គោលបំណងរបស់អ្នក
ក្នុងនាមជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ អ្នកត្រូវបានហៅឲ្យសម្របសម្រួលកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។ គោលបំណងដ៏ចម្បងរបស់អ្នកគឺដើម្បីជួយសមាជិកឲ្យអញ្ជើញពរជ័យនានានៃព្រះវិហារបរិសុទ្ធ និងនៃកិច្ចការពង្សប្រវត្តិមកក្នុងជីវិតរបស់ពួកគេ ហើយលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងព្រះវិហារបរិសុទ្ធ ឲ្យបានញឹកញាប់តាមដែលកាលៈទេសៈអនុញ្ញាតឲ្យ—សម្រាប់ខ្លួនគេ ក៏ដូចជាសម្រាប់បុព្វការីជនរបស់ពួកគេផងដែរ ។
ការបម្រើដ៏លះបង់របស់អ្នកនឹងផ្ដល់ពរជ័យដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ដែលនៅទាំងសង្ខាងនៃវាំងនន ។ ដូចប្រធានណិលសុនបានថ្លែងថា បងប្អូនអាចមានចំណែកដ៏ធំនៅក្នុងកិច្ចការដ៏ធំ ដ៏មហិមា ដ៏មហស្ចារ្យ ! ( « ក្តីសង្ឃឹមនៃអ៊ីស្រាអែល » ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) ។

« ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ដើម្បីប្រមូលផ្ដុំវង្សអ៊ីស្រាអែល ។ ការប្រមូលផ្ដុំនោះគឺជាកិច្ចការដ៏សំខាន់បំផុតនៅលើផែនដីសព្វថ្ងៃនេះ ។ គ្មានអ្វីអាចប្រៀបធៀបនឹងទំហំធំសម្បើម គ្មានអ្វីអាចប្រៀបធៀបនឹងសារៈសំខាន់ និងគ្មានអ្វីអាចប្រៀបធៀបនឹងឫទ្ធិនៃកិច្ចការនេះនោះទេ ។ ហើយបើបងប្អូនជ្រើសរើសដូច្នេះ បើបងប្អូនចង់ធ្វើដូច្នេះ នោះបងប្អូនអាចធ្វើជាចំណែកដ៏សំខាន់ក្នុងកិច្ចការនេះ » ។
រ័សុល អិម ណិលសុន ក្តីសង្ឃឹមនៃពួកអ៊ីស្រាអែល ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨
របៀបដែលសេចក្ដីណែនាំនេះនឹងជួយអ្នក
ប៉ុន្មានទំព័រនៅខាងក្រោមនេះនឹងផ្ដល់ព័ត៌មានដ៏មានតម្លៃដូចតទៅនេះដល់អ្នក ៖
សេចក្ដីផ្ដើមនៃ ពរជ័យ និងគោលលទ្ធិទាំងឡាយនៃកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។
គំនិតសម្រាប់ការអភិវឌ្ឍ ផែនការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។
គោលការណ៍សម្រាប់ការដឹកនាំ កិច្ចការរបស់អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
ការពន្យល់មួយអំពី ការរៀបចំកិច្ចការ ដោយពិពណ៌នាពីតួនាទី និងការទទួលខុសត្រូវរបស់អ្នក ។
សេចក្ដីណែនាំសម្រាប់ការដឹកនាំការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។