ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល

នៅពេល​យើង​ចូលរួម​ក្នុង​សកម្មភាព​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ នោះ​យើង​ដឹង​កាន់តែ​ច្រើន​ថែមទៀត​អំពី​ខ្លួន​យើង និង​បុព្វការីជន​របស់​យើង ។ រួចហើយ​យើង​ភ្ជាប់​ទៅនឹង​បុព្វការីជន​របស់​យើង តាមរយៈ​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​ចាំបាច់​នានា ។ ការដឹង និង​ការភ្ជាប់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ សូមមើល អេភេសូ ១:១០ ។

ពរជ័យ​ដែល​បាន​សន្យា​នៃ​ពង្ស​ប្រវត្តិ
ហ្គែរី អ៊ី ស្ទីវ៉ែនសុន

« គេហដ្ឋាន ក្រុមគ្រួសារ និង​ព្រះវិហារ​បរិសុទ្ធ​គឺ​ទាក់ទង​គ្នា​ដោយ​មិន​អាច​កាត់​ផ្ដាច់​បាន​ឡើយ ។​… ការយល់​ពី​លក្ខណៈ​ដ៏​អស់កល្ប​របស់​ព្រះវិហារ​បរិសុទ្ធ​នឹង​នាំ​អ្នក​ទៅ​កាន់តែ​ជិត​នឹង​គ្រួសារ​របស់​អ្នក ។ ការយល់​ពី​លក្ខណៈ​ដ៏​អស់កល្ប​របស់​គ្រួសារ​នឹង​នាំ​អ្នក​ទៅ​កាន់តែ​ជិត​នឹង​ព្រះវិហារ​បរិសុទ្ធ » ។

ហ្គែរី អ៊ី ស្ទីវ៉ែនសុន សេចក្ដីណែនាំ​ថ្នាក់ដឹកនាំ​ស្ដីពី​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ខែ កុម្ភៈ ឆ្នាំ ២០១៩