លិខិត​គណៈប្រធាន​អំពី​គោលការណ៍គ្រប់គ្រង​នៅក្នុង​គ្រា​មានឧបសគ្គ

總會會長團就如何在充滿挑戰的時期管理教會提供指引

គណៈ​ប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ចេញលិខិត​ដូច​ខាងក្រោម​នៅថ្ងៃទី ១៦ ខែ​មេសា ឆ្នាំ ២០២០ ទៅកាន់​សាសនាចក្រ​នៅ​ទូទាំង​សាកលលោក ។ 

 

យើង​មាន​អំណរគុណ​ចំពោះ​កិច្ចខិតខំ​​របស់​បងប្អូនជាច្រើន​ដែល​ធ្វើតាម​ការ​ដឹកនាំ​​យ៉ាង​យកចិត្តទុកដាក់​មកពី​ថ្នាក់ដឹកនាំ​ជាតិ រដ្ឋ និង​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការរាតត្បាត​នៃ កូវីត ១៩ ។ សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ត្រូវ​ធ្វើការ​ប្រុងប្រយ័ត្នយ៉ាង​ត្រឹមត្រូវ​ ហើយ​ផ្ដល់​ជំនួយ​ដល់អ្នកដែល​ខ្វះខាត​ផងដែរ ។

 

នៅក្រោម​ស្ថានភាព​បច្ចុប្បន្ន និង​នៅ​ក្រោម​ស្ថានភាព​ដែល​អាច​មាន​នៅពេល​អនាគត នោះ​សាសនាចក្រ និង​សមាជិក​ នឹង​បង្ហាញ​ដោយ​ស្មោះត្រង់​​នូវ​ការ​តាំងចិត្ត​របស់យើង​ដើម្បី​ធ្វើជា​ពលរដ្ឋ​ល្អ និង​អ្នកជិតខាង​ល្អ ។

 

លិខិត​ដែលភ្ជាប់​ជាមួយនេះ គឺជា​ឯកសារ​ដែល​ពន្យល់​អំពីគោលការណ៍​គ្រប់គ្រងសម្រាប់​សាសនាចក្រ​អំឡុង​គ្រាដែលមាន​ឧបសគ្គ ។ ការដឹកនាំ​មាន​ភ្ជាប់មកជាមួយ​​សម្រាប់ពិធីបរិសុទ្ធ​ចាំបាច់ ការប្រសិទ្ធពរ និង​ដំណើរការ​ដទៃទៀត​របស់សាសនាចក្រដើម្បី​ដឹកនាំដល់​ថ្នាក់ដឹកនាំ​ក្នុង​គ្រា​មាន​វិបត្តិ​បច្ចុប្បន្ននេះ និង​គ្រា​ដែល​មានឧបសគ្គ​នៅ​ពេល​ខាង​មុខ ។

 

ឯកសារ​ទាំងនេះ​ត្រូវ​បាន​ចេញ​មក​ឆ្លើយតប​ចំពោះ​ការ​រំខាន​ដល់ដំណើរការ​របស់សាសនាចក្រ និង​សកម្មភាព​នានា​របស់​សមាជិក​ដែល​បាន​បណ្ដាល​មកពី​ការរាតត្បាត​កូវីត ១៩ នៅទូទាំងពិភពលោក ។ ពួកគេ​គួរ​ផ្ដល់​ការ​ណែនាំ​ដរាបណា​ការរាតត្បាត​នេះ​មាន​នៅក្នុង​ប្រទេស ឬ​ភូមិភាគជាក់លាក់ ។ ការដឹកនាំ​ដទៃទៀត​អាច​នឹង​ត្រូវ​ចេញ​មក​នៅពេល​ក្រោយ ។

 

ដោយ​សេចក្ដី​ស្មោះស្ម័គ្រ

គណៈប្រធានទីមួយ