ការបង្កើតផែនការវួដ និងគោលបំណងរបស់ផែនការ
ផែនការកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដគឺត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាវួដ និងអនុម័តដោយប៊ីស្សព ។ គោលបំណងរបស់វាគឺធ្វើឲ្យខ្លី និងសាមញ្ញ ។ ក្នុងនាមជាអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ អ្នកអាចត្រូវបានប៊ីស្សព ឬសមាជិកម្នាក់នៃគណៈប្រធានកូរ៉ុមអែលឌើរសូមឲ្យសម្របសម្រួលការបង្កើតផែនការនេះ ។ សមាជិកម្នាក់ក្នុងគណៈប្រធានសមាគមសង្រ្គោះអាចជួយអ្នកបាន ។
សូមប្រើផែនការនេះដើម្បីដាក់គោលដៅសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំឆ្នាំ ដោយមិនបង្កើតជាចំនួនកូតា ឬប្រព័ន្ធរាយការណ៍សម្រាប់ការចូលរួមក្នុងព្រះវិហារបរិសុទ្ធឡើយ ។

« ផែនការកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដដ៏សាមញ្ញមួយត្រូវបានបង្កើតឡើង និងពិភាក្សាដោយក្រុមប្រឹក្សាវួដ និងអនុម័តដោយប៊ីស្សព ។ ផែនការនេះរួមបញ្ចូលនូវមធ្យោបាយនានាដើម្បីលើកតម្កើងទស្សនវិស័យទាំងមូលរបស់វួដ និងឥរិយាបថអំពីកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ » ។
ឌែល ជី រ៉េនឡាន់ សេចក្ដីណែនាំថ្នាក់ដឹកនាំស្ដីពីព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ខែ កុម្ភៈ ឆ្នាំ ២០១៩
យោបល់សម្រាប់ផែនការវួដ
ផែនការកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដដ៏សាមញ្ញ និងធ្វើបច្ចុប្បន្នភាពជាទៀងទាត់មួយ អាចផ្ដោតលើចំណុចដូចតទៅនេះ ៖
លើកទឹកចិត្តឲ្យធ្វើពង្សប្រវត្តិ និងសកម្មភាពព្រះវិហារបរិសុទ្ធ និងការធ្វើដំណើរ ។
ជួយសមាជិកឲ្យវាយបញ្ចូលសមាជិកគ្រួសារ ៤ ជំនាន់ទៅក្នុងមែកធាងគ្រួសារក្នុងកម្មវិធីស្វែងរកក្រុមគ្រួសារ ។
ដូចបានអញ្ជើញដោយប៊ីស្សព ជួយសមាជិកឲ្យរៀបចំខ្លួនដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធជាលើកដំបូង ។
ជម្រុញសមាជិកថ្មី និងកុមារឲ្យចូលរួមក្នុងកិច្ចខិតខំធ្វើពង្សប្រវត្តិ ហើយលើកទឹកចិត្តពួកគេឲ្យមានភាពស័ក្ដិសម និងប្រើបណ្ណចូលព្រះវិហារបរិសុទ្ធដែលមានកំណត់ការប្រើប្រាស់សមតាមអាយុត្រឹមត្រូវ ។
សម្របសម្រួលជាមួយអ្នកផ្សព្វផ្សាយសាសនាប្រចាំវួដក្នុងការបង្រៀន ការធ្វើឲ្យសកម្មវិញ និងកិច្ចខិតខំដើម្បីរក្សាសមាជិកឲ្យគង់ ។