មណ៍​របស់នាង​ទៅកាន់​ព្រះ ហើយ​បាន​ទទួល​សេចក្តី​សុខសាន្ត និង​ការលួងលោម​ដ៏​ទេវភាព ។ ការធ្វើ​ដូច្នេះ​បាន​ជួយ​នាង​ឲ្យ​ភ្ជាប់​ទៅនឹង​អំណោយ​ទាន​ដ៏​អស្ចារ្យ​របស់នាង​ឡើងវិញ និង​បន្ត​ចែកចាយ​វា​ជាមួយ​អ្នក​ដែល​មាន​អភ័យឯកសិទ្ធិ​មើល​ការងារ​ដ៏​ស្រស់ស្អាត​របស់នាង ។