កាល​ការដាក់​កំហិត​ជម្ងឺកូវីដ-១៩ ចាប់​បន្ធូរ​បន្ថយ នេះ​ជា​របៀប​ដែល​សាសនាចក្រ​កំពុង​បង្រួបបង្រួម​ឡើង​វិញ

កាលការដាក់កំហិតជម្ងឺកូវីដ-១៩ ចាប់បន្ធូរបន្ថយ នេះជារបៀបដែលសាសនាចក្រកំពុងបង្រួបបង្រួមឡើងវិញ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​កំពុង​ធ្វើ​តាម​ការដឹកនាំ​របស់​រដ្ឋាភិបាល និង​អ្នកជំនាញ​ថែទាំ​សុខភាព​នៅ​ជុំវិញ​ពិភពលោក នៅពេល​​សាសនាចក្រ​ពិចារណា​​ពី​ការ​វិល​ត្រឡប់​ក្នុង​កម្រិត​តឹងតែង​មួយ ដើម្បី​ទៅ​រក​ប្រតិបត្តិការ​ធម្មតា​វិញ ដែល​ត្រូវ​បាន​រំខាន​ដោយ​ជម្ងឺកូវីដ-១៩ ។

 

សាសនាចក្រ​កំពុង​ឆ្ពោះ​ទៅ​មុខ​នៅ​គ្រប់​តំបន់​ទាំងអស់​នៃ​ពិភពលោក​ដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ធ្វើ​តាម​ការណែនាំ​យ៉ាង​តឹងរឹង​​របស់​រដ្ឋាភិបាល​ជានិច្ច​ដើម្បី​ការពារ​ពី​ការរីករាលដាល​នៃ​ជម្ងឺ​ឆ្លង​នេះ ។ ព្យាការី និង​ប្រធាន​នៃ​សាសនាចក្រ រ័សុល​អិម​ណិលសុន បាន​ថ្លែង​កាល​ពី​ថ្ងៃទី ៦ ខែ ឧសភា​ឆ្នាំ ២០២០ ថា « សុវត្ថិភាព និង​សុខុមាលភាព​របស់​បងប្អូន​នឹង​តែងតែ​ជា​ក្តី​បារម្ភ​ដ៏​ខ្លាំង​បំផុត​របស់​យើង » ។

 

តើ​មុខងារ​សាសនាចក្រ​ណាមួយ ដែល​បាន​ចាប់ផ្តើម​ដំណាក់កាល​នៃ​ការបង្រួប​បង្រួម​ឡើងវិញ ?

  • កិច្ចការ​ផ្សព្វផ្សាយ​សាសនា
    ដំណើរការ​តែងតាំង​សារ​ជាថ្មី​ដល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ទៅ​បម្រើ​បេសកកម្ម​នៅ​ប្រទេស​កំណើត​របស់​ពួកគេ​កំពុងតែ​ដំណើរការ ហើយ​ពួកគេ​បាន​ចាប់ផ្តើម​ទទួល​ការចាត់តាំង​ថ្មី​របស់​ពួកគេ​ហើយ ។ 
  • ការថ្វាយបង្គំ​ក្នុង​ព្រះវិហាបរិសុទ្ធ
    ការបើក​ព្រះវិហារ​បរិសុទ្ធ​សារ​ជាថ្មី​តាម​ដំណាក់​កាល​បន្ដ​បន្ទាប់​បាន​ចាប់ផ្តើម​ហើយ ។ រៀន​បន្ថែម​ទៀត ។

 

ហើយ​តើ​ប្រតិបត្តិការ​សាសនាចក្រ​មួយ​ណា ដែល​នៅ​តែ​បន្ដ​ផ្អាក​បណ្ដោះ​អាសន្ន លើក​ទៅ​ថ្ងៃ​ក្រោយ ឬ​បិទ​ជា​សាធារណៈ ?

 

ហាង​លក់​រាយ​របស់​សាសនាចក្រ ( បាន​ធ្វើ​បច្ចុប្បន្នភាព ថ្ងៃ​ទី ១០ ខែ មេសា )

ការដាក់​ឲ្យ​ដំណើរការ​សម្រាប់​សម្លៀក​បំពាក់​ថ្មី​នៃ​ពិធី​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ត្រូវ​បាន​គ្រោង​ទុក​ពីមុន​មក​នៅ​ថ្ងៃ​ទី ៣១ ខែ មីនា ឆ្នាំ ២០២០ ត្រូវ​បាន​ពន្យារ​ពេល​ដោយសារ​ជម្ងឺ​ឆ្លង​នេះ ។ សាសនាចក្រ​នឹង​ដាក់​ឲ្យ​ដំណើរការ​ការលក់​សម្លៀក​បំពាក់​ថ្មី​សម្រាប់​ពិធីការ តាម​រយៈ​ហាង​នៅលើ​អ៊ិនធើរណិត និង​ហាង​លក់​រាយ​នៅ​ថ្ងៃ​ក្រោយ ។

 

ហាង​លក់​រាយ​របស់​សាសនាចក្រ​ភាគ​ច្រើន​ត្រូវ​បាន​បិទ តែ​ហាង​ខាងក្រោម​នេះ​នៅតែ​បន្ដ​បើក ដោយសារ​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​មិន​តម្រូវ​ឲ្យ​មាន​ការដាក់​កំហិត​ជំងឺ​កូវីឌ-១៩ ដោយ​កំណត់​ពេល​បើក ( លើក​លែង​តែ​មាន​ការបញ្ជាក់​ផ្សេង​ពី​នេះ ) ៖ 

  • កូតូនូ ប្រទេស​បេនីន
  • ហុងកុង ( ម៉ោង​ធម្មតា )
  • ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី
  • លីបេរីយ៉ា
  • ឡូមេ តូហ្គោ
  • ប៉ាហ្គោ ប៉ាហ្គោ សាម័រ​អាមេរិក ( ម៉ោង​ធម្មតា )
  • ផ្រាយ​អ័រ ខេប វេដឌ៍
  • សៀរ៉ា ឡេអូន
  • ស្ដារ វ៉ាឡេ វ៉ាយអូមីង
  • តៃប៉ិ កោះតៃវ៉ាន់ ( ម៉ោង​ធម្មតា )

វិធាន​ការបង្ការ​សម្រាប់​សមាជិក*

  • សូម​ធ្វើ​ការលាង​សម្អាត​ដៃ​របស់​អ្នក​ជាមួយសាប៊ូ​និង​ទឹក​ឲ្យ​បាន​ទៀតទាត់​ឬ​ជាមួយ​និង​ទឹកអាល់កុល​លាងដៃ ។
  • សូម​ជៀសវាង​ការទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ឈឺ ( នេះ​អាច​រួមបញ្ចូល​ទាំង​ការជៀសវាង​ការចាប់​ដៃ​គ្នា​ឬ​ការស្វាគមន៍​តាម​ទម្លាប់​ផ្សេងៗ​ទៀត​ផងដែរ ។
  • សូម​ជៀសវាង​ការប៉ះ​ភ្នែក ច្រមុះ និង​មាត់​របស់​អ្នក ។
  • សូម​ស្នាក់​នៅ​ផ្ទះ​នៅ​ពេល​ដែល​អ្នក​ឈឺ ។
  • សូម​ខ្ទប់​មាត់​ជាមួយ​ក្រដាស់​ជូត​មាត់​នៅ​ពេល​អ្នក​ក្អកឬ​កណ្តាស់ បន្ទាប់​មក​ចោល​ក្រដាស់​នោះ​ក្នុង​ធុង​សម្រាម ។
  • សូម​រក្សា​ចម្ងាយ​ប្រហែល​ពីរ​ម៉ែត​រវាង​អ្នក​និង​អ្នក​ដែល​កំពុង​តែ​ក្អក​ឬ​កណ្តាស់ ។
  • សូម​ធ្វើ​ការសម្អាត​វត្ថុ​និង​លើ​ផ្ទៃ​ដែល​មាន​ការប៉ះពាល់​ញឹកញាប់​ដោយ​ប្រើ​ថ្នាំ​បាញ់​លាង​សម្អាត​ក្នុង​ផ្ទះ ។
  • សូម​ធ្វើ​តាម​ការណែនាំ​ដែល​ផ្តល់​ឲ្យ​ដោយ​ភ្ញាក់ងារ​សុខភាព​សាធារណៈ​ឲ្យ​ពាក់​ម៉ាស ។

*ដោយ​ផ្អែក​លើ​អនុសាសន៍​មក​ពី​អង្គការ​សុខភាព​ពិភព​លោក​និង​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារជំងឺឆ្លង​សហរដ្ឋ ។

អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន​គប្បី​ធ្វើ​ការលើក​ទឹកចិត្ត​សមាជិក​ឲ្យ​ធ្វើ​តាម​ការណែនាំ​ទាំងនេះ ។