ទស្សនាវដ្តីថ្មី ដើម្បីកម្លាំងនៃយុវជន នឹងចេញផ្សាយទៅដល់យុវជនវ័យជំទង់នៅក្នុងប្រទេសចំនួន ១៤០

ទស្សនាវដ្តីថ្មី ដើម្បីកម្លាំងនៃយុវជន នឹងចេញផ្សាយទៅដល់យុវជនវ័យជំទង់នៅក្នុងប្រទេសចំនួន ១៤០
យុវនារីវ័យក្មេងពីរនាក់អានទស្សនាវដ្តី « New Era » ជាទស្សនាវដ្តីមួយដែលនឹងប្តូរទៅជាទស្សនាវដ្តីយុវមជ្ឈិមវ័យជាអន្តរជាតិវិញ គឺទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » ដែលចាប់ផ្តើមចេញនៅខែមករា ឆ្នាំ២០២១ ។ ( កំណត់ចំណាំ ៖ រូបភាពនេះត្រូវបានថតមុនពេលដែលមានវិធានការណ៍គម្លាតសង្គមត្រូវបានបង្កើតឡើង ) ។

ចាប់ពីខែ មករា ឆ្នាំ២០២១ យុវវ័យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនឹងទទួលបានទស្សនាវដ្តីថ្មីមួយនិយាយតែអំពីយុវវ័យប៉ុណ្ណោះដែលវានឹងត្រូវបកប្រែ ហើយផ្ញើទៅកាន់ប្រទេសប្រហែលជា ១៥០ ប្រទេស ជាប្រចាំ ។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​យុវវ័យ​យ៉ាង​ច្រើន ( អាយុ ១១–១៨ ឆ្នាំ ) រស់នៅ​ក្រៅ​ពី​ប្រទេសដែល​និយាយ​ភាសា​អង់គ្លេស​នឹង​អាច​ជាវ​ទស្សនាវដ្តី​មួយ​ដែល​មាន​សារជា​ពិសេស​ៗ​ចំពោះ​ពួកគេ ។ មាតិកា​នឹង​មាន​សារ​លិខិត​ដែល​បាន​សរសេរ​ដោយ​ព្យាការី សាវក និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេងៗ ក៏​ដូចជា​ទីបន្ទាល់ និង​បទពិសោធន៍​ទាំងឡាយ​មក​ពី​សមាជិក​ជា​យុវវ័យនៅ​ជុំ​វិញ​ពិភពលោក​ផង​ដែរ ។

ក្របប្រចាំខែមករាឆ្នាំ ២០២១ សម្រាប់ទស្សនាវដ្តីយុវវ័យថ្មីគឺទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » ។
ក្របប្រចាំខែមករាឆ្នាំ ២០២១ សម្រាប់ទស្សនាវដ្តីយុវវ័យថ្មីគឺទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » ។

ដោយ​មាន​យុវវ័យ​ជា​​គោលជាអ្នកអាន​ទស្សនាវដ្តី​នេះ នោះ​គោលលទ្ធិ ដំណើររឿង និង​អត្ថបទ​ទាំងអស់​នឹង​ត្រូវបាន​រៀបចំ និង​បោះពុម្ព​ផ្សាយ​ដោយ​គិត​ដល់​តម្រូវការ​របស់​ពួកគេ​ផ្ទាល់ ។ យុវវ័យ​នឹង​អាច​មើលឃើញ​យុវវ័យ​ដូច​ជា​ពួកគេ​​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​នឹង​ដំណឹង​ល្អ ហើយ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​ពួកគេ​ជាមួយ​នឹង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទផងដែរ ។

បើ​ទោះ​ជា​ទស្សនាវដ្តី « ដើម្បី​កម្លាំង​នៃ​យុវជន » នឹង​មាន​លក្ខណៈ​ខ្លី​ជាង​ទស្សនាវដ្តី​មុនៗ​ដែល​មាន​តែ​ជា​ភាសា​អង់គ្លេស​ដូចជា​ទស្សនាវដ្តី « New Era » ជាដើម​ក្តី ក៏​ការកាត់បន្ថយ​ទំព័រ​នេះ​នឹង​ធ្វើ​ឲ្យ​ទស្សនាវដ្តីនេះ​អាច​ត្រូវ​បាន​បោះពុម្ព​ជា ៤៨ ​ភាសា​ផងដែរ ។ ទស្សនាវដ្តី​នេះ​ក៏​នឹង​មាន​មាតិកា​ឌីជីថល​បន្ថែម​​នៅ​លើ​បណ្ណាល័យ​ដំណឹង​ល្អ និង កម្មវិធី​ការរស់​នៅ​តាម​ដំណឹងល្អ នៅ​លើ​បណ្តាញ​សង្គម និង​នៅ​លើ​គេហទំព័រ​ទស្សនាវដ្តី​ផងដែរ ។ ស្រប​ជាមួយ​នឹង​បំណង​របស់​សាសនាចក្រ ដើម្បី​ឲ្យ​មាន​លក្ខណៈ​កាន់តែ​សកល ឥឡូវនេះ​អ្នក​អាន​កាន់តែ​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នឹង​អនុញ្ញាត​ឲ្យ​ចូល​ទៅ​អាន​ដំណើររឿង​ពិត​ៗអំពី​យុវវ័យ​ដែល​បាន​សរសេរ​នៅ​តាមបណ្តាល​ប្រទេស​មួយ​ចំនួន​ដូច​ជា ស៊ីមបាវ៉េ បារាំង ថៃ និង​ជាច្រើន​ទៀត ។

                                                           

ប្រធាន ស្ទីវិន ជេ. ឡាន់ នៃ​គណៈប្រធាន​យុវជន​ទូទៅ​បាន​មាន​ប្រសាសន៍​ថា ឥឡូវនេះ​វា​សំខាន់​ជាង​ពេល​ណាៗ​ទាំងអស់​ដែល​ត្រូវ​ផ្តល់​នូវ​មាតិកា​លើកតម្កើង​ជា​លក្ខណៈ​សកល​មួយ ។

 

ប្រធាន ឡាន់​បាន​មាន​ប្រសាសន៍​ថា « យើង​បាន​ដឹង​បានឭ​គ្រប់បែប​គ្រប់បទ​នៃ​រឿង​ខាង​លោកិយកាន់តែ​ច្រើនឡើងៗ ដែល​រឿងរ៉ាវ​ជាច្រើន​នឹង​ទាញ​យើង​ចេញ​ពី​ព្រះអង្គសង្គ្រោះ និង​ពី​អ្វី​ដែល​សំខាន់​បំផុត។ » « យើង​ពិត​ជា​ត្រូវការ​ដាក់​គុណធម៌​ជាទីមួយ និង​ជា​ផ្នែក​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង​—​ជា​រឿងរ៉ាវ​ដែល​នឹង​រំឮក​យើង​ថា​យើង​គឺ​ជា​នរណា និង​ពី​អ្វី​ដែល​ជា​ការសន្យា​របស់​យើង ។ ខ្ញុំ​សង្ឃឹម​ថា​ជារៀង​រាល់​ថ្ងៃ យុវវ័យ​គ្រប់រូប​នៅ​ក្នុង​សាសនាចក្រ​នឹង​រកឃើញ​អ្វី​មួយ​ដូចជា​ទស្សនាវដ្តី ‹ ដើម្បី​កម្លាំង​នៃ​យុវជន › ដើម្បី​បើក​ផ្នត់គំនិត​របស់​ពួកគេ ហើយ​ទទួល​បាន​ការបំផុស​គំនិត ឲ្យ​​ធ្វើ​អំពើ​ល្អ » ។

 

ការស្វែងរក​​អំណរ​នៅ​ក្នុង​ព្រះគ្រីស្ទ

ទស្សនាវដ្តី « ដើម្បី​កម្លាំង​នៃ​យុវជន » នឹង​ព្យាយាម​ស្អាង​មនុស្ស​វ័យ​ក្មេង​ជាមួយនឹង​ចំណងជើង​របស់​ទស្សនាវដ្តី​នេះ ៖ « ការស្វែងរក​អំណរ​នៅ​ក្នុង​ព្រះគ្រីស្ទ » តាម​រយៈ​ទំព័រ​ដែល​មាន​ពណ៌ចម្រុះ​ចំនួន ៣២ សន្លឹក របស់​ទស្សនាវដ្តី​នេះ ។

ប្រធាន ស្ទីវិន ជេ. ឡាន់ ប្រធានយុវជនទូទៅ ។
ប្រធាន ស្ទីវិន ជេ. ឡាន់ ប្រធានយុវជនទូទៅ ។

ទោះ​បី​ជា​ការ​ជជែកវែកញែក និង​ការពិភាក្សា​ជាច្រើន​បាន​ផ្តោត​លើ​ចំណងជើង​នៃ​ទស្សនាវដ្តី​នេះ​ក៏​ដោយ ក៏​ទីបំផុត​ចំណងជើងនេះ​ត្រូវបាន​គេជ្រើសរើស​ដោយ​សង្ឃឹមថា បំផុស​ឲ្យ​យុវវ័យ​រៀន និង​រីកចម្រើន​តាមរយៈ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ខណៈ​ដែល​កំពុង​រីករាយ​នឹង​ដំណើរ​ការ​នេះ ។

ប្រធាន ឡាន់ បាន​មាន​ប្រសាសន៍​ថា « សាតាំង​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការលាប​ពណ៌​សាសនា​ថាជា​រឿង​មួយបែប​មិនសំខាន់​ នៅពេល​ដែល​ការពិត​សាសនា​របស់​យើង​គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​នៅលើ​ផែនដី ។ វា​នាំ​ឲ្យ​យើង​ឃើញ​យ៉ាងច្បាស់​នូវ​ហេតុផល​ដែល​យើង​កើត​មក​ក្នុង​ជីវិត​នេះ ។ ការសន្យា​របស់​ទស្សនាវដ្តី​នេះ​គឺ​ថា វា​នឹង​អាច​បង្ហាញ​ថា​មាន​ការតភ្ជាប់​គ្នា​រវាង​អំណរ និង​សុភមង្គល​ក្នុង​ជីវិត និង​ភាពស្មោះត្រង់​របស់​យើង​ទៅ​នឹង​ដំណឹងល្អ ។

 

អ្វី​ដែល​ត្រូវ​រំពឹង

ទស្សនាវដ្តី « ដើម្បី​កម្លាំង​នៃ​យុវជន » នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក ហើយ​នៅក្នុង​ទស្សនាវដ្តី​នេះ​នឹង​មាន​សារ​លិខិត​ដ៏​ពិសេស និង​ដូចគ្នា​ទាំងអស់ ផ្ញើ ទៅកាន់​សមាជិក​យុវវ័យ​​នៃ​សាសនាចក្រ — មិន​ថា​នៅ​ស្រុក​កំណើត​ ឬ​តំបន់ណា​ឡើយ ។ ប្រធាន ឡាន់ បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​រៀងរាល់​ខែ​នឹង​មាន​នូវ​ការភ្ញាក់ផ្អើល​ខុសគ្នា​បន្តិចបន្តួចក្ដី ក៏​ទស្សនាវដ្តី​នេះ​នឹង​មាន​វគ្គ​ដូចគ្នា​ដដែលៗ​ដែល​អ្នកអាន​អាច​រំពឹង​​ជា​ប្រចាំ​ផងដែរ ។

អត្ថបទមួយដែលនឹងត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » ខែមករាឆ្នាំ ២០២១ ។ យុវមជ្ឈិមវ័យនឹងអាចអានមាតិកាជាក់លាក់ដែលចំៗសម្រាប់ពួកគេមកពីថ្នាក់ដឹកនាំសាសនាចក្រផ្សេងៗ ។
អត្ថបទមួយដែលនឹងត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » ខែមករាឆ្នាំ ២០២១ ។ យុវមជ្ឈិមវ័យនឹងអាចអានមាតិកាជាក់លាក់ដែលចំៗសម្រាប់ពួកគេមកពីថ្នាក់ដឹកនាំសាសនាចក្រផ្សេងៗ ។

សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ

ពួក​អ្នក​កាន់​តំណែង​ទូទៅ​នឹង​មាន​ឱកាស​មួយ​ចំនួន​ដើម្បី​ថ្លែង​ពី​បញ្ហា​សព្វថ្ងៃ​នេះ និង​ផ្តល់​ដំបូន្មានមានប្រយោជន៍​ដែល​អាច​អនុវត្ត​នៅក្នុង​ជីវិត​របស់​សមាជិក​ជា​យុវវ័យ​នៃ​សាសនាចក្រ​បាន ។ អ្នកអាន​នឹង​ទទួល​បាន​ការយល់ដឹង​ផ្ទាល់​ខ្លួន​អំពី​ប្រធាន​បទ​ដែល​នឹង​ជា​ដំណើររឿង​ក្នុង​ច្បាប់​នីមួយៗ ។ តាម​រយៈ​ការអាន​ដំបូន្មាន និង ការណែនាំ​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ នោះ​យុវវ័យ​នឹង​អាច​ទទួល​បាន​កម្លាំង ទទួល​ការណែនាំ និង​ទទួល​អារម្មណ៍​នៃក្ដី​ស្រឡាញ់​របស់សមាជិកគណៈប្រធាន​សាសនាចក្រ​ កាលដែល​ពួកគេ​ផ្តោត​លើ​មាតិកា​ដែល​ត្រូវបាន​បង្កើត​ជាពិសេស​សម្រាប់​ពួកគេនោះ ។

 

មាតិកា​ដ៏​បំផុស​គំនិត​របស់​យុវវ័យ

យុវវ័យ​នៃ​សាសនាចក្រ​​ផ្ទាល់​នឹង​ចូល​រួម​យ៉ាង​ខ្លាំងក្លា​ក្នុង​ការបង្កើត​មាតិកា​ដែល​ពួកគេ​ឃើញ​នៅក្នុង​ទស្សនាវដ្តី « ដើម្បី​កម្លាំង​នៃ​យុវជន » ។ អ្នកអាន​អាច​រំពឹង​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​ពី​យុវវ័យ​​នៅ​ជុំវិញ​ពិភពលោក ដែល​ឆ្លើយតប​នឹង​បញ្ហា​សម័យថ្មី សំណួរ និង​ភាពច្របូកច្របល់​ខាងវិញ្ញាណ ។

                                           

ប្រធាន ឡាន់ បាន​មាន​ប្រសាសន៍​ថា ​លោក​​រំភើប​ណាស់​សម្រាប់​យុវវ័យ​ដើម្បី​ផ្សារភ្ជាប់​ជាមួយ​ដំណើររឿង​ពិត​របស់​សមាជិក​វ័យក្មេង​នៃ​សាសនាចក្រ ​នៅពេល​ពួកគេ​អាន​អំពី​របៀប​ដែល​អ្នកដទៃ​ទៀត​កំពុង​ស្វែងរក ហើយ​​ចែករំលែក​អំណរ​នៅក្នុង​ព្រះគ្រីស្ទ ​ខណៈ​ដែល​កំពុង​គ្រប់គ្រង​កង្វល់​ដ៏​ធំ​នៃ​លោកិយ​នាពេល​ខ្លះនោះ ។

 

« យើង​ទាំងអស់​គ្នា​ត្រូវ​បាន​ផ្តល់​អំណាច និង​លើក​ទឹកចិត្ត​ដោយ​ជំនឿ និង​ភាពក្លាហាន​របស់​មនុស្ស​ដែល​មាន​អាយុ​ ស្ថានភាព និង​កាលៈទេសៈ​ដូច​គ្នា​នឹង​យើង ។ យើង​ព្យាយាម​ស្តាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​នរណា​ដែល​មើល និង​គិត​ដូច​យើង​— ហើយ​ដក​ពិសោធន៍​ដូច​អ្វី​ដែល​យើង​ដក​ពិសោធន៍​— វាហាក់​ដូច​ជា​ទាក់ទង​នឹង​យើង​ច្រើន​ជាង ។ លោក​បាន​មាន​ប្រសាសន៍​ថា យើង​អាច​ផ្សារភ្ជាប់​ទៅ​នឹង​ដំណើររឿង និង​ឧទាហរណ៍​ទាំង​នោះ​បាន​ល្អ​ប្រសើរ​ជាង » ។

 

ការអនុវត្តន៍​តាម​ការបង្រៀន

ខណៈពេល​ដែល​ទស្សនាវដ្តី​នឹង​ជួយពង្រឹង​ទីបន្ទាល់​របស់​មនុស្ស​គ្រប់គ្នា​ដែល​អាន​ទស្សនាវដ្តី​នេះ នោះ​វា​ក៏​នឹង​ផ្តល់​នូវ​ឧទាហរណ៍​ដែល​បង្ហាញ​ពី​របៀបដែល​​យុវវ័យ​នៃ​សាសនាចក្រ​កំពុង​ពង្រឹង​ដល់​អ្នក​ដែល​នៅ​ជុំវិញ​ពួកគេ​តាម​មូលដ្ឋាន​ផងដែរ ។

ទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » នឹងផ្តល់ជូនមាតិកាបន្ថែមដែលបំពេញការបង្រៀនសៀវភៅ « ចូរមកតាមខ្ញុំ » នៅក្នុងគេហដ្ឋានដែលជួយគាំទ្រដោយសាសនាចក្រ ។
ទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » នឹងផ្តល់ជូនមាតិកាបន្ថែមដែលបំពេញការបង្រៀនសៀវភៅ « ចូរមកតាមខ្ញុំ » នៅក្នុងគេហដ្ឋានដែលជួយគាំទ្រដោយសាសនាចក្រ ។

ប្រធាន ឡាន់ បាន​ប្រសាសន៍​ថា « នៅពេល​ប្រធាន ណិលសុន អញ្ជើញ​យុវវ័យ​ឲ្យ​ចូល​រួម​ក្នុង​ពលទ័ព​របស់​ព្រះអម្ចាស់ នោះ​វា​មិន​ចាំបាច់​ថា​ទាល់តែ​បាន​ដើរក្បួន​លើ​ទឹកដី​បរទេស​​ដើម្បី​ជួយ​សង្គ្រោះ​អ្នកដទៃ​នោះ​ទេ វា​ក៏​មាន​ន័យ​ថា​ជា​ការជួយសង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មកផង​ដែរ » ។ « ការងារ​ដំបូង​របស់​ទាហាន​គឺ​ជា​ការ​ការពារ​ជនរួមជាតិ និង​ទាហាន​ក្នុង​ក្រុម​របស់​គាត់ ។ ទស្សនាវដ្តី​នេះ​នឹង​ជួយ​ចង្អុល​បង្ហាញ​យើង​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្ហាញ​ពី​ឱកាស​ដែល​យើង​អាច​បម្រើ​ព្រះវរបិតាសួគ៌ នៅក្នុង​ផ្ទះ នៅ​ក្នុង​គ្រួសារ និង​នៅ​ក្នុង​កូរ៉ុម ហើយនិង​នៅក្នុង​ថ្នាក់រៀន​របស់​យើង​ផ្ទាល់ » ។

 

« ចូរ​មក​តាម​ខ្ញុំ »

ចាប់​ពី​ខែ​មករា​នេះ អ្នក​អាន​អាច​សង្ឃឹមទទួលបាន​អត្ថបទ និង​ដំណើររឿង​ដែល​បំពេញ​អ្វី​ដែលពួកគេ​កំពុងរៀន​នៅក្នុងសៀវភៅ « ចូរ​មក​តាម​ខ្ញុំ » ។ មាតិកា​នេះ​មិន​ត្រឹមតែ​អាច​លើកទឹក​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​ការបំពេញ​ការបង្រៀន​ផ្តោត​លើ​គេហដ្ឋាន​ដែល​ជួយគាំទ្រ​ដោយ​សាសនាចក្រ​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​វា​ក៏​នឹង​ផ្តល់​ឲ្យ​ពួកគេ​មើលឃើញ​នូវ​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​តាម​ប្រធានបទ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ផងដែរ ។

 

មាតិកា​ឌីជីថល

យុវជនម្នាក់សិក្សាដំណឹងល្អនៅលើកុំព្យូទ័របន្ទះរបស់គាត់ ។ ទាញយកប្រព័ន្ធ
យុវជនម្នាក់សិក្សាដំណឹងល្អនៅលើកុំព្យូទ័របន្ទះរបស់គាត់ ។ ទាញយកប្រព័ន្ធ

យុវវ័យ​ក៏​អាច​រំពឹង​ថា​មាន​ឯកសារ​ដែល​អាច​រក​បាន​នៅ​លើ​អនឡាញ​ផងដែរ ។ អត្ថបទ​ឌីជីថល​ក៏​នឹង​មាន​ដំណើររឿង និង​ទស្សនវិស័យ​ដែល​នឹង​ពង្រឹង​ដល់​សារលិខិត​នេះ​នៅក្នុង​ច្បាប់​ប្រចាំ​ខែ​នោះ ។ អ្នក​ដែល​ចាប់​អារម្មណ៍​ក្នុង​ការចូល​មើល​មាតិកា​ឌីជីថល​អាច​រកបាន​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ ឬ​តាម​អនឡាញ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

លើសពីនេះ​ទៅទៀត មាតិកា​របស់​យុវវ័យ​អាច​រកបាន​នៅលើ​ប៉ុស្ដិ៍ Instagram យុវវ័យ​របស់​សាសនាចក្រ @StriveToBe ( @ព្យាយាម​ប្រែក្លាយ ) និង​កម្មវិធី​ការរស់​នៅ​តាម​ដំណឹល្អ ។

« អ្នកអាច​ទទួល​បាន​ព្រះវិញ្ញាណ​យ៉ាងងាយ​ស្រួល​នៅក្នុង​ទស្សនាវដ្តី​យុវវ័យ​នេះ ។ ប្រធាន ឡាន់ បាន​បន្ត​ថា ខ្ញុំ​ពិត​ជារំភើប​ណាស់​ដែល​​គោលលទ្ធិ​ដ៏​អស់កល្ប​ជានិច្ច​ដែល​នាំ​មក​នូវ​អំណរ​ដល់​យើង ដែល​វា​បានកើតមាន​ឡើង​នៅក្នុង​គំនិត​នៃ​មនុស្ស​វ័យ​ក្មេង​របស់​យើង » ។ « ទស្សនាវដ្តី ‹ ដើម្បី​កម្លាំង​នៃ​យុវជន › នឹង​ផ្តល់ជូន​ការតម្កើង​ដែល​យើង​បាន​ឃើញ​មាន​នៅក្នុង​ច្បាប់​ចេញផ្សាយ​មុនៗ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រសើរ​ជាងមុន – នឹង​កាន់តែ​ងាយស្រួល​ដល់​យុវវ័យ​ជាច្រើន​តាមបណ្តា​កន្លែង​ជាច្រើន ហើយ​ដឹកនាំ​កាន់តែ​ប្រសើរ​ជាងមុន និង​ផ្តោត​យកចិត្ត​ទុកដាក់​កាន់​តែ​ប្រសើរ​ជាងមុន​អំពី​ការបង្ហាញ​ទំនាក់ទំនង​រវាង​ការរស់នៅ​តាម​ដំណឹងល្អ និង​សុភមង្គល » ។

 

ការ​ជាវ​ទស្សនាវដ្តី ​« ដើម្បី​កម្លាំង​នៃ​យុវជន »

ដើម្បី​ជាវ​ទស្សនាវដ្តី « ដើម្បី​កម្លាំង​នៃ​យុវជន » ចេញថ្មី​នេះ សូម​ចូល​ទៅ​គេហទំព័រ store.ChurchofJesusChrist.org ។

 

ធនធាន​បន្ថែម​ទាំងឡាយ

 

ទស្សនាវដ្តីសាសនាចក្រនឹង​មាន​ការផ្លាស់ប្តូរ​នៅក្នុងឆ្នាំ ២០២១

ទស្សនាវដ្ដី ‹ ប្រិយមិត្ត › ចេញផ្សាយជាសាកលនៅខួប ៥០ ឆ្នាំរបស់ខ្លួន ជាមួយលក្ខណៈពិសេសសម្រាប់កុមារនៅទូទាំងពិភពលោក

ទស្សនាវដ្ដី ‹ លីអាហូណា › ផ្តល់ជូន​សារលិខិត​ជា​សាកល​ដល់​សាសនាចក្រ​ទូទាំង​ពិភពលោក