ការចាប់ផ្តើម​គំនិត​ផ្តួច​ផ្តើម​ពិធីបុណ្យ​អ៊ីស្ទើរ ឆ្នាំ ២០២១

ការអញ្ជើញ​ផ្តល់​សារលិខិត​នៃ​ក្តីសង្ឃឹម និង​ការរម្លឹក​ឡើងវិញ​នៅ​ក្នុង​ព្រះគ្រីស្ទ

កាល​ដែល​គ្រីស្ទសានិក​នៅ​ជុំ​វិញ​ពិភពលោក​រៀបចំខ្លួន​សម្រាប់​សប្តាហ៍​ពិធីបុណ្យ​អ៊ីស្ទើរ នោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ចាប់​ផ្តើម​គំនិត​ផ្តួច​ផ្តើម​ធ្វើ​ពិធីបុណ្យ​អ៊ីស្ទើរ​ប្រចាំ​ឆ្នាំ​របស់​យើង​ ។ ដោយសារតែ​ឧបសគ្គ​នៃ​ជំងឺ​រាតត្បាត​នៅតែ​កើតមាន នោះ​យុទ្ធនាការ​នៅ​ឆ្នាំ​នេះ​ផ្តល់​ជា​សារលិខិត​ស្របតាម​កាលៈទេសៈ ​ជា​សារលិខិត​នៃ​ក្តី​សង្ឃឹម និង​ការរម្លឹក​ឡើងវិញ​នៅ​ក្នុង ព្រះយេស៊ូវគ្រីស្ទ តាម​រយៈ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ក្នុង​ជីវិត​របស់​យើង ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ បាន​ចុះផ្សាយ​វីដេអូ​ខ្លី​មួយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​ប្រើ សញ្ញាទ្រុងជ្រូក #ចាប់ផ្តើម​ថ្ងៃនេះ ។

 

« ចាប់​ផ្តើម​ថ្ងៃ​នេះ យើង​អាច​ចាប់​ផ្តើម​ឡើង​វិញ កែលម្អ និង​មើល​ឡើងវិញ​ពី​ជីវិត​របស់​យើង » សូម​អាន​អក្សរ​នៅ​ក្នុង​វីដេអូ​នេះ ។ « យើង​អាច​វាយ​តម្លៃ​ឡើងវិញ ពិចារណា​ឡើងវិញ ត្រួតពិនិត្យ ឡើងវិញ​នូវ​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​ដោយ​ចាប់​ផ្តើម​​ថ្ងៃនេះ​ព្រោះតែ​ថ្ងៃ​មួយ​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី ២០០០ ឆ្នាំ​មុន ។ ទ្រង់ ( ព្រះយេស៊ូវគ្រីស្ទ ) បាន​បោះបង់​ចោល​ផ្នូរ ។ យើង​អាច​បោះបង់ចោល​អតីតកាល​របស់​យើង ប្រសិន​បើ​យើង​ស្តាប់​ទ្រង់ ស្រឡាញ់​ទ្រង់ ធ្វើ​តាម​ទ្រង់ » ។

 

គំនិត​ផ្តួចផ្តើម​នេះ​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មេសា ​ត្រូវ​នឹង​ថ្ងៃ​ទី​ពីរ​នៃ​សន្និសីទ​ទូទៅ​របស់​សាសនាចក្រ​នៅ​ចុង​សប្តាហ៍​ផង​ដែរ ។

 

សន្និសីទ​ទូទៅ

សូម​ចូល​រួម​ជាមួយ​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​អំឡុង​ពេល សន្និសីទ​ទូទៅ ដើម្បី​ស្តាប់​សារលិខិត​នៃ​សេចក្តី​ស្រឡាញ់ និង​ក្តី​សង្ឃឹម​ពី​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ នៅ​ថ្ងៃ​ទី ៤-៥ ខែ មេសា ឆ្នាំ ២០២១ ( ម៉ោង​នៅ​ប្រទេស​កម្ពុជា ) ។ មាន​សម័យ​ប្រជុំ​ចំនួន​ប្រាំ​នៃ​ការចាក់ផ្សាយ​ទូទាំង​ពិភពលោក នឹង​ផ្សាយ​ចេញ​ពី​សាល​មហោស្រព​នៃ​មជ្ឈមណ្ឌល​សន្និសីទ​នៅ​ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ ដោយ​មាន​ការចាក់ផ្សាយ​ក្នុង​កម្មវិធី​ពិសេស​សម្រាប់​ពិធីបុណ្យ​អ៊ីស្ទើរ​ដើម្បី​អបអរ​ដល់​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​យុទ្ធនាការ​ពិធីបុណ្យ​អ៊ីស្ទើរ សូម​ទស្សនា​គេហទំព័រ https://www.churchofjesuschrist.org/comeuntochrist/kh