ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

« គេហដ្ឋាន ក្រុមគ្រួសារ និង​ព្រះវិហារ​បរិសុទ្ធ​គឺ​ទាក់ទង​គ្នា​ដោយ​មិន​អាច​កាត់​ផ្ដាច់​បាន​ឡើយ ។ កិច្ចការ​មួយ​ដឹកនាំ​ទៅរក​កិច្ចការ​មួយ​ទៀត ។ មិន​មាន​កិច្ចការ​ផ្សេងទៀត​ណា ដែល​យើង​អាច​ផ្ដោត​លើ​គេហដ្ឋាន​បន្ថែម​ទៀត ជាង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ឡើយ ។ វា​ភ្ជាប់​ទៅនឹង​ការពិត​ថា យើង​កំពុង​ព្យាយាម​ផ្ដោត​លើ​គេហដ្ឋាន​បន្ថែម​ទៀត និង​បាន​គាំទ្រ​ដោយ​សាសនាចក្រ ។

« ការយល់​ពី​លក្ខណៈ​ដ៏​អស់កល្ប​របស់​ព្រះវិហារ​បរិសុទ្ធ​នឹង​នាំ​អ្នក​ទៅ​កាន់តែ​ជិត​នឹង​គ្រួសារ​របស់​អ្នក ។ ការយល់​ពី​លក្ខណៈ​ដ៏​អស់កល្ប​របស់​គ្រួសារ​នឹង​នាំ​អ្នក​ទៅ​កាន់តែ​ជិត​នឹង​ព្រះវិហារ​បរិសុទ្ធ » ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន សេចក្ដីណែនាំ​ថ្នាក់ដឹកនាំ​ស្ដីពី​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ខែ កុម្ភៈ ឆ្នាំ ២០១៩

កិច្ចការ​ពង្សប្រវត្តិ​គឺ​ស្ដីពី​ការស្វែងរក​ការបំផុស​គំនិត​ក្នុង​ដំណើររឿង​របស់​គ្រួសារ ទាំងកាល​ពី​អតីតកាល និង​បច្ចុប្បន្នកាល ។ វា​រួមមាន​នូវ​ការស្វែងរក និង​ការចែកចាយ​សេចក្ដី​លម្អិត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នានា​អំពី​គ្រួសារ​របស់​អ្នក ស្រុក​កំណើត និង​ប្រពៃណី​របស់​អ្នក ។

នៅពេល​យើង​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ នោះ​យើង​ដឹង​កាន់តែ​ច្រើន​ថែមទៀត​អំពី​ខ្លួន​យើង និង​បុព្វការីជន​របស់​យើង ។ រួចហើយ​យើង​ភ្ជាប់​ទៅនឹង​ពួកគាត់ តាមរយៈ​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​ចាំបាច់​នានា ។ ការរកឃើញ និង​ការភ្ជាប់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

អេភេសូ ១:១០

ប្រធាន រ័សុល អិម ណិលសុន

« នៅពេល​យើង​និយាយ​អំពី​ការ​ប្រមូលផ្ដុំ យើង​និយាយ​សាមញ្ញ​អំពី​សេចក្ដីពិត​ជា​មូលដ្ឋាន​គ្រឹះនេះ ៖ គ្រប់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​យើង នៅទាំង​សងខាង​នៃ​វាំងនន ស័ក្ដិសម​នឹង​ស្ដាប់​ឮ​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង បើ​ពួកគេ​ចង់​ដឹង​បន្ថែម​ឬ​អត់ » ។

ប្រធាន រ័សុល អិម ណិលសុន « ក្តីសង្ឃឹម​នៃ​អ៊ីស្រាអែល » ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨
ការ​ប្រមូល​ផ្ដុំ​គ្រួសារ​របស់​ព្រះ