សាសនាចក្រ បាន​បើក​ព្រះវិហារបរិសុទ្ធ​សារជាថ្មី​បន្ថែម​ទៀត​ដោយ​មាន​ឈ្មោះ​ព្រះវិហារ​បរិសុទ្ធ·តៃប៉ិ នៅ​ក្នុង​បញ្ជី

សាសនាចក្រ បានបើកព្រះវិហារបរិសុទ្ធសារជាថ្មីបន្ថែមទៀតដោយមានឈ្មោះព្រះវិហារបរិសុទ្ធ·តៃប៉ិ នៅក្នុងបញ្ជី

ដោយសារ​ការដាក់​កំហិតទៅ​លើ​ការរីករាលដាល​ជម្ងឺឆ្លង​​ ត្រូវបានបន្ធូរបន្ថយ​ នោះសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ប្រកាស​បើក​ព្រះវិហារបរិសុទ្ធ តៃប៉ិ​ តៃវ៉ាន់​សារជាថ្មី ដែលចាប់ផ្តើម​នៅ​ថ្ងៃទី ១៨ ខែ​ឧសភា ។ 

 

ការបើក​ព្រះវិហារ​បរិសុទ្ធ​តៃប៉ិ​សារជាថ្មី​នៅ​ក្នុង​ដំណាក់កាល​ដំបូង នោះការធ្វើពិធីបរិសុទ្ធ​មាន​តែ​សម្រាប់​ការផ្សារភ្ជាប់​ប្តី​និង​ប្រពន្ធ ដែល​មាន​ការណាត់ជួប​តែ​ប៉ុណ្ណោះ ។  ពិធីបរិសុទ្ធ​ជា​ច្រើន​ទៀត​ ​អាច​ធ្វើ​បាន​ពេលស្ថានភាព​អនុញ្ញាត ។ 

 

សម្រាប់​ព័ត៌មាន​លម្អិត​និង​បច្ចុប្បន្នភាព​បន្ថែម​ទៀត​អំពី​ការបើក​ព្រះវិហារបរិសុទ្ធ​សារជាថ្មី​នៅ​ទូទាំង​ពិភពលោក​សូម​ចុចត្រង់នះ ។