បាវចនា ៖ តួអង្គ/វីរជនក្នុងព្រះគម្ពីរមរមន
ការងារ ៖ រចនាម៉ូតស្លាករូបផ្ញើសារ ( Instant Messaging ) ដូចជា Line, WhatsApp, Facebook messenger ជាដើម ដែលបង្ហាញពីតួអង្គជាទីស្រឡាញ់ចេញមកពីព្រះគម្ពីរមរមន ។ យើងកំពុងស្វែងរកស្លាករូបដែលនឹងនាំវីរជនទាំងនេះចូលមកក្នុងជីវិត ដោយមានពាក្យខ្លីៗ ឬឃ្លាបំផុសគំនិតដូចជា « អរុណសួស្តី ! » ឬ « តើអ្នកបានអធិស្ឋានឬទេ ? »
តើនរណាអាចចូលរួមបាន ?
- ស្វាគមន៏សម្រាប់បុគ្គលម្នាក់ៗ ឬជាក្រុម
- យើងលើកទឹកចិត្តខ្លាំងដល់យុវវ័យ និងយុវមជ្ឈិមវ័យឲ្យចែកចាយទេពកោសល្យរបស់ពួកគេ !
- មិនថាអ្នកជាវិចិត្រករជំនាញ ឬគ្រាន់តែជាអ្នកស្រឡាញ់គំនូរទេ យើងចង់ឃើញការច្នៃប្រឌិតរបស់អ្នក !
តើនរណាអាចចូលរួមបាន ?
- បង្ហាញទេពកោសល្យ និងជំនឿរបស់អ្នក ។
- ស្លាករូបដែលបានជ្រើសរើសនឹងបង្ហាញនៅក្នុងហាងអនឡាញរបស់យើង !
គោលការណ៍ណែនាំអំពីការដាក់ពាក្យ ៖
- ការរចនាម៉ូតច្បាប់ដើម គួរតែបង្ហាញពីតួអង្គក្នុងព្រះគម្ពីរមរមន ។
- ព្រមទាំងដាក់ឃ្លាខ្លីមួយ ឬពាក្យស្វាគមន៍ចេញមកពីព្រះគម្ពីរមរមន ។
- សូមប្រាកដថាការរចនាម៉ូតរបស់អ្នកមានភាពទាក់ទាញ និងបំផុសគំនិតដល់យុវវ័យ ។
- ដាក់បញ្ជូនជា [ ទម្រង់ព័ត៌មានលម្អិត ] ។
ស្លាករូបដែលបានជ្រើសរើស នឹងមានដើម្បីអាចទាញយកសម្រាប់ទម្រង់ផ្ញើសារផ្សេងៗនៅលើគេហទំព័ររបស់យើង !
ពេលកំណត់ ៖ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤
សូមចែកចាយជំនឿរបស់អ្នក បញ្ចេញភាពច្នៃប្រឌិតរបស់អ្នក និងធ្វើជាផ្នែកមួយនៃសហគមន៍ខាងវិញ្ញាណរបស់យើងតាមរបៀបដ៏រីករាយ និងពិសេសមួយ ។ យើងអន្ទះសាចាំមើលការរចនាម៉ូតរបស់អ្នក !
គោលការណ៍ណែនាំ
- លក្ខខណ្ឌតួអង្គ ៖
- អនុញ្ញាតឲ្យប្រើតែតួអង្គក្នុងព្រះគម្ពីរមរមនប៉ុណ្ណោះ ។
- ពេលដាក់បញ្ជូន បេក្ខជនត្រូវតែបញ្ជាក់ឲ្យច្បាស់ ថាពួកគេកំពុងពិពណ៌នាអំពីតួអង្គណាម្នាក់ ។
- ពាក្យដកស្រង់ដែលជាប់ទាក់ទង៖
-
ស្លាករូបនីមួយៗត្រូវតែដាក់បញ្ចូលសម្តីដកស្រង់ ឬឃ្លាខ្លីៗចេញមកពីព្រះគម្ពីរមរមនផ្ទាល់ ជាពាក្យដកស្រង់ដែលទាក់ទងនឹងព្រះគម្ពីរមរមន ( ឧ. សម្រង់សម្តីពីពួកអ្នកមានសិទ្ធិអំណាចទូទៅ ) ឬឃ្លាអំពីជីវិតប្រចាំថ្ងៃដូចជា « អរុណសួស្តី » « អរគុណ » ឬ « តើអ្នកបានអធិស្ឋានឬទេ ? »
-
ពាក្យដកស្រង់ដែលបានប្រើគួរតែជាប់ទាក់ទងនឹងតួអង្គដែលបានបង្ហាញ និងសារលិខិតដែលពួកគេកំពុងបង្ហាញ ។
-
ដាក់បញ្ចូលសេចក្តីយោងសម្រាប់ពាក្យដកស្រង់នីមួយៗ ( ឧ. គម្ពីរ ជំពូក និងខគម្ពីរ សុន្ទរកថាមកពីសន្និសីទទូទៅ អត្ថបទមកពីលីអាហូណា ជាដើម ) ។
-
- របៀបរចនាម៉ូត
- ស្លាករូបទាំងនេះគួរតែសមរម្យសម្រាប់អ្នកទស្សនាជាយុវវ័យ និងយុវមជ្ឈិមវ័យ ។
- ការរចនាម៉ូតគួរតែមានការគោរព និងឆ្លុះបញ្ចាំងពីលក្ខណៈខាងវិញ្ញាណនៃព្រះគម្ពីរមរមន ។
- រូបជារបៀបគំនូរជីវចល គឺសុំឲ្យស្លាករូបមានភាពទាក់ទង និងទាក់ទាញដល់អ្នក
- ការប្រើប្រាស់ភាសា ៖
-
-
- សូមប្រាកដថាភាសាដែលប្រើនៅលើស្លាករូប មានភាពសមរម្យ មានការគោរព និងស្របតាមការបង្រៀននៃព្រះគម្ពីរមរមន ។
- អត្ថបទអាចជាភាសាក្នុងស្រុកនៃប្រទេសរបស់អ្នក ។ ( ឧ. ពួកបរិសុទ្ធម៉ាឡេស៊ីអាចបញ្ជូនការរចនាម៉ូតរបស់ខ្លួនជាភាសាអង់គ្លេស ភាសាម៉ាឡេ ឬភាសាចិនសម្រាយ )
-
- មាតិកាគ្មានការបំពាន ៖
ស្លាករូបទាំងអស់មិនត្រូវមានមាតិកាដែលមានការប្រមាថ ការមើលងាយ ឬមិនសមរម្យនោះទេ ។
- ច្បាប់ចូលរួម ៖
-
- អ្នកបង្កើតចំណងជើងស្ទីគ័រ ៖ រហូតដល់ ៥០ តួអក្សរ ។
- ការពិពណ៌នាពីស្ទីគ័រ ៖ រហូតដល់ ៤០ តួអក្សរ ។
- រក្សាសិទ្ធិ ៖ រហូតដល់ ១៦០ តួអក្សរ ។
- កំណត់ចំណាំ ៖ តួអក្សរសម្រាប់ភាសាអាស៊ី និងនិមិត្តសញ្ញាខ្លះរាប់ជា ២ តួអក្សរនីមួយៗ
- ការប្រើប្រាស់ភាសា ៖
- សូមប្រាកដថាភាសាដែលប្រើនៅលើស្ទីគ័រគឺសមរម្យ មានការគោរព និងស្របតាមការបង្រៀននៃព្រះគម្ពីរមរមន ។
- អត្ថបទអាចជាភាសាក្នុងស្រុកនៃប្រទេសរបស់អ្នក ។ ( ឧ. ពួកបរិសុទ្ធម៉ាឡេស៊ីអាចបញ្ជូនការរចនារបស់ខ្លួនជាភាសាអង់គ្លេស ម៉ាឡេ ឬចិនសម្រាយ )
- ខ្លឹមសារមិនមានការបំពាន ៖ ស្ទីគ័រទាំងអស់មិនត្រូវមានខ្លឹមសារដែលមានការប្រមាថ មើលងាយ ឬមិនសមរម្យនោះទេ ។
- ច្បាប់ចូលរួម ៖
បេក្ខជនម្នាក់អាចដាក់បញ្ចូនកញ្ចប់ស្លាករូបជាច្រើនតាមតម្រូវការ
- សិទ្ធិ និងការប្រើប្រាស់ ៖
អ្នកច្នៃប្រឌិតយល់ព្រមចុះហត្ថលេខាលើ « អាជ្ញាប័ណ្ណគ្មានព្រំដែនលើកិច្ចការច្នៃប្រឌិត » ដើម្បីផ្តល់សិទ្ធិ និងអាជ្ញាប័ណ្ណគ្មានព្រំដែនដល់សាសនាចក្រ ដូចដែលបានបង្ហាញនៅក្នុងឯកសារ « អាជ្ញាប័ណ្ណគ្មានព្រំដែនលើកិច្ចការច្នៃប្រឌិត » ។