« គេហដ្ឋាន ក្រុមគ្រួសារ និងព្រះវិហារបរិសុទ្ធគឺទាក់ទងគ្នាដោយមិនអាចកាត់ផ្ដាច់បានឡើយ ។ កិច្ចការមួយដឹកនាំទៅរកកិច្ចការមួយទៀត ។ មិនមានកិច្ចការផ្សេងទៀតណា ដែលយើងអាចផ្ដោតលើគេហដ្ឋានបន្ថែមទៀត ជាងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិឡើយ ។ វាភ្ជាប់ទៅនឹងការពិតថា យើងកំពុងព្យាយាមផ្ដោតលើគេហដ្ឋានបន្ថែមទៀត និងបានគាំទ្រដោយសាសនាចក្រ ។
« ការយល់ពីលក្ខណៈដ៏អស់កល្បរបស់ព្រះវិហារបរិសុទ្ធនឹងនាំអ្នកទៅកាន់តែជិតនឹងគ្រួសាររបស់អ្នក ។ ការយល់ពីលក្ខណៈដ៏អស់កល្បរបស់គ្រួសារនឹងនាំអ្នកទៅកាន់តែជិតនឹងព្រះវិហារបរិសុទ្ធ » ។
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន សេចក្ដីណែនាំថ្នាក់ដឹកនាំស្ដីពីព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ខែ កុម្ភៈ ឆ្នាំ ២០១៩
កិច្ចការពង្សប្រវត្តិគឺស្ដីពីការស្វែងរកការបំផុសគំនិតក្នុងដំណើររឿងរបស់គ្រួសារ ទាំងកាលពីអតីតកាល និងបច្ចុប្បន្នកាល ។ វារួមមាននូវការស្វែងរក និងការចែកចាយសេចក្ដីលម្អិតដ៏គួរឲ្យចាប់អារម្មណ៍នានាអំពីគ្រួសាររបស់អ្នក ស្រុកកំណើត និងប្រពៃណីរបស់អ្នក ។
នៅពេលយើងចូលរួមក្នុងកិច្ចការពង្សប្រវត្តិ នោះយើងដឹងកាន់តែច្រើនថែមទៀតអំពីខ្លួនយើង និងបុព្វការីជនរបស់យើង ។ រួចហើយយើងភ្ជាប់ទៅនឹងពួកគាត់ តាមរយៈការធ្វើពិធីបរិសុទ្ធនៃដំណឹងល្អដែលចាំបាច់នានា ។ ការរកឃើញ និងការភ្ជាប់នេះគឺជាផ្នែកមួយនៃការប្រមូលផ្ដុំអ៊ីស្រាអែល ។
អេភេសូ ១:១០
« នៅពេលយើងនិយាយអំពីការប្រមូលផ្ដុំ យើងនិយាយសាមញ្ញអំពីសេចក្ដីពិតជាមូលដ្ឋានគ្រឹះនេះ ៖ គ្រប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌យើង នៅទាំងសងខាងនៃវាំងនន ស័ក្ដិសមនឹងស្ដាប់ឮសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេសម្រេចចិត្តដោយខ្លួនឯង បើពួកគេចង់ដឹងបន្ថែមឬអត់ » ។
ប្រធាន រ័សុល អិម ណិលសុន « ក្តីសង្ឃឹមនៃអ៊ីស្រាអែល » ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨