ធនធានអ្នកជួយ
គោលបំណងនៃ ធនធានអ្នកជួយ គឺដើម្បីប្រមូលផ្ដុំវិធីប្រាស្រ័យទាក់ទង និងធនធាននានាដែលចាំបាច់ ដើម្បីបំពេញការហៅបម្រើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិទៅក្នុងកន្លែងតែមួយ ។ ចំណុចសំខាន់នៅក្នុងទំព័រនេះរួមមានការរហ័សចូលប្រើ ៖
- ព័ត៌មានការហៅបម្រើ និងការប្រាស្រ័យទាក់ទងដ៏សំខាន់នានា ។
- អ្វីដែលថ្មីនៅក្នុងកម្មវិធីស្វែងរកក្រុមគ្រួសារ ។
- អ្នកតាក់តែងគម្រោង ៖ ឧបករណ៍នេះបង្ហាញតាមធនធានបុគ្គល គូសបង្ហាញផ្នែកដ៏សំខាន់ក្នុងមែកធាងរបស់បុគ្គលម្នាក់ និងផ្ដល់ការដឹកនាំ ឬផ្លូវទៅតាមអ្វីដែលព្រះវិញ្ញាណអាចដឹកនាំអ្នក ។ អ្នកតាក់តែងគម្រោងក៏អាចអនុញ្ញាតឲ្យមានការងាយចូលប្រើប្រាស់ព័ត៌មានរបស់បុព្វការីជននៅក្នុងមែកធាងគ្រួសារ និងផ្ដល់របៀបមួយដើម្បីរក្សា និងរៀបចំកំណត់ចំណាំផងដែរ ។
- ទំព័រសហគមន៍ស្វែងរកក្រុមគ្រួសារ ។
- សកម្មភាពពង្សប្រវត្តិ ។
- ធនធានបន្ថែមទាំងឡាយ ដូចជាព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយ សេចក្ដីថ្លែងស្ដីពីគោលនបោយាយ ទម្រង់បែបបទរៀបចំ នឹងផ្ដល់ជាឧបករណ៍បន្ថែមដើម្បីគាំទ្រអ្នកក្នុងការចាត់តាំងរបស់អ្នក ។