រៀបចំ​កិច្ចការ

រៀបចំ​កិច្ចការ

ការទទួលខុសត្រូវ​របស់​អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ក្នុង​នាម​ជា​អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ម្នាក់ អ្នក​ទទួល​ខុសត្រូវ​លើ​ការសម្រប​សម្រួល​កិច្ច​ខិតខំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។ អ្នក​បម្រើ​នៅក្រោម​ការដឹកនាំ​ពី​គណៈប្រធាន​កូរ៉ុម​អែលឌើរ ។ នៅក្នុង​ស្ថានភាព​មួយ​ចំនួន អ្នក​អាច​ត្រូវបាន​ណែនាំ​ឲ្យ​រាយការណ៍​ដោយ​ផ្ទាល់​ទៅ​ប៊ីស្សព ។

ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង​លើ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​ស្ដេក ក៏​អាច​ផ្ដល់​ការណែនាំ​អំពី​ការទទួល​ខុសត្រូវ​របស់​អ្នក​ផងដែរ ដែល​រួមមាន​ដូច​តទៅ​នេះ ៖

សម្របសម្រួល​កិច្ចការងារ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ដែល​រួមមាន​ការបង្កើត និង​ការអនុវត្ត​ផែនការ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។

ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​វួដ នៅពេល​មាន​ការអញ្ជើញ ។

ដឹកនាំ​ការប្រជុំសម្រប​សម្រួល​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ ហើយ​ដឹកនាំ​កិច្ចការ​របស់​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។ នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព និង​ការធ្វើការ​ជាមួយ​នឹង​គណៈប្រធាន​កូរ៉ុម​អែលឌើរ សូម​ចាត់តាំង​អ្នកប្រឹក្សា​ខាង​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ឲ្យ​បម្រើ​នៅ​តាម​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​តាម​ការចាំបាច់ ។

ដឹកនាំ​កិច្ចការ​ក្នុង​ការជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ និង​រៀបចំ​ការណែនាំ សកម្មភាព និង​ការធ្វើ​ដំណើរ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ។

សម្រប​សម្រួល​ជាមួយ​នឹង​សមាជិក​ក្នុង​ក្រុមប្រឹក្សា​វួដ អ្នកដឹកនាំ​បេសកកម្ម​វួដ និង​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ដើម្បី​ផ្ដល់​បទពិសោនធ៍​ពង្ស​ប្រវត្តិ ជាពិសេស​ដល់​អស់​អ្នក​ដែល​កំពុង​រៀន​ដំណឹងល្អ សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ ហើយ​និង​កុមារ ព្រមទាំង​យុវវ័យ​ដែល​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការប្រើប្រាស់ ។