របៀប​ដែល​សាសនាចក្រ​កំពុង​ជួយ​នៅ​អឺរ៉ុប​ខាងកើត

​គ្រឿងបរិក្ខារជួយ​សង្គ្រោះ— រួមមាន​ មុង បៅអ៊ីបត់ និង​តង់ — កំពុង​តែ​បញ្ជូន​ទៅកាន់​ភ្នាក់ងារ​រដ្ឋាភិបាល​ក្នុងមូលដ្ឋាន កាកបាទ​ក្រហម និង​អង្គការផ្សេងៗទៀត ។

របៀបដែលសាសនាចក្រកំពុងជួយនៅអឺរ៉ុបខាងកើត

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​បានចេញ​សេចក្តី​ថ្លែងការណ៍​ដូចតទៅ​នេះ​អំពី​ជំនួយ​មនុស្សធម៌ចំពោះវិបត្តិនៅ​អឺរ៉ុប​ខាងកើត ៖

 

មនុស្ស​ជាច្រើន​កំពុង​តែ​ចោទសួរ​ពី​របៀប​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ជួយ​ក្នុង​ជំនួយមនុស្សធម៌​ចំពោះ​វិបត្តិដែល​កំពុង​កើនឡើង​​បណ្តាល​មកពីសង្គ្រាម​ប្រដាប់​អាវុធក្នុង​ពេល​​បច្ចុប្បន្ន​នេះ ។ ចាប់​តាំង​ពី​វិនាទី​ដំបូង​ សាសនាចក្រ​បាន​ចាប់ផ្តើម​ទាក់ទង​មិត្តភក្តិ និង​អង្គការ​ជាដៃគូសហការ​ក្នុងស្រុក ដើម្បី​វាយតម្លៃលើ​តម្រូវការ និង​ទិញ​ស្បៀងអាហារ ព្រមទាំង​តម្រូវការ​ផ្សេងៗ​ទៀត ។

 

តាមរយៈ​បទពិសោធន៍​អស់​ជាច្រើន​ទសវត្សរ៍​ក្នុងការ​ផ្តល់ជំនួយ​អំឡុងពេល​មាន​វិបត្តិ​ដោយគ្រោះ​ធម្មជាតិ វិបត្តិ​ជនភៀស​ខ្លួន និង​ជំនួយ​មនុស្សធម៌ក្នុង​វិបត្តិ​ផ្សេងៗទៀត នោះ​យើង​បាន​បង្កើត​គំរូ​សាកល្បង និងការបង្ហាញ​ដើម្បីមើល​ឃើញ​ពី​តម្រូវការ និង​ការផ្តល់ជា​ជំនួយ ។ គំរូ​នេះ​រួម​មាន​ទាំង​ការជំរុញ​ដល់ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​ឲ្យ​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​របស់​សាសនាចក្រ​ដើម្បី​ទិញ​ទំនិញ និង​សេវាកម្ម​នានា​ពី​អាជីវកម្ម​ក្នុង​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​ពិត​ប្រាកដ ។

 

ដោយ​ធ្វើតាម​លំនាំ​នេះ គណៈ​ប្រធាន​តំបន់​អឺរ៉ុប​កំពុង​ធ្វើការ​ជាមួយ​ក្រុមការងារ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ​ដើម្បី​កំណត់ និង​ដោះស្រាយ​ទៅតាម​តម្រូវការទាំងឡាយ ។ គ្រឿងបរិក្ខារជួយ​សង្គ្រោះ— រួម​មាន មុង បៅអ៊ីបត់ និង​តង់ — កំពុង​តែ​បញ្ជូន​ទៅកាន់​ភ្នាក់ងារ​រដ្ឋាភិបាល​ក្នុងមូលដ្ឋាន កាកបាទ​ក្រហម និង​អង្គការ​​ផ្សេងៗទៀត ដែល​កំពុង​ដោះស្រាយដល់​វិបត្តិ​ជន​ភៀសខ្លួន​អ៊ុយក្រែន​ដែលបានធ្វើ​ដំណើរ​មក​ដល់​ព្រំដែនប្រទេសជិតខាង។ ជំនួយ​បន្ថែម​ទៀត​កំពុងបាន​រៀបចំបន្ត ។ សមាជិក​សាសនាចក្រ និង​មិត្តភក្តិ​ទាំងឡាយក៏ត្រូវ​បាន​អញ្ជើញឲ្យ​តមអាហារ និង​អធិស្ឋានសម្រាប់​មនុស្ស​ទាំងឡាយ​ដែល​រងគ្រោះ​យ៉ាង​ខ្លាំងពី​សង្គ្រាមនេះ​។ មនុស្ស​ជាច្រើន​ទៀត​នឹង​ចែកចាយ​អំពី​ការខិតខំ​របស់​ពួកគេ​នៅ​ក្នុងប៉ុន្មាន​ថ្ងៃ និង​ប៉ុន្មានសប្តាហ៍ទៀត​ខាង​មុខ​នេះ ។

 

សមាជិក​ទាំងឡាយ​នៃសាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក​បាន​សាកសួរ​ពី​របៀប​ដើម្បី ជួយ ឬ​បរិច្ចាគ ។ យើងសូម​អញ្ជើញ​ពួកគេ​ឲ្យ​ជួយ​តាមរយៈ​មូលនិធិ​ជំនួយ​មនុស្សធម៌​របស់​សាសនាចក្រ ដែល​នឹង​ត្រូវ​យកមក​ប្រើប្រាស់​ដើម្បី​ដោះស្រាយចំពោះ​វិបត្តិ​នេះ និង​វិបត្តិ​ផ្សេងៗទៀត៕