ដឹកនាំ​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ

អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ការទទួល​ខុសត្រូវ​របស់​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ដូច​បាន​ចែង​ក្នុង​វគ្គ​ផ្សេងទៀត អ្នក​នឹង​ទទួល​ខុសត្រូវ​លើ​ការសម្រប​សម្រួល​កិច្ច​ខិតខំ​របស់​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ​របស់​អ្នក ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព អ្នក​គួរតែ​មាន​ការយល់ដឹង​ច្បាស់លាស់​អំពី​ការទទួល​ខុសត្រូវ​របស់​អ្នកប្រឹក្សា ដែល​រួមមាន​ដូច​តទៅ​នេះ ៖

ជួយ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ឲ្យ​ស្វែងរក​បុព្វការីជន​របស់​ពួកគេ ហើយ​ប្រមូល​ឈ្មោះ​សម្រាប់​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ហើយ​អាច​ចូលរួម​ក្នុង​ការណែនាំ សកម្មភាព និង​ការធ្វើ​ដំណើរ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ។

ចូលរួម​ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។

ផ្ដល់​បទពិសោនធ៍​ពង្ស​ប្រវត្តិ ដល់​មនុស្ស​ដទៃ ជាពិសេស​ដល់​អស់​អ្នក​ដែល​កំពុង​រៀន​ដំណឹងល្អ សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ ហើយ​នឹង​កុមារ ព្រមទាំង​យុវវ័យ​ដែល​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការប្រើប្រាស់ ។

នៅពេល​ដែល​បាន​ចាត់តាំង សូម​បម្រើ​នៅក្នុង​មជ្ឈមណ្ឌល​ពង្ស​ប្រវត្តិ​ក្នុង​មូលដ្ឋាន ។