ការប្រជុំ​សម្រប​សម្រួល​វួដ

ការប្រជុំ​សម្រប​សម្រួល​វួដ

គោលបំណង​នៃ​ការប្រជុំ​សម្រប​សម្រួល

ដើម្បី​ជួយ​សម្រប​សម្រួល​ដល់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ អ្នក​អាច​ដឹកនាំ​ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​សម្រាប់​វួដ​មួយ ។ ការប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​ជា​ទៀងទាត់ ហើយ​ដាក់​បញ្ចូល​នូវ​ការអនុវត្ត​ផែនការ​សម្រាប់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។

អ្នកចូលរួម​រួមមាន ៖

  • អ្នកប្រឹក្សា​យោបល់​ខាង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។
  • សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ និង​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​នឹង​ចូល​រួម​ឲ្យ​បាន​ញឹក​ញាប់​តាម​កាលៈទេសៈ​អំណោយផល​ឲ្យ ។
  • ពួក​អ្នកផ្សព្វផ្សាយ​សាសនា​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ម្តងម្កាល​ផងដែរ ។

ដោយ​មាន​ផែនការ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ​ដ៏​សាមញ្ញ និង​ច្បាស់លាស់​មួយ ការប្រជុំ​សម្រប​សម្រួល​នេះ​មិន​គួរ​ធ្វើ​យូរ​ឡើយ ហើយ​អស់​អ្នក​ដែល​ចូលរួម​អាច​ផ្ដោត​លើ​ការជួយ​មនុស្ស ។ ពេល​ខ្លះ វា​អាច​នឹង​មិន​ចាំបាច់​ដើម្បី​ធ្វើការ​ប្រជុំ​ដោយ​ផ្ទាល់​ឡើយ ។ ការសម្រប​សម្រួល​ក៏​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការផ្ញើ​សារ អ៊ីម៉ែល ការហៅ​ទូរសព្ទ និង​តាម​វិធី​ផ្សេងទៀត ។

ឌែល ជី រ៉េនឡាន់

« ការមាន​មនុស្ស​ដ៏​លះបង់​មួយ​ក្រុម​មក​ប្រជុំ​គ្នា បង្កើត​ឲ្យ​មាន​សេចក្ដី​សាទរ​ដល់​កិច្ចការ ហើយ​ជួយ​ឲ្យ​ថ្នាក់ដឹកនាំ​វួដ​នឹកចាំ​ក្នុង​ចិត្ត កាល​ពួកគេ​ជួយ​សមាជិក​វួដ​ទាំងឡាយ » ។

ឌែល ជី រ៉េនឡាន់ សេចក្ដីណែនាំ​ថ្នាក់ដឹកនាំ​ស្ដីពី​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ខែ កុម្ភៈ ឆ្នាំ ២០១៩