《តើអ្នក#ស្តាប់ទ្រង់ដោយរបៀបណា?》 ការអញ្ជើញដ៏ពិសេសមួយ

ទាញយក

នៅ​ក្នុង​បទ​គម្ពីរ​មាន ឧទាហរណ៍​ពិសិដ្ឋ​តិចតួច​ណាស់ ដែល​នៅ​ក្នុង​នោះ​ព្រះបន្ទូល​របស់​ព្រះ​ជា​ព្រះបិតា ត្រូវ​បាន​ឮ ដូច្នេះ​នៅ​ពេល​ទ្រង់​មាន​បន្ទូល​ពី​អ្វី​មួយ ​ត្រូវតែ​ស្តាប់ ។ ម្តង​ហើយ​ម្តង​ទៀត​ទ្រង់​បាន​ណែនាំ​ដោយផ្ទាល់​ដល់ ព្រះ​រាជបុត្រា​ស្ងួនភ្ងា​របស់​ព្រះអង្គ​គឺ​ព្រះយេស៊ូគ្រីស្ទ ជាមួយ​នឹង​ការ​ប្រកាស​ដោយ​ជាក់លាក់​ឲ្យ « ស្តាប់​ទ្រង់  ! »

តើ អ្នក ធ្លាប់ បាន ឈប់ សួរ ថា « ហេតុអ្វី ? » ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​យើង​ទទូច​ និង​ស្របតាម​ការសុំ​របស់​ទ្រង់​ដែល​យើង​គួរតែ ស្តាប់ឮ​ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់​ព្រះអង្គ​គឺ​ព្រះយេស៊ូវគ្រីស្ទ ?

ព្រះយេស៊ូវ​បាន​តប​និង​សំណួរ​នេះ​ដោយ​អង្គ​ទ្រង់​ផ្ទាល់ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា​« ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត៖ បើ​មិន​មក​តាម​ខ្ញុំ​នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។

ព្រះវរបិតា​យើង​ស្រឡាញ់​យើង​ហើយ​មាន​បំណង​ចង់​ឲ្យ​យើង​ម្នាក់ៗ​ជ្រើសរើស ដើម្បី​ត្រឡប់​ទៅ​កាន់​វត្តមាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់​វិញ ។ ទ្រង់​សុំ​យើង​ឲ្យ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ព្រះវរបិតា​បាន​ចាក់ប្រេងតាំង​និង​តែងតាំង ជា​អង្គ​សម្រុះសម្រួល ជាព្រះអង្គសង្គ្រោះ​និង​ជា​ព្រះប្រោសលោះ​របស់​យើង ។

ក្នុងឆ្នាំពិសេសនេះនៅពេលយើងរឭកខួបលើកទី ២០០ឆ្នាំ នៃការទស្សនៈនិមិត្តដំបូង ខ្ញុំសូមអញ្ជើញអ្នកឲ្យគិតឲ្យបានជ្រៅនិងញឹកញាប់ អំពីសំណួរសំខាន់នេះ៖ តើអ្នក ស្តាប់ ទ្រង់យ៉ាងដូចម្តេច ? ខ្ញុំក៏សូមអញ្ជើញអ្នកឲ្យចាត់វិធានការដើម្បីស្តាប់ទ្រង់ឲ្យបានកាន់តែប្រសើរឡើងនិងញឹកញាប់ជាងមុន ។  ពេញមួយឆ្នាំនេះយើងនឹងផ្តោតលើវិធីពិសេសមួយលើព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅក្នុងព្រៃពិសិដ្ឋ ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​មាន​ភាពសកម្ម​ជាមុន​និង​មើល​ទៅ​ហើយ​ស្វែងរក ​ឱកាស​ដើម្បី​ចែក​រំលែក​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ជា​មួយ​គ្រួសារ​និង​មិត្តភក្តិ​របស់​អ្នក ។ រួម​ទាំង​ការអញ្ជើញ​មិត្តភក្តិ​របស់​អ្នក​ឲ្យ​ចូលរួម​ជា​មួយ​អ្នក ក្នុង​ការថ្វាយបង្គំ​ទ្រង់​នៅ​ថ្ងៃ​អាទិត្យ បុណ្យអ៊ីស្ទើរ ។

ឥឡូវនេះ​ក្នុង​នាម​ជា​សាក្សី​ពិសេស​ម្នាក់​របស់​ព្រះអម្ចាស់ ខ្ញុំ​សូម​ជូនពរ​អ្នក​នៅ​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​ទទួល​បាន ហើយ​ស្ថិត​នៅ​លើ​មាគ៌ា​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ព្យាយាម​អោយ​អស់​ពីចិត្ត កម្លាំង  គំនិត និង​ព្រលឹង​ដើម្បី​ស្តាប់​ទ្រង់ !

 

 

ទាញយក