សេចក្ដី​សង្ខេប​ស្ដីពី​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ​២០២០

Conference Centre Theater

សន្និសីទ​ទូទៅ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ធ្វើ​ឡើង​រៀង​រាល់​ប្រាំ​មួយ​ខែ ។ សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ​២០២០​( ថ្ងៃ​ទី ៣-៤ ខែ​តុលា ឆ្នាំ​២០២០ ) ​គឺ​មាន​តែ​ឌីជីថល​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ចាក់​ផ្សាយ​ចេញ​ពី​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុង​សលត៍ លេក ។ ទំព័រ​នេះ​មាន​នូវ​សេចក្ដី​សង្ខេប​ជា​បន្ត​បន្ទាប់​មួយ​នៃ​ការ​បង្រៀន ព័ត៌មាន និង​ការ​ជូនដំណឹង​សំខាន់ៗ​មក​ពី​ការ​ប្រជុំ​ខែ​តុលា ឆ្នាំ​២០២០ ។

ការហៅ និង​ការដោះលែង​នៃ​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ

នៅ​ក្នុង​សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍​នៃ​សន្និសីទ​ទូ​ទៅ​ខែ​តុលា ឆ្នាំ​២០២០ ប្រធាន ហ៊ិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ​បាន​ប្រកាស​ពី​ការ​ហៅ​នៃ​អ្នក​មាន​សិទ្ធិ​អំណាច​ថ្មី​ម្នាក់​ជា​ពួក​ចិត​សិប​នាក់ សមាជិក​ថ្មី​ម្នាក់​នៃ​គណៈប៊ីស្សព​ជា​អធិបតី និង​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​ថ្មី​ចំនួន​បួន​រូប ។ លោក​ក៏​បាន​ជូន​ដំណឹង​ពី​ការ​ដោះ​លែង​នៃ​សមាជិក​មួយ​រូប​ក្នង​គណៈប៊ីស្សព​ជា​អធិបតី អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​បី​រូប​ដែល​ជា​ពួក​ចិត​សិប​នាក់ និង​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​ចំនួន ៤៧ រូប រួម​បញ្ចូល​ទាំង​អែលឌើរ វិស៊ិត ខាណាខាំ មក​ពី​ប្រទេស​ថៃ​ផង​ដែរ ។

ថ្នាក់​ដឹកនាំ​លើក​ទឹក​ចិត្ត​ស្ត្រី​ឲ្យ​ធ្វើ​ជា​កម្លាំង​បង្រួប​បង្រួម​ដ៏​ស្មោះត្រង់​មួយ​ដែល​នឹង​ផ្លាស់ប្ដូរ​ពិភពលោក​នេះ

សមាជិក​មួយ​រូបៗ​ក្នុង​គណៈប្រធាន​ទីមួយ រួម​ជា​មួយ​នឹង​ស៊ិស្ទើរ សារ៉ុន អូប៊ែង, ស៊ិស្ទើរ គ្រីស្ទីណា ប៊ី ហ្វ្រានកូ និង​ស៊ិស្ទើរ បែកឃី ក្រាវីន បាន​មាន​ប្រសាសន៍​នៅ​ឯ​សម័យ​ប្រជុំ​របស់​ស្ត្រី​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ។

ព្យាការី​បាន​ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី ចំនួន​ប្រាំ​មួយ

ព្យាការី​បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​៤ ខែ​តុលា ឆ្នាំ​២០២០ អំពី​ផែនការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​ចំនួន​ប្រាំ​មួយ​នៅ​ទីតាំង​ដូច​តទៅ​នេះ ៖

  • តារ៉ាវ៉ា, ប្រទេស​គីរីបាទី
  • ផត​វីឡា, ប្រទេស​វ៉ានូអាទូ
  • លីនឌុន, រដ្ឋ​យូថាហ៍
  • ទីក្រុងហ្គាតេម៉ាឡា, ប្រទេស​ហ្គាតេម៉ាឡា
  • សៅប៉ូឡូខាងកើត, ប្រទេសប្រេស៊ីល
  • សាន់តាគ្រូស, ប្រទេសបូលីវី

ប្រធាន ណិលសុន ៖ ចូរ​ឲ្យ​ព្រះ​ឈ្នះ ចាប់​យក​អនាគត រស់​នៅ​ក្នុង ​‹ ស្ថានភាព​ធម្មតា​ថ្មី​មួយ ›

នៅ​ក្នុង​សុន្ទរកថា​ខុសៗ​គ្នា​របស់​លោក​នៅ​ចុង​សប្ដាហ៍​នេះ ព្យាការី​បាន​ថ្លែង​អំពី​ការ​ដើរ​ឆ្ពោះ​ទៅ​មុខ ការ​ចាប់​យក​អនាគត​ដោយ​សេចក្ដី​ជំនឿ ការ​មើល​ឃើញ​គ្រា​ច្របូក​ច្របល់​ជា​ឱកាស​ដើម្បី​រីកចម្រើន​ខាង​វិញ្ញាណ និង​ការ​ជ្រើស​រើស​ឲ្យ​ព្រះ​មាន​ជ័យ​ជម្នះ​នៅ​ក្នុង​ជីវិត​របស់​យើង ។