គោលការណ៍ក្នុងការជួយមនុស្សដទៃ
ការធ្វើតាមគោលការណ៍ដំណឹងល្អជាមូលដ្ឋាន នឹងជួយអ្នកឲ្យមានជោគជ័យក្នុងការហៅបម្រើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិរបស់អ្នក ៖
អធិស្ឋាន
ការអធិស្ឋាននាំឲ្យមានការបំផុសគំនិត ហើយវាជាធាតុផ្សំដ៏សំខាន់មួយក្នុងគ្រប់ផ្នែកនៃបទពិសោធន៍ទាំងអស់ ។ សូមអធិស្ឋាន កាលអ្នករៀបចំខ្លួនដើម្បីបំពេញតាមតម្រូវការរបស់បុគ្គលម្នាក់ ឬគ្រួសារមួយ ។ សូមអធិស្ឋានឲ្យអ្នកត្រូវបានដឹកនាំទៅរកបុព្វការីជន ដែលកំពុងរង់ចាំឲ្យបញ្ចប់ពិធីបរិសុទ្ធនៅឯព្រះវិហារបរិសុទ្ធ ។ សូមពិចារណាអញ្ជើញអស់អ្នកដែលអ្នកកំពុងជួយ ឲ្យធ្វើការអធិស្ឋាន និងស្វែងរកការបំផុសគំនិតផងដែរ ។
រៀបចំខ្លួន
ការរៀបចំខ្លួនបង្កើតឲ្យមានទំនុកចិត្តលើខ្លួនអ្នក និងការទុកចិត្តរវាងអ្នក និងអស់អ្នកដែលអ្នកបម្រើ ។ វាក៏រួមចំណែកដល់បទពិសោធន៍ដ៏មានប្រសិទ្ធភាពមួយផងដែរ ។ នៅពេលរៀបចំខ្លួន អ្នកត្រូវស្វែងរកឱកាសជាមុន និងរកពីរបៀបចែកចាយវា ។ អ្នកក៏ត្រូវរកមើលចំណុចខ្សោយនានាដើម្បីចៀសវាង និងជោគជ័យដើម្បីអបអរ ។ សូមប្រយ័ត្នចំពោះគ្រួសារដែលមានទំនាក់ទំនងពិបាក ឬបញ្ហាស្មុគស្មាញនៃមែកធាងគ្រួសារ ។ បើអាច សូមបង្កើតឱកាសនានាក្នុងការបម្រើនៅផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ដែលសមាជិកគ្រួសារអាចរីករាយជាមួយគ្នា។
ផ្ដល់ការងារបម្រើម្ដងមួយៗ
ការផ្ដល់ការងារបម្រើគឺត្រូវផ្ដោតលើការបង្កើតឲ្យមានបទពិសោធន៍មួយ ដែលនាំមកនូវសេចក្ដីអំណរដល់មនុស្សដទៃ ។ យើងបង្ហាញសណ្ដានចិត្តដ៏ប្រពៃ នៅពេលយើងស្ដាប់ ហើយយកចិត្តទុកដាក់លើ « បុគ្គលម្នាក់ » ។ បទពិសោធន៍ទាំងឡាយគួរតែត្រូវនឹងចំណេះដឹងរបស់បុគ្គលអំពីពង្សប្រវត្តិ ហើយគួរតែគិតដល់ពេលវេលារបស់គាត់ ឬនាង ។ សូមស្វែងរកឱកាសនានាដើម្បីបង្ហាញសេចក្ដីស្រឡាញ់ ដែលអ្នកមានកាន់ខ្លាំងឡើងៗដល់អស់អ្នកដែលអ្នកកំពុងជួយ ។
អញ្ជើញ
បទពិសោធន៍បុគ្គលម្នាក់ៗគួរតែបញ្ចូលនូវការអញ្ជើញឲ្យរៀនតាមរយៈការធ្វើ ។ ការបម្រើព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិផ្ដល់នូវឱកាសនានាដល់បុគ្គលទាំងឡាយ ឲ្យចូលរួមក្នុងផែនការនៃសេចក្ដីសង្គ្រោះ និងទទួលបានកម្លាំងខាងវិញ្ញាណ ។ ការអញ្ជើញរបស់យើងឲ្យធ្វើសកម្មភាពគួរតែធ្វើឡើងដោយសាមញ្ញ និងអាចសម្រេចបាន ។
ធនធានជាវីដេអូ