ទស្សនាវដ្ដី ‹ ប្រិយមិត្ត › ចេញផ្សាយ​ជា​សាកល​នៅខួប​ ៥០ ​ឆ្នាំរបស់ខ្លួន ​ជាមួយ​លក្ខណៈពិសេស​​សម្រាប់​កុមារ​នៅទូទាំង​ពិភពលោក

ទស្សនាវដ្ដី ‹ ប្រិយមិត្ត › ចេញផ្សាយជាសាកលនៅខួប ៥០ ឆ្នាំរបស់ខ្លួន ជាមួយលក្ខណៈពិសេសសម្រាប់កុមារនៅទូទាំងពិភពលោក
ម្តាយម្នាក់ និងកូនស្រីរបស់គាត់អានអត្ថបទនៅក្នុងទស្សនាវដ្ដី « ប្រិយមិត្ត » នៅផ្ទះជាមួយគ្នា ។ ទស្សនាវដ្ដី « ប្រិយមិត្ត » កំពុងចេញផ្សាយជាសាកល ហើយឥឡូវនេះកុមារនៅជុំវិញពិភពលោកនឹងអាចអានសារលិខិតដែលមានអត្ថន័យចំពោះពួកគេជាពិសេស ។

ទស្សនាវដ្ដី « ប្រិយមិត្ត » នឹង​រៀបចំ​ប្រារព្ធ​ខួប​ ៥០​ឆ្នាំរបស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ ។ ហើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ទស្សនាវដ្តី​នេះ​នឹង​ចេញផ្សាយ​ជា​សាកល ។ 

 

ចាប់តាំង​ពី​ទស្សនាវដ្តី « ប្រិយមិត្ត » បាន​ចាប់ផ្តើម​បោះពុម្ព​ផ្សាយ​នៅឆ្នាំ ១៩៧១​ មក ទស្សនាវដ្តី​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​អ្នក​អាន​ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស ។ ប៉ុន្តែ​ចាប់ពី​ខែ​មករា ​ឆ្នាំ ២០២១ នេះ​ទៅ ទស្សនាវដ្តី « ប្រិយមិត្ត » នឹង​បកប្រែ​ជា ៤៨ ភាសា​ផ្សេងៗគ្នា ហើយ​ផ្ញើ​​ទៅកាន់​ ១៥០ ប្រទេស ។ ការផ្លាស់ប្តូរ​នេះ​នឹង​ប្រាកដ​ថា កុមារ​នៅជុំវិញ​ពិភពលោក អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទស្សនាវដ្តី​របស់​សាសនាចក្រ​សម្រាប់​កុមារ ​អាយុពី ៣ ឆ្នាំដល់ ១១ ឆ្នាំ និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

ទស្សនាវដ្ដី ‹ ប្រិយមិត្ត › ចេញផ្សាយជាសាកលនៅខួប ៥០ ឆ្នាំរបស់ខ្លួន ជាមួយលក្ខណៈពិសេសសម្រាប់កុមារនៅទូទាំងពិភពលោក
ទស្សនាវដ្តី « ប្រិយមិត្ត » នឹងមានការដកស្រង់បទគម្ពីរសាមញ្ញៗ ព្រមជាមួយនឹងរូបភាពដ៏ស្រស់ស្អាតជាច្រើន ដើម្បីជួយកុមារយល់ពីគំនិត និងដំណើររឿង ខាងគោលលទ្ធិ ។

ខណៈដែល​ទិដ្ឋភាព​ជា​ទីពេញ​ចិត្ត​ជាច្រើន​នៃ​ទស្សនាវដ្តី « ប្រិយមិត្ត » រក្សា​នៅ​ដដែល នោះ​ទស្សនាវដ្តី​នេះ​នឹង​បង្កើន​ការចេញផ្សាយ​របស់​ខ្លួន​ដោយដាក់​​បញ្ចូល​ដំណើររឿង​ពិតនានារបស់​កុមារ​ម្នាក់ៗ​ដែល​រស់នៅ​ក្នុងតំបន់​នីមួយៗ​ក្នុង​ពិភពលោក​នេះ ។

 

ប្រធាន​កុមារ​ទូទៅ ស៊ីស្ទើរ ចយ ឌី ចូនស៍ បាន​មាន​ប្រសាសន៍​ថា ​ការ​ផ្តោត​លើ​ការ​ចេញ​ផ្សាយ​ទូទាំង​ពិភពលោក​នេះ​នឹង​ធានា​ឲ្យ​បាន​ថា កុមារ​នៅ​គ្រប់ទីកន្លែង​នឹង​មានអារម្មណ៍ថា ពួកគេ​អាច​ប្រដូច​ខ្លួន​​ពួកគេ​ទៅនឹង​នរណា​ម្នាក់​នៅក្នុង​ទស្សនាវដ្តី​នេះ មិនថា​ពួកគេ​បាន​មក​ពីកន្លែង​ណា​នោះ​ទេ ។

 

គាត់​បាន​មាន​ប្រសាសន៍ថា « យើង​គឺជា​សាសនាចក្រ​សាកល ប៉ុន្តែយើង​ម្នាក់ៗ​មាន​ជីវៈប្រវត្តិ និង​បទពិសោធន៍​ខុសៗគ្នា » ។ « វា​ចាំបាច់​ឲ្យ​កុមារ​មាន​អារម្មណ៍​ថា​ពួកគេ​មាន​ចំណែក ហើយ​​មានអ្នក​ ត្រូវការពួកគេ​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ដ៏​រុងរឿង​នេះ ។ កុមារ​ម្នាក់ៗ​ចាំបាច់​ត្រូវ​ដឹងថា ពួកគេ​ត្រូវបាន​ចងចាំ ឲ្យ​តម្លៃ និង​មាន​អំណរគុណ​នៅក្នុង​ភាពពិសេស​របស់​ពួកគេ ។ ហើយ​វា​គឺជា​រឿង​ដ៏​សំខាន់​ដែល​ពួកគេ​ម្នាក់ៗ​មាន​ពរ​ជាមួយ​នឹង ​‹ ឥទ្ធិពល​ដែលទ្រទ្រង់​សេចក្តីជំនឿ › ដូចគ្នា នៅក្នុង​ដួងចិត្ត និង​គេហដ្ឋាន​របស់​ពួកគេ » ។

 

ពីមុន​ការផ្លាស់ប្តូរ​នេះ កុមារ​ដែល​រស់នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​បាន​ទទួល​ផ្នែក​មួយ ​ដែល​មានចំនួន ២៤ ទំព័រ ដែល​​ដាក់​បញ្ចូល​នៅ​ក្នុង​ច្បាប់​ទស្សនាវដ្ដី « លីអាហូណា » សម្រាប់​មាតាបិតា វាជា​ទស្សនាវដ្តី​អន្តរជាតិ​របស់​សាសនាចក្រ ។ ឥឡូវនេះ កុមារ​នៅ​តាមបណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​អាច​ទន្ទឹង​រង់ចាំ​ទទួល​ទស្សនាវដ្តី​មួយច្បាប់​ពេញ ​ដែល​សម្បូរ​ទៅដោយ​ដំណើររឿង ទំព័រ​សម្រាប់​ផាត់ពណ៌ និង​សកម្មភាព​នានា​ដើម្បី​ជួយ​ពួកគេ​រៀន​ពី​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន ។

 

អ្នកអាន​វ័យក្មេង​នៅ​ទូទាំង​ពិភពលោក

កាលពីមុន កុមារ​ដែល​និយាយ​ភាសា​មួយចំនួន​បាន​ទទួល​ទស្សនាវដ្តី​សាសនាចក្រ​តែ​ម្តង ឬ​ពីរដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ។ ឥឡូវនេះ កុមារ​ភាគច្រើន​នៅទូទាំង​ពិភពលោក​អាច​ទទួល​ទស្សនាវដ្តី « ប្រិយមិត្ត » ជារៀង​រាល់ខែ ទោះជា​នៅមាន​អ្នក​អាន​តែមួយចំនួន​តូច​នៅ​ទទួលបាន​វា​រៀង​រាល់​ពីរខែ​ម្តង​ក្តី ។

 

ប្រធាន ចូនស៍ បាន​មាន​ប្រសាសន៍ថា « កុមារ​ជាច្រើន​នៅទូទាំង​ពិភពលោក​ ដែល​ពុំ​ធ្លាប់​ទទួលបាន​ទស្សនាវដ្តី ‹ ប្រិយមិត្ត › ជាប្រចាំ​កាល​ពីមុន ឥឡូវនេះ​នឹង​អាច​រីករាយ​អាន​ទស្សនាវដ្ដី​នេះ​ជា​ភាសា​របស់​ពួកគេ​ » ។ « ឱ​ វា​នឹង​ក្លាយ​ជា​ពរជ័យ​សម្រាប់​ពួកគេ​យ៉ាង​ណា​ទៅ ដែល​មើលឃើញ ហើយ​អាន​ពី​កុមារ​ផ្សេងទៀត​នៅជុំវិញ​ពិភពលោក ដែល​ជា​អ្នក​មាន​សេចក្តីជំនឿ និង​តម្លៃ​ដូចគ្នា​នឹងពួកគេ កាល​ដែល​ពួកគេ​រៀន​ជាមួយ​គ្នា​ដើម្បី​ធ្វើតាម​ព្រះ​អង្គ​សង្រ្គោះនោះ » ។

ទស្សនាវដ្ដី ‹ ប្រិយមិត្ត › ចេញផ្សាយជាសាកលនៅខួប ៥០ ឆ្នាំរបស់ខ្លួន ជាមួយលក្ខណៈពិសេសសម្រាប់កុមារនៅទូទាំងពិភពលោក
ក្មេងស្រីម្នាក់អានទស្សនាវដ្តី « ប្រិយមិត្ត » ជាមួយឪពុកម្តាយរបស់នាង ។

ទស្សនាវដ្តី « ប្រិយមិត្ត » ក៏​នឹង​ជួយ​កុមារ​ដែល​មាន​ការប្រឈមបញ្ហា​ផងដែរ ដូចជា ការស្វែង​រក​សេចក្តី​សុខសាន្ត​នៅក្នុង​ពិភពលោក​ដែល​ច្របូកច្របល់ ការប្រឈមមុខ​នឹងបញ្ហា​ប្រព័ន្ធ​ផ្សាយផ្សាយ និង​ឥទ្ធិពល​ផ្សេងៗទៀត ព្រមទាំងបញ្ហា​ការគោរព និង​ការរាប់អាន​មនុស្សដទៃ​ទៀត​ដែល​ខុស​ពី​​ពួកគេ ។ នៅក្នុង​ច្បាប់​នីមួយៗ ចំណង​ជើង​ថ្មី​របស់​ទស្សនាវដ្តី​នេះ​ ​មាន​ចំណងជើងថា « ការធ្វើតាម​ព្រះយេស៊ូវ​ជាមួយគ្នា » នឹង​បង្ហាញ​តាមរយៈ​សារ​ដែល​នឹង​ជួយ​កុមារឲ្យធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ដែលជា​មិត្ត​ល្អ​លើស​អស់ទាំងមិត្ត ។

 

ការបន្ថែម​ថ្មី

ការ​ផ្លាស់ប្តូរ​ថ្មី​នេះ​មិន​គ្រាន់តែ​ធ្វើឡើង​នៅក្នុង​ទស្សនាវដ្តី « ប្រិយមិត្ត » ប៉ុណ្ណោះ​ទេ ។ អ្នក​អាន​ក៏​អាច​ចូលរួម​នឹង​ការបន្ថែម​ថ្មី​សប្បាយៗ ​ដែល​នឹង​មាន​នៅក្នុង​នៅក្នុង​ទស្សនាវដ្តីច្បាប់​ថ្មីៗ​របស់​ពួកគេ​ផងដែរ ។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយចំនួន ។

ទស្សនាវដ្ដី ‹ ប្រិយមិត្ត › ចេញផ្សាយជាសាកលនៅខួប ៥០ ឆ្នាំរបស់ខ្លួន ជាមួយលក្ខណៈពិសេសសម្រាប់កុមារនៅទូទាំងពិភពលោក
ក្របមុខ « ដៃជំនួយនៅជុំវិញពិភពលោក » ។ ច្បាប់ « ប្រិយមិត្ត » នីមួយៗនឹងបង្ហាញពីកុមារដែលធ្វើឲ្យមានភាពខុសប្លែកនៅជុំវិញពិភពលោក តាមរយៈការបម្រើមនុស្សជុំវិញខ្លួនពួកគេ ។

ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក

ដំណើររឿង « ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក » ថ្មី​នឹង​បង្ហាញ​ពីសក្តានុពល​ដែល​កុមារ​មាន​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក ។ ដំណើរ​រឿង​នីមួយៗ​នឹង​បង្ហាញ​ពី​ជីវិត​ពិត​របស់​កុមារ​ដែល​កំពុងផ្លាស់ប្តូរ​ពិភពលោក​យ៉ាងវិជ្ជមាន តាមរយៈ​សកម្មភាពរបស់​ពួកគេ​ដូចជា​ព្រះគ្រីស្ទ ។ ប្រធាន​ចូនស៍ បាន​មាន​ប្រសាសន៍ថា « យើង​សង្ឃឹមថា កុមារ​នឹង​ចាំមើល​សំណូមពរ ​‹ ដៃ​ជំនួយ › នៅក្នុង​ទស្សនាវដ្តី « ប្រិយមិត្ត » ។ នៅក្នុង​ច្បាប់​នីមួយៗ ពួកគេ​នឹង​ស្គាល់​កុមារ​ម្នាក់ៗ​មកពី​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ដែល​កំពុង​ជួយ​មនុស្ស​ដទៃ​ដូចជា​ព្រះ​យេស៊ូវបាន​ធ្វើ ។ យើង​សូមអញ្ជើញ​កុមារ​ឲ្យ​ប្រើ​បេះដូង និង​ដៃជំនួយ​ដែល​គួរ​ឲ្យ​ស្រឡាញ់​របស់​ពួកគេ ​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​ក្នុងការបម្រើ​មនុស្ស​ដទៃ ។ កុមារ​អាច​ជួយ​ផ្លាស់ប្តូរ​ពិភពលោក ! »

 

ម៉ាហ្គោ និង ប៉ោឡូ

រូប​តុក្កតា​ថ្មី​មួយ​ដែល​បង្ហាញ​ពី ម៉ាហ្គោ និង​ប៉ោឡូ នឹង​ទាក់ទង​ជា​មួយ​ដំណើររឿង​ដៃជំនួយ និង​ជាលក្ខណៈ​ពិសេស​ជា​ប្រចាំ​នៅក្នុង​ច្បាប់​ទស្សនាវដ្តី​នីមួយៗ ។ ដៃគូ​សញ្ជាតិ​ប្រេស៊ីល​ពីររូប​នេះ​នឹង​បង្រៀន​ពី​ហេតុការណ៍​សប្បាយៗ ​អំពី​ប្រទេស​ខុសៗគ្នា និង​សំណូមពរ​ដែល​អ្នក​អាន​វ័យ​ក្មេង​ត្រូវ​ធ្វើ​ដើម្បីផ្លាស់ប្តូរយ៉ាង​វិជ្ជមាន​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ទស្សនាវដ្ដី ‹ ប្រិយមិត្ត › ចេញផ្សាយជាសាកលនៅខួប ៥០ ឆ្នាំរបស់ខ្លួន ជាមួយលក្ខណៈពិសេសសម្រាប់កុមារនៅទូទាំងពិភពលោក
ប័ណ្ណប្រវត្តិសាសនាចក្រចំនួនពីរនឹងមាននៅក្នុងច្បាប់ប្រចាំខែនីមួយៗនៃទស្សនាវដ្តី « ប្រិយមិត្ត » ហើយនឹងអនុញ្ញាតឲ្យកុមារបត់ កាត់ និងរក្សាព្រឹត្តិការណ៍សប្បាយៗអំពីបុគ្គលសំខាន់ៗក្នុងប្រវត្តិសាស្រ្ត ។

ប័ណ្ណ​ប្រវត្តិសាស្រ្ត​សាសនាចក្រ

ច្បាប់​ទស្សនាវដ្តី​នីមួយៗ​នឹង​មាន​បញ្ចូល​នូវ​ប័ណ្ណ​ប្រវត្តិសាស្រ្ត​សាសនាចក្រ​ ​ដែល​កុមារ​អាច​កាត់ និង​បត់​បាន ។ នៅពេល​កាត់ ឬ​បត់​ហើយ នៅ​ម្ខាងទៀត​នឹង​មាន​ឈ្មោះ និង​រូបភាព​នៃ​បុគ្គល​សំខាន់ៗ​ក្នុង​ប្រវត្តិ​សាស្ត្រ ខណៈ​ដែល​ម្ខាងទៀត​នឹង​មាន​ព្រឹត្តិការណ៍​ខ្លីៗ ព្រម​ជាមួយនឹង​សម្រង់ ។ លុះ​ដល់ដំណាច់​ឆ្នាំ អ្នក​អាន​នឹង​បាន​ស្គាល់​បុគ្គល​សំខាន់ៗ​ជាច្រើន​នៅក្នុង​ការស្ដារ​ឡើងវិញ ។

 

​សាវក​នៅ​ជុំ​វិញ​ពិភពលោក

កុមារ​នឹង​អាច​ឃើញ​សមាជិក​មួយរូបៗ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និងបទពិសោធន៍​នៅ​ប្រទេស​ផ្សេងៗកាលដែលពួកលោក​ឧទិ្ទស​ឆ្លង​ព្រះវិហារបរិសុទ្ធ និង​ការធ្វើ​ទស្សនកិច្ច​របស់​ពួកលោកជាមួយ​នឹង​សមាជិក​ទាំង​តាម​អនឡាញ និង​ដោយ​ផ្ទាល់​តាមរយៈ​ការបង្ហាញ​ពី​ការបម្រើ​ដូចជា​ព្រះគ្រីស្ទ ។ ពួកគេ​ក៏នឹង​អាច​មើលឃើញ​ទំនាក់ទំនង​រវាង​សាវក និង​កុមារៗ​ដូចជា​រូប​ពួកគេ​ផងដែរ ។

 

អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ដែនដី

នៅ​ក្នុងផ្នែក​សម្រាប់​កុមារធំៗ​ក្នុង​ទស្សនាវដ្តី​នេះ​នឹង​មាន​ដំណើររឿង​អំពី​បុគ្គល​ម្នាក់ៗ​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ដំណឹងល្អ និង​ពង្រឹង​សាសនាចក្រ​នៅក្នុង​ប្រទេស​របស់​ពួកគេ ។ តាមរយៈ​ដំណើររឿង​ពិត​ទាំងនេះ កុមារទាំងឡាយ​​នឹង​អាច​មើលឃើញ​ពីរបៀប​ដែល​​កិច្ចការ​តូចតាច និង​ងាយៗ ​នាំ​ឲ្យ​កើតមាន​កិច្ចការ​ធំៗ​បាន ។

ទស្សនាវដ្ដី ‹ ប្រិយមិត្ត › ចេញផ្សាយជាសាកលនៅខួប ៥០ ឆ្នាំរបស់ខ្លួន ជាមួយលក្ខណៈពិសេសសម្រាប់កុមារនៅទូទាំងពិភពលោក
ក្របទស្សនាវដ្តី « ប្រិយមិត្ត » សម្រាប់ខែ កុម្ភៈ ឆ្នាំ ២០២១ ។

ការជាវ​ទស្សនាវដ្តី « ប្រិយមិត្ត »

ប្រធាន ចូនស៍ បាន​មាន​ប្រសាសន៍ថា « យើង​មាន​ក្តី​សោមនស្ស និង​មាន​អំណរគុណ​ចំពោះ​ព្រះវរបិតា​សួគ៌​ ដែល​បាន​ធ្វើ​ឲ្យ​ទស្សនាវដ្ដី​អន្តរជាតិនេះ ​អាច​ប្រទាន​ពរ​ដល់​កុមារ និង​រំឭក​ពួកគេ​ថា ពួកគេ​គឺជា​បុត្រី និង​បុត្រា​ដ៏​មាន​តម្លៃ​របស់​ទ្រង់ — ថា​ទ្រង់​បាន​សព្វ​ព្រះទ័យ និងមើលថែ​ពួកគេ​យ៉ាងខ្លាំង » ។ « កុមារ​ទាំងអស់​មាន​សិទ្ធិ​ដើម្បី​ចូលទៅ​ប្រើ​ឧបករណ៍​ដ៏​អស្ចារ្យ​នេះ ដែល​នឹង​ជួយ​ពួកគេ​រៀន​ពី​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​អនវុត្ត​គោលការណ៍​​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ​ជា​រៀងរាល់​ថ្ងៃ » ។

 

ឪពុកម្តាយ បើ​ចាំបាច់ វួដ និង​សាខា​ទាំងឡាយ​អ្នក ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ជួយ​ដល់​កុមារ​ទទួលបាន​ទស្សនាវដ្តី « ប្រិយមិត្ត » នេះ ។

អស់​អ្នក​ដែល​មានចំណាប់​អារម្មណ៍​ចង់​ជាវ​ទស្សនាវដ្តី​នេះ សូម​ចូលទៅកាន់ គេហទំព័រ store.ChurchofJesusChrist.org ។

 

ធនធាន​បន្ថែម

ទស្សនាវដ្តីសាសនាចក្រនឹង​មាន​ការផ្លាស់ប្តូរ​នៅក្នុងឆ្នាំ ២០២១

ទស្សនាវដ្ដី ‹ លីអាហូណា › ផ្តល់ជូន​សារលិខិត​ជា​សាកល​ដល់​សាសនាចក្រ​ទូទាំង​ពិភពលោក

ទស្សនាវដ្តី​ថ្មី ‹ ដើម្បី​កម្លាំង​នៃ​យុវជន › នឹង​ចេញផ្សាយ​ទៅកាន់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​វ័យជំទង់នៅក្នង​ប្រទេស​ចំនួន ១៤០ ប្រទេស