« ការទទួលខុសត្រូវដ៏ធំបំផុតនៅក្នុងពិភពលោកនេះ ដែលព្រះបានដាក់មកលើយើង គឺត្រូវស្វែងរកមរណជនរបស់យើង » ។
Teachings of the Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧៥
ឱកាសរបស់អ្នកគឺដើម្បីបង្កើតជាបទពិសោធន៍ដ៏បំផុសគំនិតមួយ ដែលនាំមកនូវសេចក្ដីអំណរដល់មនុស្សគ្រប់គ្នា កាលពួកគេស្វែងរក ប្រមូល និងភ្ជាប់គ្រួសាររបស់ពួកគេទៅនឹងវាំងននទាំងសងខាង ។
សេចក្ដីណែនាំនេះនឹងជួយអ្នកឲ្យទទួលបានជោគជ័យក្នុងការហៅបម្រើរបស់អ្នក តាមរយៈការផ្ដល់ឲ្យអ្នកដូចខាងក្រោម៖
- ការដឹកនាំ និងការប្រឹក្សាមកពីពួកព្យាការី និង សាវក ។
- ការពន្យល់ពីតួនាទី និងការទទួលខុសត្រូវទាំងឡាយនៃការហៅបម្រើផ្នែកកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។
- យោបល់សម្រាប់ការអនុវត្តដ៏ល្អបំផុត ។
- ការងាយចូលទៅប្រើធនធានបន្ថែមទាំងឡាយ ។
កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិមិនមែនជាកិច្ចការតែមួយឡើយ ។ វាគឺជាដំណើរមួយ ជាដំណើរដែលចាប់ផ្ដើមនៅឯគេហដ្ឋាន ដែលយើងរៀន—ប្រហែលជាលើកដំបូង—អំពីដំណើររឿងរបស់បុព្វការីជនរបស់យើង ហើយបញ្ចប់នៅឯព្រះវិហារបរិសុទ្ធ ជាកន្លែងដែលយើងធ្វើពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះជំនួសពួកគាត់ ។
កិច្ចខិតខំរបស់អ្នកនឹងផ្ដល់ពរជ័យដល់រាប់ជំនាន់បន្ដទៀត ។
«ខណៈដែលព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិមានអំណាចដើម្បីប្រទានពរដល់អស់អ្នកដែលបានចែកឋានទៅ នោះវាមានអំណាចស្មើគ្នាក្នុងការប្រទានពរដល់មនុស្សដែលនៅរស់ដែរ ។ វាមានឥទ្ធិពលដ៏បន្សុទ្ធមួយដល់អស់អ្នកដែលប្រឡូកក្នុងកិច្ចការនេះ ។ វាពិតជាជួយលើកតម្កើងក្រុមគ្រួសាររបស់ពួកគេ » ។
ប្រធាន រ័សុល អិម ណិលសុន មនុស្សរាប់ជំនាន់ភ្ជាប់គ្នាដោយសេចក្ដីស្រឡាញ់ ខែ មេសា ឆ្នាំ ២០១០